ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាប់​បញ្ជូន​មក​តុលាការ លោក ថា​ច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ពី​បទ​ចោទ​ចេញ​សែក​ស្អុយ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​លោក ថា​ច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅ​វេលា​ម៉ោង​ប្រហែល…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​លោក ថា​ច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅ​វេលា​ម៉ោង​ប្រហែល ៥​និង​៤០​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣​នេះ តាម​ដីកា​តុលាការ ហើយ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ភ្លាមៗ ។

ការ​ចាប់ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​រូប​នេះ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក ទិ​ត ដា​លី​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​បទចោទប្រកាន់​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ ឧបករណ៍​អាច​ជួញដូរ​បាន (​ចេញ​សែក​ស្អុយ​) ។

ប្រភព​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នា​យប់​ថ្ងៃ​ដដែល​នេះ លោក ទិ​ត ដា​លី​ន ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​លោក ថា​ច់ សេដ្ឋា ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ