ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រឹស្តីពុទ្ធសាសនាមិនដែលអប់រំមនុស្សឱ្យធ្វើអាក្រក់ទេ

6 ឆ្នាំ មុន

តាម​ធម្មតា​ពុទ្ធឱវាទ​មិន​ដែល​អប់រំ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​អំពើអាក្រក់ ឬ​អំពើ​ប្រទូស្ត​រា​៉​យ​ដល់​អ្នក​ដទៃ​ឱ្យ​គេ​ក្តៅក្រហាយ​នោះ​ទេ ។ ទ្រឹស្តី​ពុទ្ធសាសនា​តែង​

តាម​ធម្មតា​ពុទ្ធឱវាទ​មិន​ដែល​អប់រំ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​អំពើអាក្រក់ ឬ​អំពើ​ប្រទូស្ត​រា​៉​យ​ដល់​អ្នក​ដទៃ​ឱ្យ​គេ​ក្តៅក្រហាយ​នោះ​ទេ ។ ទ្រឹស្តី​ពុទ្ធសាសនា​តែង​ប្រដៅ​មនុស្ស​មិន​ឱ្យ​បៀតបៀន​គ្នា មិន​ឱ្យ​ចាក់​ដោត​គ្នា មិន​ឱ្យ​ចងពៀរ​គ្នា និង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​សព្វ​សត្វ​បាន​សុខ​ក្នុង​លោក​ទាំង​ពីរ​គឺ​លោក​នេះ និង​លោក​ខាង​មុខជា​និរន្តរ៍ ។ ខាងក្រោម​នេះ​ជា​គោល​ធម៌​៤​យា​៉​ង​នាំ​អ្នក​ប្រតិបត្តិ​ទៅ​រក​សេចក្តីចម្រើន ៖
១-​សប្បុ​រិ​សូប​សំ​សេវៈ សេពគប់​សប្បុរស​គឺ​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត
២-​សទ្ធម្ម​ស្សវនៈ ស្តាប់​ពាក្យ​ប្រៀនប្រដៅ​របស់​លោក​ដោយ​គោរព
៣-​យោនិសោមនសិកា​រៈ ត្រិះ​រិះ​ឱ្យ​ស្គាល់​របស់​ល្អ ឬ​អាក្រក់​ដោយ​ឧបាយ​ដែល​ត្រូវ
៤-​ធ​ម្មា​នុ​ធម្មប្បដិបត្តិ ៈ ប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌​ដែល​បាន​ត្រិះ​រិះ​ឃើញ​ហើយ ។

មានការ​បរិយាយ​ថា សប្បុរស​ក្នុង​ទី​នេះ​លោក​សំដៅយក​បុគ្គល​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ
កាយ វាចា ចិត្ត ។ ប៉ុន្តែ​សម្រាប់​ក្នុង​ទី​ដទៃ​លោក​សំដៅយក​បុគ្គល​អ្នកមាន​សន្តាន​ចិត្តស្ងប់​រម្ងាប់​ក៏​មាន និង​អ្នក​តាំងនៅ​ក្នុង​គុណធម៌​២​ប្រការ គឺ​កតញ្ញូ និង​កតវេទី​ក៏​មាន ។ ទោះ​ជាយា​៉​ង​ណា​ក៏​ដោយ បុគ្គល​ដែល​នឹង​បាន​នាម​ថា សប្បុរស​នោះ​គឺជា​មនុស្ស​ល្អ សូ​ម្បី​តាម​រូប​ស័ព្ទ​ក៏​បាន​កំណត់​យក​ថា​បុរស​ល្អ ឬ​មនុស្ស​ល្អ ។ ពាក្យ​ថា​ល្អ​នោះ គឺ​មនុស្ស​មិនអាក្រក់ ពោល​គឺ​មិន​ប្រព្រឹត្ត​សេចក្តី​អាក្រក់ សេចក្តី​នាំ​ឲ្យ​វិនាស ជា​អ្នក​ប្រព្រឹត្ត​ល្អ​គួរ​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង បុគ្គល​ប្រភេទ​នេះឯង​ហៅ​ថា​សប្បុរស ។ ពាក្យ​ថា «​សេពគប់​» ក្នុង​ទី​នេះ​អ្នក​សិក្សា​គប្បី​ជ្រាប​ថា មិនមែន​សេពគប់​ដោយ​ឋានៈ​ជា​មិត្តភក្តិ​ពួក​មា​៉​ក​នោះ​ទេ លោក​សំដៅយក​ការ​សេពគប់ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ឋានៈ​ជា​គ្រូអាចារ្យ ដែល​គួរ​គោរព​បូជា ។
ពាក្យ​ថា «​ស្តាប់​ពាក្យ​ប្រដៅ​របស់​លោក​ដោយ​គោរព​»​នោះ​គឺ​តាំងចិត្ត​ស្តាប់​ក្នុង​ខណៈ​ដែល​កំពុង​ស្តាប់​មិន​បញ្ជូន​ចិត្ត​ឱ្យ​រាយមាយ​ទៅ​ក្នុង​អារម្មណ៍​ផ្សេង​ៗ ត្រូវ​តម្រង់​ចិត្ត​ឱ្យ​មានដំណើរ​ឆ្ពោះទៅ​កាន់​ក្រសែ​នៃ​សេចក្តី​នោះ​តែ​ប៉ុណ្ណោះ នេះឯង​ឈ្មោះ​ថា ស្តាប់​ដោយ​គោរព ។ ពាក្យ​ថា «​ត្រិះ​រិះ​ឱ្យ​ស្គាល់​របស់​ល្អ ឬ​អាក្រក់​ដោយ​ឧបាយ​ដែល​ត្រូវ​»​នោះ​គឺ​ត្រិះ​រិះ​ដោយ​វិចារណញ្ញាណ​យា​៉​ង​សុខុម ពោល​គឺ​កាលបើ​បាន​ស្តាប់​ពាក្យ​ប្រៀនប្រដៅ​ហើយ គប្បី​ត្រិះ​រិះ​ពិចារណា​ថា គួរ​ប្រតិបត្តិ​ធម៌​នោះ​យា​៉​ង​ដូច​ម្តេច​ទើប​សមគួរ​ដល់​ឋានៈ​របស់​ខ្លួន ?

នៅ​ពេល​ពិចារណា​ឃើញ​ហេតុផល​ច្បាស់​ប្រាកដ​ហើយ ត្រូវ​អនុវត្ត​ជាក់ស្តែង​តាម​ឧបាយ​នោះ​ពោល​គឺ បុគ្គល​ដែល​តែងតែ​ប្រព្រឹត្ត​អំពេ​ើ​អបាយ​គប្បី​រៀន​លះ​កម្ម​ចាស់​នោះ​ចោល ហើយ​ទាញ​ចិត្ត​ងាក​មក​រក​ផ្លូវ​សុចរិត​វិញ ។ ចំណែកឯ​អ្នក​ដែល​ធ្លាប់តែ​ធ្វើ​សេចក្តី​ល្អ​ស្រាប់​ហើយ ត្រូវ​តាំងចិត្ត​ឲ្យ​មាំ​ឆ្ពោះទៅ​ផ្លូវត្រូវ​នោះ​ឲ្យ​កាន់តែ​មុត​គត់​បន្ត​ទៀត ៕
(​ឈ្វេងយល់​ឱវាទ​ពុទ្ធសាសនា​ចេញផ្សាយ​សម្រាប់ថ្ងៃ​សីល១៥រោច ខែអាសាឍ​)