ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសណាដូចគាត់ ! ដឹង​ថា​ខ្លួន​ពិការ​សុខចិត្ត​ឱ្យ​ប្រពន្ធ​ទៅ​យកប្តីថ្មី​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តកំពត ៖ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បុរស​ម្នាក់​ឈ្មោះ អ៊​ង សំ​អាន អាយុ​៣២​ឆ្នាំ

ខេត្តកំពត ៖ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បុរស​ម្នាក់​ឈ្មោះ អ៊​ង សំ​អាន អាយុ​៣២​ឆ្នាំ មាន​ឳ​ពុក​ឈ្មោះ អ៊​ង ថុ​ក​កៀត អាយុ​៧៣​ឆ្នាំ ម្តាយ​ឈ្មោះ នូ ងា អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​កោះ​ខ្លូត​(​ត្នោត​) ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា តាំងពី​ធំ​ដឹងក្តី​កាលណា​មក​ខ្លួន​បាន​ចាក​ចេញពីផ្ទះ​ទៅ​ធ្វើ​កម្មករ​ទូក​នេសាទ​នៅ​ខេត្តកោះកុង​តាំងពី​អាយុ​២០​ឆ្នាំ​ដោយ​បាន​ផ្ញើរ​លុយ​មក​ឱ្យ​ម្តាយ​ដើម្បី​ចិញ្ចឹមជីវិត និង​ព្យាបាល​ជំងឺ​ជាប់​ជា​ប្រចាំ ។ 

លោក សំ​អាន បាន​រំលឹក​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​គាត់​ធ្លាក់ខ្លួន​ពិការ​នេះ គឺ​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ខ្លួន​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់់​ចរាចរណ៍​នៅ​តាម​ផ្លូវ​ពី​កោះកុង​ទៅ​ផ្ទះ​បន្ទាប់​ពី​ខ្លួន​បាន​ទទួល​ដំណឹង​ពី​បងស្រី​ថា ម្តាយ​របស់​ខ្លួន​អាការ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​រួច​មក ។ គ្រោះថ្នាក់​នេះ​គឺ​កើតឡើង​នៅ​ពេល​ធ្វើ​ដំណើរ​ពី​កោះកុង​មក​ដល់​ស្រុក​ប​ទុ​សាគរ​គេ​ម៉ូតូ​បាន​ដួល​ដោយ​ខ្លួនឯង​បណ្តាល​ឱ្យ​ខ្លួន​រង​របួស​ជា​ទំងន់​នៅ​ជិត​ឃុំ​អណ្តូងទឹក ។ ដំបូង​រូបគេ​នៅ​មាន​ស្មារតី​ខ្លះ​ក្នុង​ការ​ប្រាប់​លេខ​ទូរស័ព្ទ​ប្រ​ព​ន្ឋ​ឱ្យ​សមត្ថកិច្ច​ស្គាល់​ដើម្បី​ផ្តល់​ដំណឹង​តែ​នៅ​ពេល​ដឹងខ្លួន​ចុង​ក្រោយ​គឺ​រូបគេ​នៅ​ក្នុង​ពេទ្យ​លោកសង្ឃ​បាត់​ទៅ​ហើយ ។

ចំពោះ​ប្រ​ព​ន្ឋ​របស់​លោក​បាន​សុំ​ទៅ​យកប្តី​ថ្មី រឿង​នេះ​ក៏​បានដឹង​ដល់​បងស្រី និង​ឪពុក​ម្តាយ​របស់​ខ្លួន​ទាំង​សងខាង​ពេល​នោះ​ដោយ​ចាស់​ៗ​យល់​ស្រប​តាម​គំនិត​ខ្លួន​ថា មិន​អាច​ផ្តល់​ក្តី​សុខ​ដល់​នាង​ទៀត​បាន​ទើប​ចាស់​ៗ​សម្រេច​គ្នា​ថា សុំ​ឱ្យ​ចប់​គ្នា​ត្រឹមហ្នឹង តែ​ខាង​ស្រី​(​អតីត​ប្រ​ព​ន្ឋ​)​ត្រូវ​ជួយ​សង​លុយ​ដែល​ជំពាក់​ធនាគារ​ចំនួន​២​ឆ្នាំ​ទើប​ចាស់​ៗ​យល់​ស្រប ហើយ​សល់​១​ឆ្នាំ​ទៀត​ជា​បន្ទុក​របស់​បងស្រី​លោក​អ្នក​បង់ ។ ដោយសារ​តែ​មានការ​ឯកភាព​គ្នា​បែប​នេះ​ហើយ​ទើប​ប្រ​ព​ន្ឋ​លោក​មានឱកាស​បាន​ទៅ​សាង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ថ្មី​ទៀត​រហូត​បច្ចុប្បន្ន ។ អ្វី​ដែល​ខ្លួន​មាននៅ​ពេល​នេះ​គឺ​ត្រឹម​ចំណងមិត្តភាព​ពី​ប្តី​ប្រ​ព​ន្ឋ​មក​ត្រឹម​រាប់អាន​គ្នា​ជា​បងប្អូន​ដោយ​មិន​មាន​ខាង​ណា​ប្រកាន់​ខាង​ណា​ឡើយ ហើយ​ពួក​ខ្លួន​តែងតែ​ទូរស័ព្ទ​សួរសុខទុក្ខ​គ្នា​ជា​ប្រចាំ​មិន​ដែល​ខាន​នោះ​ទេ ។ បើ​ទោះ​ធ្លាក់ខ្លួន​ជា​មនុស្ស​ពិការ​ហើយ​បាត់បង់​ប្រ​ព​ន្ឋ​ជាទី​ស្រលាញ់​ស្មើ​កែវភ្នែក​ក្នុង​រយៈពេល​ដ៏​ខ្លី​ក៏​ពិតមែន តែ​គេ​មាន​ក្តី​សុខ​ណាស់​នៅ​ពេល​ដែល​ប្រ​ព​ន្ឋ​ទូរស័ព្ទ​មក​សួរសុខទុក្ខ​ម្តង​ៗ ។ តើ​ការ​សម្រេចចិត្ត​របស់​លោក​ខុស ឬ​ត្រូវ​ហើយ​មាន​បុរស​ប៉ុន្មាន​នាក់​ដែល​ធ្វើ​ដូច​លោក?

ចុង​ក្រោយ​បុរស​អភ័ព្វ​ស្នេហ៍​រូប​នេះ​ក៏​បាន​សុំ​ក្តី​មេត្តា​សណ្តោស​ប្រណី​ពី​សំណាក់​សប្បុរសជន​នានា​ដែល​មានចិត្ត​សប្បុរស សូម​ជួយ​ដល់​គ្រួសារ​លោក​ផង ព្រោះ​ថ្ងៃនេះ​ខ្លួន ព្រមទាំង​ឪពុក​ម្តាយ និង​ក្មួយ​កំពុង​តែ​ជួប​ប្រទះ​ភាព​អត់ឃ្លាន​យ៉ាង​ខ្លាំង​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​គឺ​ការ​ហូប​ចុក​តែ​ម្តង ៕