ប្រសិនបើធ្លាប់ឆ្ងល់ថាតើការទទួលទានអាហារមុនពេលហាត់ប្រាណ ឬហាត់ប្រាណពេលពោះទទេ មួយណាមានអត្ថប្រយោជន៍ច្រើនជាង ឥឡូវនេះអ្នកស្រាវជ្រាវមានចម្លើយសម្រាប់សំនួររបស់អ្នកហើយ ។ ការសិក្សាថ្មីមួយបានរកឃើញថា ការហាត់ប្រាណនៅពេលពោះទទេល្អសម្រាប់សុខភាពនៅក្នុងរយៈពេលវែង ។
ការសិក្សានេះបានវិភាគលើឥទ្ធិពលនៃការបរិភោគធៀបនឹងការតមអាហារចំពោះដំណើរការនៃហ្សែនក្នុងជាលិកាខ្លាញ់ក្នុងការឆ្លើយតបទៅនឹងការធ្វើលំហាត់ប្រាណ ។
បន្ទាប់ពីបរិភោគអាហារ ជាលិកាខ្លាញ់រវល់ឆ្លើយតបទៅនឹងដំណើរការនៃអាហារនៅក្នុងរាងកាយរបស់យើង ហើយការធ្វើលំហាត់ប្រាណនៅពេលនេះនឹងមិនមានអត្ថប្រយោជន៍ចំពោះជាលិកាខ្លាញ់នោះទេ ។ នេះបើតាមការពន្យល់របស់អ្នកនិពន្ធនៃការសិក្សានេះលោក Dylan Thompson មកពីសាកលវិទ្យាល័យ Bath នៅប្រទេសអង់គ្លេស ។
លោកThompson បន្ថែមថា«ការរធ្វើលំហាត់ប្រាណនៅពេលពោះទទេនឹងធ្វើឲ្យមានបម្រែបម្រួលដ៏ល្អនៅក្នុងជាលិកាខ្លាញ់ ហើយវាអាចមានប្រយោជន៍ចំពោះសុខភាពក្នុងរយៈពេលវែង » ។
អ្នកចូលរួមក្នុងការស្រាវជ្រាវនេះជាបុរសធាត់មួយក្រុមដែលបានដើររយៈពេល៦០នាទី ប្រើប្រាស់អុកស៊ីសែនអតិបរិមា៦០% នៅពេលពោះទទេ ហើយមួយក្រុមផ្សេងទៀតធ្វើលំហាត់ប្រាណពីរម៉ោងក្រោយពេលទទួលទានអាហារពេលព្រឹកដែលសម្បូរជាតិកាបូអ៊ីដ្រាតដែលមានកាឡូរីខ្ពស់ ។
ការបង្ហាញនៃហ្សែនទាំងពីរគឺ PDK4 និង HSL កើនឡើងនៅពេលដែលបុរសទាំងនេះមិនបរិភោគអាហារ ហើយហាត់ប្រាណ និងថយចុះនៅពេលដែលពួកគេបរិភោគមុនពេលធ្វើលំហាត់ប្រាណ ។ ការកើនឡើងហ្សែន PDK4 ទំនងជាបង្ហាញថា ជាតិខ្លាញ់ដែលត្រូវបានរក្សាទុកក្នុងខ្លួនត្រូវបានរាងកាយប្រើប្រាស់ដើម្បីជំរុញការធ្វើមេតាបូលីសក្នុងអំឡុងពេលធ្វើលំហាត់ប្រាណជំនួសឱ្យសារជាតិកាបូអ៊ីដ្រាតដែលបានមកពីអាហារ ។
ការសិក្សានេះឲ្យដឹងថា «នេះគឺជាការស្រាវជ្រាវដំបូងដើម្បីបង្ហាញថាការបរិភោគមុនពេលធ្វើលំហាត់ប្រាណផ្តល់ផលប៉ះពាល់ដល់ដំណើរការនៃហ្សែនជាលិកាខ្លាញ់ក្រោយពេលធ្វើលំហាត់ប្រាណ » ៕
រាជធានីភ្នំពេញ ៖ ដោយបានបង្កើតឡើងនៅក្នុងឆ្នាំ1933 Nissan គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយនៅក្នុងប្រទេសជប៉ុន។ ដោយចាប់ផ្ដើមមុនគេបង្អស់ ក្រុមហ៊ុន Nissan បានបង្ហាញទេព...
ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្យអាណិតណាស់ដោយដូនចាស់ម្នាក់វ័យ៧៥ឆ្នាំ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ដោយដៃម្ខាងកាន់ឈើច្រត់ និងដៃម្ខាងទៀតទូលកញ្ច្រែងដាក់...
ខេត្តក្រចេះ ៖ មេព្រៃស្រុកស្នួលនិយាយថា សំណុំរឿងករណីចាប់បង្ក្រាបរថយន្តដឹក ឈើ៧គ្រឿងដែលមានលួចផ្ទុកឈើលេខ១ខុសច្បាប់ ចំនួនជាង៣រយម៉ែត្រគូប ករណីនេះ គឺមន្ត្រីជំនាញ...
ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នារសៀលថ្ងៃទី២៤ មេសា នេះ សមត្ថកិច្ចចម្រុះ រួមមានការសម្របសម្រួលពីលោកទិន សុចិត្រា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តផង បាន...
ខេត្តសៀមរាប ៖ ពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន៣គ្រាប់ប្រគល់ឱ្យប៉ូលិសស្រុកស្វាយលើដើម្បីប្រគល់បន្តទៅឱ្យអង្គការដោះមីនកម្ពុជាយកទៅកំទេចចោល កាលពី...
ប្រទេសកូរ៉េទាំង២ ៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងនាថ្ងៃទី២៤ មេសា ថា គ្រប់យ៉ាងស្ទើរតែរៀបចំរួចរាល់ហើយសម្រាប់ការជួបគ្នាកំពូលនាថ្ងៃទី២៧ មេសា រវាង...
រាជធានីភ្នំពេញ ៖ អម្រឹតគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានទទួលលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជានិងអាជ្ញាបណ្ណពី...
ខេត្តតាកែវ ៖ បន្ទាប់ពីមានការវាយកម្ទេចចោលនូវរូបសំណាកផ្ការំដូលដែលដាក់តាំងនៅរង្វង់មូលខាងកើតវិមានឯករាជ្យ និងបានបង្កឱ្យមានកាភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានទូទៅចោទ...
រាជធានីភ្នំពេញ ៖ រថយន្តយីឌុបដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន KINGDOM CEMENT មួយគ្រឿងដោយសារតែដឹកធ្ងន់បានបើកបរឡើងស្ពានព្រែកព្នៅមិនរួចក៏បានរអិលថយក្រោយទៅបុករថយន្តដឹក...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកបុករះម៉ូតូចំនួន៤គ្រឿង បណ្តាល...
ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងរថយន្ត ពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ២នាក់ប្តី-ប្រពន្ធដួលចូលរថយន្ត ស្លាប់ប្តី...
រាជធានីភ្នំពេញ ៖ តារាសម្តែងវ៉ាន់ វលក្ខណ៍ ដែលអ្នកសិល្បៈស្គាល់ជាតារានិយមតែងខ្លួនសិចស៊ីបានធ្វើពិធីខួបកំណើតកាលពីយប់ ថ្ងៃទី២១ មេសា ២០១៨ ក្រោមវត្តមានតារា ល្បីៗ...
ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុសម្នាក់ដែលទើបមានអាយុ១០ខែ ដោយសារតែឪពុកធ្វេសប្រហែស ក៏បានលង់ទឹកធុងស្បេ៉ត្រូលស្លាប់កាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១២ ខែមេសា...
ខេត្តកំពត ៖ ហួសពីការថ្លែងទៅហើយ ដែលបុរសជាកូនចិត្តខ្មៅម្នាក់បានចាក់សម្លាប់ម្តាយរបស់ខ្លួន ដោយមិនញញើតដៃហើយគេចខ្លួនបាត់ ។ ជននេះក៏ត្រូវបានគេសង្ស័យថាញៀន...
រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជា និងប្រារព្វពិធីទទួលដំណែងជាប្រធានវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិកពីប្រទេសវៀតណាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅវិមាន...
ស្ត្រីម្នាក់ស្រែកដាក់ប្រុសដែលឱបថើបនាង ម៉េចបងថើបខ្ញុំស្និទ្ធម្ល៉េះ ? ខ្ញុំមានប្តីហើយណ៎ ា ។ ប្រុសនោះសើចឆ្លើយវិញ ៈ -កុំបារម្ភអី, ទោះអូនមានប្តីហើយ ក៏បងមិន...
ប្រទេសកាណាដា ៖ រថយន្តដឹកជញ្ជូនធុនតូចពណ៌សមួយគ្រឿងកាលពីថ្ងៃទី២៣ មេសា បានបុករះពួកអ្នកដើរក្នុងចម្ងាយច្រើនរយម៉ែត្រនៅទីក្រុងតូរ៉ុងតូ កាណាដា ។ មនុស្សយ៉ាង...
ទីក្រុងបាងកក ៖ ប្រធាននាយកដ្ឋានអាកាសយានដ្ឋានថៃបាននិយាយថា វិនិយោគិនចិនបានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើអាកាសយានដ្ឋានតូចៗរបស់ថៃចំនួន៣ ដើម្បីធ្វើឲ្យ...
ខេត្តរតនគិរី ៖ កម្លាំងនគរបាលបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៨នាក់ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននារសៀល...
ផ្លែត្រប់ស្រួយត្រូវបានប្រជាជនខ្មែរយើងចំណាំយកមកធ្វើជាអន្លក់ផ្ទាប់ជាមួយផ្អក និងប្រហុកញ៉ាំយ៉ាងឆ្ងាញ់ ជាពិសេសអ្នកនៅស្រុកស្រែចំការតែម្តង ។ ប៉ុន្តែដល់ពេលវា...