ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎! ពីមុន​រអ៊ូរទាំក៏ខុស ឥឡូវ​មិន​រអ៊ូ​កាន់​តែ​ខុសទៀត

6 ឆ្នាំ មុន

«Siberian times»​របស់​រុ​ស្ស៊ី​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា ​បុរស​ម្នាក់​អាយុ​៣៣​ឆ្នាំ រស់នៅ​ក្រុង​ឡេ​នី​ន គូស​ស្នេ​ត​ស្គី ខេត្ត​ Kemerovo ​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​តំបន់​ស៊ី​បេ​រី បាន​វាយ​ប្រពន្ធ​បាក់ដៃ ។ មូលហេតុ​នៃ

«Siberian times»​របស់​រុ​ស្ស៊ី​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា ​បុរស​ម្នាក់​អាយុ​៣៣​ឆ្នាំ រស់នៅ​ក្រុង​ឡេ​នី​ន គូស​ស្នេ​ត​ស្គី ខេត្ត​ Kemerovo ​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​តំបន់​ស៊ី​បេ​រី បាន​វាយ​ប្រពន្ធ​បាក់ដៃ ។ មូលហេតុ​នៃ​ការ​វាយ​ប្រពន្ធ ព្រោះ​នាង​មាន​អាការ​ប្រែប្រួល ដោយ​កាលពីមុន​ធ្លាប់តែ​រអ៊ូរទាំ និង​រិះគន់​រូបគេ​គ្រប់​រឿង ។

បម្រែបម្រួល​នេះ​កើតឡើង​ក្រោយ​ពី​នាង​ទទួល​ការ​អប់រំ​រម្ងាប់​អារម្មណ៍ និង​ទទួលទាន​ឱសថ​បំបាត់​ភាព​តប់​ត្រ​មល់ ។

សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ថា នាង​ជា​ប្រពន្ធ​បង្ហាញ​អាការ​មិន​ខឹង​ប្តី​ពេល​ត្រឡប់​ទៅ​ដល់​ផ្ទះ​ខុស​ពី​ពេល​មុន ។ អាការ​បែប​នេះ​បុរស​ជា​ប្តី​ទៅ​ជា​មួម៉ៅ ហាក់ដូចជា​មិន​បាន​ប្រពន្ធ​ជេរ​ស្តី​បាយ​មិន​ឆ្ងាញ់ ព្រោះ​ធ្លាប់តែ​បែប​នេះ​ទៅ​ហើយ ។

បន្ទាប់​ពី​វាយ​ប្រពន្ធ​បាក់ដៃ បុរស​ជា​ប្តី​ទូរស័ព្ទ​ហៅ​រថយន្ត​ស​ង្គ្រោះ​បន្ទាន់​ទៅ​ទទួល ។ គេ​សារភាព​ថា គេ​មាន​ភាព​តប់ប្រមល់​លើ​ភាព​ស្ងប់ស្ងាត់​មិន​ជេរ​ស្តី​របស់​ប្រពន្ធ ក៏​វាយ​នាង​តែ​ម្តង ។

នៅ​ពេល​ក្រុម​គ្រូពេទ្យ​ដឹង​រឿងហេតុ​ដែល​កើតឡើង​ក៏​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​បុរស​បង្កហេតុ ។ គេ​អាច​ជាប់​ទោស​ប្រហែល​៥​ឆ្នាំ ៕