ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ជនជាតិ​ចិន​បើក​បុក​ម៉ូតូ​ព្យាយាម​រត់​ជិត​២០​គីឡូ​ទើប​ចាប់​បាន

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់ បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ក្រុងព្រះសីហនុ ក្រោយ​ពី​បាន​សង្គ្រោះ​បឋម​នៅ​គ្លី​និ​ច​ឯកជន ចាក់​អង្រែ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត ជនជាតិ​ចិន ស្រវឹងស្រា បើក​បុក ហើយ​ព្យាយាម​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​បាន នៅ​ចម្ងាយ​ជិ​២០​គីឡូម៉ែត្រ​ពី​កន្លែង​កកើត​ហេតុ ។

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់ បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ក្រុងព្រះសីហនុ ក្រោយ​ពី​បាន​សង្គ្រោះ​បឋម​នៅ​គ្លី​និ​ច​ឯកជន ចាក់​អង្រែ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត ជនជាតិ​ចិន ស្រវឹងស្រា បើក​បុក ហើយ​ព្យាយាម​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​បាន នៅ​ចម្ងាយ​ជិ​២០​គីឡូម៉ែត្រ​ពី​កន្លែង​កកើត​ហេតុ ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​តោ​ពីរ ស្ថិត​ក្នុងភូមិ​០៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ជុំវិញ​ករណី​នេះ បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរ​ណ៏ ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​កើតឡើង បង្ក​ដោយ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស ព​ណ៏​ខ្មៅ បាក់​ស្លាក​លេខ ភ្នំពេញ ២R-២៦០០ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ឈ្មោះ CHANG WEN YUAN ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទី​នៅ​រាជធានី​ភ្នំពេញ រួម​ដំណើរ​ជាមួយ​ស្ត្រី​អ្នក​បើក​ប្រែ​ម្នាក់​ឈ្មោះ ដៀ​ន ស្រី​នាង អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ខេត្តកណ្តាល បាន​បើក​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហ្សូ​ម​អ៊ិ​ច ព​ណ៏​ខ្មៅ បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ណាប ហៀន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ រង​របួសធ្ងន់ សម្រាក​សង្គ្រោះ​បន្ទាន់​មន្ទី​ពេទ្យ​បង្អែក​ចំការ​ចេក ។ ខណៈ​ពេល​ដឹក​ស្ត្រី​បកប្រែ​ចេញពី​ក្លឹ​ប​ក្បែ​រង្វង់​មូល​តោ​ពីរ ។ ប្រភព​សមត្ថកិច្ច​ដ៏​ដែល​បាន​បន្ត​ថា រថយន្ត​ជន​បង្ក ក្រោយ​ពី​បាន​បង្ក​គ្រោះថ្នាក់​ចរាចរ​រួច​មក ពុំ​បាន​ឈប់​ដោះស្រាយ​តាម​ផ្លូវច្បាប់​នោះ​ទេ គឺ​បាន​ព្យាយាម​បើក​គេច បើ​ទោះបីជា​សមត្ថកិច្ច​ព្យាយាម​តាម​ឃាត់​យ៉ាងណា​ក្តី រហូត​បាន​ចម្ងាយ​ជិត​២០​គីឡូម៉ែត្រ ទើប​សមត្ថកិច្ច​ឃាត់​បាន​បញ្ជូន​មក​កាន់​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​ព្រះ​សីហ​នុ តែ​ម្តង ។

ដោយឡែក បើ​យោង​តាម​ប្រភព​អះអាង​ពី​ស្ត្រី​វ័យក្មេង​ជា​អ្នកបកប្រែ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ ខ្លួន និង​ជន​បង្ក​នេះ បាន​បើករថយន្ត​ចេញពី​ភ្នំពេញ​នៅ​ម៉ោង​០១​ថ្ងៃ មក​ដល់​កំពង់សោម​នៅ​ជិត​ម៉ោង​០៥​ល្ងាច ហើយ​បាន​ទៅ​អង្គុយ​ញ៉ាំ​អាហារ​នៅ​ឆ្នេរ​អូ​ឈើទាល ញ៉ាំ​ស្រា​បៀរ​រហូត​ដល់​ម៉ោងជាង​១០​យប់ ក៏​បាន​មក​ចូល​ក្លឹ​ប កម្សាន្ត​របស់​ជនជាតិ​ចិន ហើយ​បាន​ញ៉ាំ​ស្រា​ជីវ៉ា​ក អស់​១​ដប​គ្នា​៤​នាក់ បន្ទាប់​នៅ​ម៉ោងជាង​១១​យប់ ក៏​បាន​ចេញពី​ក្លឹ​ប នៅ​ពេល​នោះ​នាង​ស្រវឹង​បាន​ដេក​ក្នុង​រថយន្ត ហើយ​បាន​លាន់​ស្នូរ​ប៉ះទង្គិច នាង​បាន​សួរ​ទៅ​ជន​បង្ក​ថា មានរឿង​អី តែ​ជនជាតិ​ចិន​ថា ប៉ះ​ដុំ​ថ្ម ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​តែ​ម្តង ៕