ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លើក​ដែក​ផ្សា​ដំបូលផ្ទះ ប៉ះ​ខ្សែកាប​ឆក់​ធ្លាក់​របួសធ្ងន់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងដែក​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ហៅ​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងដែក​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ហៅ​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពុំ​ដឹង​ថា​អាច​ជួយ​សង្គ្រោះ​បាន​ឬ​មិន​បាន​ឡើយ ខណៈ​ដែល​ជន​រង គ្រោះ​ខាងលើ​នោះ​លើក​ដែក ដើម្បី​ផ្សា​ដំបូលផ្ទះ​មួយ​កន្លែង ហើយ​ចៃដន្យ​បាន​ប៉ះ​ជាមួយ​ខ្សែកាប​ភ្លើង​នៅ​ខាងលើ​នោះ​បណ្តាល​ឲ្យ​ឆក់​ធ្លាក់​ពីលើ​ដំបូលផ្ទះ កម្ពស់​ប្រហែង​ជាង​១០​ម៉ែត្រ​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​រោងចក្រ​សកល ហៅ​រោងចក្រ​កាត់ដេរ​៦​ជាន់ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង តាម បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​រង​គ្រោះ​ឈ្មោះ វឿ​ន លុ​ច អាយុ​៣២​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ម្តុំ​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​។ មានស្រុក​កំណើត​នៅ​ក្នុងភូមិរ​ស្តៅ ឃុំ​ស្តៅ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ខេត្តកំពង់ចាម​។ បុរស​ម្នាក់​ឈ្មោះ វ៉ា​ន់ វឿ​ន អាយុ​៤៦​ឆ្នាំ មុខរបរ​ជាងដែក នៅ​មុន​ពេល​កើតហេតុ​គាត់ និង​ជន​រង​គ្រោះ​ដែល​ជា​កូនប្រុស​បង្កើត បាន​នាំ​គ្នា​ធ្វើ​ដំបូលផ្ទះ​ឲ្យ​គេ ដោយ​បាន​ធ្វើ​តាំងពី​ព្រឹក​មក​ម្លេះ រហូត​ដល់​ពេល​កើតហេតុ​ខាងលើ មិន​ទាន់​ឈប់​ធ្វើការ​នៅឡើយ​ទេ ហើយ​ខណៈនោះ​កូនប្រុស​របស់​គាត់​បាន​លើក​ដែក​ឡើង​លើ​ដើម្បី​ដាក់​ផ្សា​គ្រោង​ដំបូល​បន្ត​ទៀត​។ ពេល​នោះ​មិន​បាន​ប្រយ័ត្ន បាន​ប៉ះ​ជាមួយ​ខ្សែកាប​ភ្លើង បណ្ដាល​ឲ្យ​ឆក់​ឆ្លាក់​ពីលើ​ដំបូល ដែល​មាន​កម្ពស់​ប្រហែល​ជាង​១០​ម៉ែត្រ បណ្ដាល​ឲ្យ​រលាក​រលួយ​រង​របួស​ធ្ងន់ធ្ងរ​គួរ​ឲ្យ​រន្ធត់ ភ្លាម​ៗ​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​យ៉ាង​ខ្លាំង ហើយ​នគរបាល​ក៏​បាន​ជួយ​ហៅ​រថយន្ត ទៅ​ដឹក​កូន​គាត់​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្រោយ​ពេល​កើតហេតុ​បាន​បណ្ដាល​ឲ្យ​ទុ​ស្សេ​ដាច់​ភ្លើង នៅ​តំបន់​នោះ​មួយសន្ទុះ​ធំ​ផង​ដែរ​រហូត​ដល់​មន្ត្រី​អគ្គី​ស​នី ធ្វើការ​ត្រួតពិនិត្យ និង​ជួសជុល​ឡើង​វិញ ហើយ​នេះ​គឺជា​ការ​ធ្វេសប្រហែស មួយ​ពេល​របស់​ជន​រង​គ្រោះ ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​ខ្លួនឯង​បែប​នេះ ហើយ​ករណី​បែប​នេះ បាន​កើត​ឡើងជា​បន្តបន្ទាប់ និង​ញឹកញាប់​មក​ហើយ​សម្រាប់​ជាងដែក នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​មេរៀន​ដល់​ជាងដែក​គ្រប់​រូប​មានការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​ទោះជា​បែប​ណា​នៅ​តែ​មាន​អ្នក​ភ្លាត់ស្នៀត​ទៀត​៕