ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង​របួសធ្ងន់​ម្នាក់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឃុំ​បាក់​ខ្ល​ង

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង បង្ក​ដោយ​រថយន្ត​បុក​អ្នក​ថ្មើរជើង

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង បង្ក​ដោយ​រថយន្ត​បុក​អ្នក​ថ្មើរជើង នៅ​ចំណុច​បញ្ជរ​លក់​សំបុត្រ​ស្ពាន​កោះកុង ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​។ នៅ​ក្នុង​ហេតុការណ៍​នោះ​បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ម្នាក់ ឈ្មោះ យក់ ឡាយ​ហេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ជា​បុគ្គលិក ផ្នែក​សន្តិសុខ របស់​ក្រុមហ៊ុន LYP Group Co,Ltd បាន​ស្លាប់ នៅ​ពេល​កម្លាំង​យើង​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

រីឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ចាប ឈាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​៣ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ជា​អ្នក​បើករថយន្ត​ដឹក​កម្មករ​ឲ្យ​ក្រុមហ៊ុន Yazaki Co,Ltd បាន​រត់គេច​ខ្លួន ។ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌល​សីមា ដើម្បី​ធ្វើការ​អង្កេត និង​បំពេញ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕