ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ទាស់​ពាក្យ​សម្ដី​គ្នា កា.ប់​មួយ​កាំបិត​រយះ​ពី​មាត់​ដល់​ថ្ពាល់

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កម្មករ​សំណង់​មួយ​ក្រុម​ក្រោយ​ពី​បញ្ចប់​ការងារ​បាន​ផឹកស៊ី​ជួបជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ លុះ​ពេល​ស្រវឹង​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ឈាន​ដល់​កា.ប់​គ្នា​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។

ខេត្តពោធិ៍សាត់ ៖ កម្មករ​សំណង់​មួយ​ក្រុម​ក្រោយ​ពី​បញ្ចប់​ការងារ​បាន​ផឹកស៊ី​ជួបជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ លុះ​ពេល​ស្រវឹង​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ឈាន​ដល់​កាប់​គ្នា​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ ករណី​អំពើ​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០ និង​៥២​នាទី​យប់ នៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា​ស្រុក​វាល​វែង​។ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​ភ្លាម​ៗ​ក្រោយ​ពេល​កើតហេតុ​។ លោក ពេ​ជ សោភ័ណ មេ​ប៉ុស្ដិ៍​រដ្ឋបាល​ថ្មដា​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ អ៊ុ​ន រ័​ត្ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ជន​រង​គ្រោះ​ឈ្មោះ សោម រ៉ា​ឌី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។

ទាំង​ពីរ​នាក់​ជា​កម្មករ​សំណង់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា​។ នៅ​យប់​កើតហេតុ​នោះ​ជន​ដៃដល់ និង​ជន​រង​គ្រោះ​រួម​ជាមួយ​កម្មករ​សំណង់​ដូច​គ្នា​ពីរ​បី​នាក់​ទៀត បាន​ផឹកស៊ី​ជាមួយ​គ្នា​នៅ​កន្លែង​ផ្សេង​។ ពួក​គេ​ផឹកស៊ី​តាំងពី​ព្រលប់​រហូត​ដល់​ពេល​យប់ ដែល​ម្នាក់​ៗ​មាន​អាកា​រៈ​ស្រវឹង​និយាយ​គ្នា​លែង​ស្ដាប់​ទៅ​ហើយ​។ ខណៈនោះ​ក៏​កើត​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​រហូត​ប្រកែក​គ្នា​យ៉ាង​តឹង​មាត់​តឹង​ក ហើយ​ក៏​បញ្ចប់​កម្មវិធី​ទៅ​កន្លែង​សម្រាក​រៀង​ៗ​ខ្លួន​។

លុះ​នៅ​វេលា​ម៉ោង​១០ និង​៥២​នាទី​យប់ ឈ្មោះ អ៊ុ​ន រ័​ត្ន ដែល​ជា​ជន​ដៃដល់​បាន​លី​ក​កាំបិត​ទៅ​កាប់​ឈ្មោះ សោម រ៉ា​ឌី ដែល​កំពុង​ដេក​លក់​ក្នុង​អង្រឹង​ចំ​មុខ​មួយ​កាំបិត​រយះ​ពី​មាត់​ដល់​ថ្ពាល់​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ថ្មដា ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីនោះ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង​។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ចំណែក​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ថ្មដា​៕