ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលស្គាល់សមាជិកគណបក្សថ្មី CPP ជិត២ពាន់នាក់ ក្នុងសង្កាត់ចំនួន៥ របស់ខណ្ឌចំការមន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ទទួលស្គាល់​សមាជិក​គណបក្ស​ថ្មី CPP ជិត​២​ពាន់​នាក់​ក្នុង​សង្កាត់​ចំនួន​៥ របស់​ខណ្ឌចំការមន​។ ឯកឧត្តម​អ៊ិ​ត សំ​ហេង សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌចំការមន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ទទួលស្គាល់​សមាជិក​គណបក្ស​ថ្មី CPP ជិត​២​ពាន់​នាក់​ក្នុង​សង្កាត់​ចំនួន​៥ របស់​ខណ្ឌចំការមន​។

ឯកឧត្តម​អ៊ិ​ត សំ​ហេង សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌចំការមន និង​ខណ្ឌ​បឹង​កេងកង នា​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ប្រកា​សប​ញ្ជូ​ល​សមាជិក​ថ្មី​គណបក្ស​ចំនួន​១៨៧៣​រូប​ទៀត​របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​សង្កាត់​ចំនួន​៥ របស់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ រៀបចំ​ធ្វើ​ឡើង​នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ​។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ិ​ត សំ​ហេង បាន​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ និង​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស ជូន​ដល់​សមាជិក​បក្ស​ទាំង​១៨៧៣​រូប ដែល​ទើបនឹង​ចូលរួម​ជីវភាព​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​។

ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង គូសបញ្ជាក់​ថា ការ​រក្សា​បាន​សមាជិក​ចាស់​បូក​បញ្ចូល​ការ​កសាង​សមាជិក​បក្ស​ថ្មី​បន្ថែម​នៅ​ក្នុង​ខណ្ឌចំការមន គឺជា​កម្លាំង​សាមគ្គី​យ៉ាង​រឹង​មាំ​មួយ​សម្រាប់​គណបក្ស ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​ក៏​ដូច​ជា ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព​សង្គម និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

ឯកឧត្តម​បណ្ឌិត បន្ត​ថា សមាជិក​បក្ស​ចាស់​ថ្មី​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ខិតខំ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​កម្មវិធី​គោលនយោបាយ និង​លក្ខន្តិកៈ​របស់​គណបក្ស​សំដៅ​ការ​កសាង​ទំនាក់ទំនង​ល្អជា​មួយ​ប្រជាជន និង​ខិតខំ​ឃោសនា​ផ្សព្វផ្សាយ​អំពី​កម្ម​វី​ធី​នយោបាយ​របស់​គណបក្ស និង​ច្បាប់​របស់​រដ្ឋ​នានា ដោយ​ត្រូវ​ថែរក្សា​ធ្លុង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ត្រូវ​ខិតខំ​រៀនសូត្រ​លើកកម្ពស់​សមត្ថភាព​ទាំង​គុណធម៌ សីលធម៌ ដើម្បី​សម្រេច​ភារកិច្ច​ជូន​សង្គម​ជាតិ​របស់​យើង​។

បន្ថែម​ពី​នេះ ឯកឧត្តម ក៏​បាន​លើក​ឡើង​អំពី​ប្រវត្តិ និង​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​មាន​វ័យ​ចំណា​សមានភាព​ចាស់ទុំ បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​ដ៏​ត្រឹមត្រូវ និង​មានគុណ​បំណាច់ បាន​កសាង​សមិទ្ធផល​ជា​ច្រើន ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ ព្រមទាំង​បាន​ឆ្លងកាត់​ការ​លំបាក​គ្រប់​បែប​យ៉ាង​ជាមួយ​ប្រជាពលរដ្ឋ រហូត​នាំ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម បាន​បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​មាន​ធនធានមនុស្ស​គ្រប់គ្រាន់ និង​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​កាលៈទេសៈ ទោះជា​ស្ថិត​ក្នុង​ដំណាក់​កាលណា​ក៏​ដោយ​។

ក្នុង​នោះ​ដែរ ឯកឧត្តម​ប្រធាន​បាន​ស្នើ​ដល់​ក្រុមការងារ​បន្ត​ជំរុញ​ការងារ​កសាង​ពង្រីក​សមាជិក​គណបក្ស​ថ្មី ជា​ពិសេស​ក្នុង​ស្រទាប់​យុវជន ដែល​ទើបនឹង​គ្រប់​អាយុ​បោះ​ឆ្នោត ហើយ​ត្រូវ​បំប៉ន​ទាំង​ខាង​នយោបាយ​សតិអារម្មណ៍ និង​ចាត់តាំង​ព្រមទាំង​ជីវភាព​រស់នៅ​ធ្វើ​ឱ្យ​សមាជិក​គណបក្ស​មាន​ភាព​កក់ក្តៅ​ផ្សារ​ភ្ជាប់​ជាមួយ​គណបក្ស និង​ការ​បោះ​ឆ្នោត​ជូន​គណបក្ស​ឱ្យ​បាន​គ្រប់​ៗ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ