ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ចប់​សេវាកម្ម​ពី​ឌី​ជី​បច្ចេកវិទ្យា​ទំនើប អ៊ីនធឺណិត​កាន់តែ​លឿន​!

6 ឆ្នាំ មុន

បច្ចុប្បន្ន​នេះ បណ្ដាញ​អ៊ីនធឺណិត​គឺ​មាន​គ្របដណ្ដប់​ស្ទើរ​គ្រប់​ទីកន្លែង ជា​ភ្នាក់ងារ​ដ៏​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មិន​អាច​ខ្វះ​បាន​។ ល្បឿន​នៃ​អ៊ីនធឺណិត​គឺជា​មុខព្រួញ​សំខាន់ ដូចនេះ​ហើយ​បានជា

បច្ចុប្បន្ន​នេះ បណ្ដាញ​អ៊ីនធឺណិត​គឺ​មាន​គ្របដណ្ដប់​ស្ទើរ​គ្រប់​ទីកន្លែង ជា​ភ្នាក់ងារ​ដ៏​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មិន​អាច​ខ្វះ​បាន​។ ល្បឿន​នៃ​អ៊ីនធឺណិត​គឺជា​មុខព្រួញ​សំខាន់ ដូចនេះ​ហើយ​បានជាក្រុមហ៊ុន​ឌី​ជី​អ៊ីនធឺណិត បាន​បន្ថែម​ល្បឿន​ទៅ​លើ​កញ្ចប់​សេវាកម្ម ដែល​ល្បឿន​កាន់តែ​លឿន​ជាមួយ​និង​តម្លៃ​សមរម្យ តាម​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ “Home Fiber Premium” ។ កញ្ចប់​សេវាកម្ម​នេះ ឌី​ជី នឹង​ផ្តល់​ជូន​នូវ​លក្ខណៈ​កាន់តែ​ងាយស្រួល​ជាង​មុន ដែល​អាច​ជួយ​ឲ្យ​ការងារ​របស់​អ្នក​ដំណើរការ​ទៅ​យ៉ាង​រលូន​ឥត​ទាក់ រួម​ជាមួយនឹង​សេវា​កម្សាន្ត​ផ្សេង​ៗ ដែល​កាន់តែ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ស្រស់បំព្រង និង​មិន​នឿយណាយ​។

អត្ថប្រយោជន៍​នៃ​កញ្ចប់​សេវាកម្ម Home Fiber Premium គឺ​លោក​អ្នក​នឹង​ទទួល​បាន​ល្បឿន​អ៊ីនធឺណិត​ដែល​លឿន​បន្ថែម មិន​ធ្លាប់​មាន​ពី​ឌី​ជី​។ ចំពោះ​អតិថិជន​ដែល​មាន​បំណង​ភ្ជាប់​សេវាកម្ម​អ៊ីនធឺណិត​ប្រើ​នៅ​តាម​ផ្ទះ​កញ្ចប់ Home Fiber Premium  ដែល​មាន​ល្បឿន​ចាប់ពី 8Mbps រហូត​ដល់ 13Mbps តំលៃ​ចាប់ពី 15.99$/​ខែ រហូត​ដល់​តំលៃ 39.99$/​ខែ ជាមួយ​ល្បឿន​អាប់​ឡូត 50Mbps បន្ថែម​ទៀត​ផង​។ អតិថិជន​ក៏​នឹង​ទទួល​បាន​នូវ​ល្បឿន​ដោ​ន​ឡូត​ដែល​ជា​ការ​ផ្ដល់​ជូន​ពិសេស​ពី​ឌី​ជី ដោយ​ដោ​ន​ឡូត​ក្នុង​ល្បឿន​លឿន​ចាំ​ពី​ម៉ោង ១២​យប់ ដែល​ងាយស្រួល​ដាក់​ដោ​ន​ឡូត​ចោល​ជា​ការ​ស្រេច​។

កាន់តែ​ពិសេស សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​ឌី​ជី Home Fiber លោក​អ្នក​គ្រាន់តែ​ធ្វើការ​ផ្លាស់​ប្តូរ​មក​ប្រើ​កញ្ចប់​សេវា Home Fiber Premium ឬ​ទទួលយក​ប្រ៉ូ​មូ​សិន​ពិសេស ដោយ​គ្រាន់តែ​បំពេញបែបបទ ជា​មូ​យ​ផ្នែក​លក់ ឬ​ផ្នែក​បំរើ​អតិថិជន​ដែល​នៅ​ការិយាល័យ​របស់​ឌី​ជី​ជា​ការ​ស្រេច ហើយ​លោក​អ្នក​នឹង​ទទួល​បាន​ល្បឿន​អ៊ីនធឺណិត​កាន់តែ​លឿន ខុស​ពី​ការ​ប្រើ​ប្រាស់​ជាមួយ​បច្ចេកវិទ្យា​ពី​មុន ដែល​អ្នក​កំពុង​ប្រើប្រាស់​។ ពិសេស​អ្នក​នឹង​ទ​ទូល​បាន​ប្រូ​មូ​សិន​ល្បឿន​អ៊ីនធឺណិត​បន្ថែម ការ​តំឡើង​ឧ​បករ​ណ៏​មិន​គិតថ្លៃ និង​ទទួល​បាន​សេវា​ប្រើប្រាស់​ប្រចាំខែ​បន្ថែម រួម​នឹង​អត្ថ​ប្រ​យោ​ជ​ន៏​ជា​ច្រើន​ទៀត​។

ក្រៅពី​កញ្ចប់​សេវាកម្ម​នេះ ឌី​ជី​ក៏​មានការ​ផ្ដល់​ជូន​នូវ​សេវា​កាមេរ៉ា​សុវត្ថិភាព ល្បឿន​អាប់​ឡូតរ​ហូត​ដល់ 30Mbps តំលៃ​ត្រឹមតែ 6$/​ខែ​។ ក៏​មាន​លក់​ជា​ប្រភេទ​កាមេរ៉ា​សុវត្ថិភាព​ឥត​ខ្សែ​ដែល​ទំនើប​និង​មានគុណ​ប្រយោជន៍​ច្រើន​យ៉ាង សំរាប់​បំពេញតំរូវការ​ដល់​អតិថិជន​របស់​ខ្លូ​ន​ជា​ពិសេស​កាមេរ៉ា​សុវត្ថិភាព​នេះ គឺជា​កាមេរ៉ា​ដែល​ប្រើ​ជាមួយ​ប្រ​ព​ន្ធ័​អ៊ីនធឺណិត​ឌី​ជី ងាយស្រួល​ក្នុង​ការ​តំឡើង និង​មានគុណ​សម្បត្តិ​អាច​ចាប់​រូបភាព​ព្រមទាំង​សំលេង​បាន​យ៉ាង​ល្អ​ទោះបីជា​នៅ​ទី​ងងឹត​ក៏​ដោយ​។  អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​លោក​អ្នក​អាច​ទស្សនា YouTube ក្នុង​គុណភាព HD ល្បឿន​រហូត​ដល់ 50Mbps ល្បឿន​Facebook@50Mbps ជា​ល្បឿន​ដាច់​ដោយឡែក​ពី​អ៊ីនធឺណិត ហើយ​នៅ​អាច​ទស្សនា​គេហទំព័រ​ឌី​ជី​វើ​ល ដែល​ពោរពេញ​ទៅ​ដោយ​កម្មវិធី​កម្សាន្ត​ល្បី​ៗ  ដូច​ជា​គេហទំព័រ www.komsan.tv  ដែល​មាន​ភាពយន្ត​ល្បី​ៗ​ក្នុង​កំរិត​រូបភាព​HD និង​មាន​ជា​អក្សរ​ខ្មែរ​និង​អង់គ្លេស​រត់​ពីក្រោម​នៅ​ពេល​និយាយ ព្រមទាំង​មាន​គេហទំព័រ www.p2push.net  សម្រាប់​ការ​ដោ​ន​ឡូត​និង​ចែករំលែក​ឯកសារ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​អាច​លេង​ហ្គេ​ម និង​ទិញ​ទំនិញ​អន​ឡាញ​ពី shop168.com.kh   ក្នុង​តម្លៃ​ពិសេស​ៗ ជា​ច្រើន​ទៀត​ផង​។ អត្ថ​ប្រ​យោ​ជ​ន៏​មួយទៀត​ដែល​មិន​អាច​បំភ្លេច​បាន គឺ​អតិថិជន​ទាំងអស់​របស់​ឌី​ជី​ក៏​អាច​ទទួល​បាន​កាត​សមាជិក​ឌី​ជី​ក្លឹ​ប  ដោយ​ឥត​គិតថ្លៃ សម្រាប់​បញ្ចុះតំលៃ​ពី​ជាង 150 ហាង ដូច​ជា​ហាង​កាហ្វេ ហាង​លក់​សំលៀក​បំពាក់ ហាង​អាហារ និង​មាន​ហាង​ជា​ច្រើន​ទៀត​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​។ ហេតុនេះ ទើប​គ្រប់​គ្នា​និយម​ចូល​ចិត្ត​ហៅ​ថា “​ឌី​ជី លើស​ពី​សេវាកម្ម​អ៊ីនធឺណិត​” ។

ចាប់ពី​ថ្ងៃនេះ​ទៅ​អស់​បារម្ភ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ពី​ឌី​ជី ដែល​ធ្វើ​ឲ្យ​អ៊ីនធឺណិត​ល្បឿន​កាន់តែ​លឿន​!