ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​​អបអរសាទរ​ប្រាសាទសំបូរព្រៃគុក​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី១៣ ​កក្កដា ​​នេះ នាយទាហាន នាយទាហានរង​ និង​ពល​ទាហាន​ក្នុង​បញ្ជាការដ្ឋាន​កងពលតូច​លេខ​​៧០ ចាប់ផ្តើម​ទូងស្គរ​បន្លឺ​សំលេង​ស៊ី​រ៉ែ​ន​ និង​ច្រៀង​ចម្រៀង​​បទ​ពង្សាវតា​ខ្មែរ ​ដើម្បី​អបអរសាទរ «​ប្រាសាទ​សំបូរព្រៃគុក​​» ដែល​ត្រូវ​​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​​ពិភពលោក​ ។

នេះ​ជា​មោទនភាព​ជាតិ​ថ្មី​មួយទៀត ដែល «​ប្រាសាទសំបូរព្រៃគុក» ត្រូវ​បាន​ចុះបញ្ជី​ជា​បេ​តិក​ភ​ណ្ឌ​ពិភពលោក​ហើយ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង Krakow ប្រទេស​ប៉ូ​ឡូញ កាលពី​ថ្ងៃ​ទី​០៨ ​កក្កដា ឆ្នាំ​២០១៧ ​។ 

ការ​សម្រេច​បញ្ចូល​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេ​តិក​ភណ្ឌ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី៤១នៃ​គណៈ​កម្មា​ធិការ​បេតិកភណ្ឌ​ពិភពលោក​ដែល​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ទី​០២-១២ ​កក្កដា​ ដែល​មាន១៩៣ ប្រទេស​ជា​សមាជិក និង២១ ប្រទេស​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ បាន​សម្រេច​អនុម័តបញ្ចូល​ប្រាសាទសំបូរព្រៃគុក​ ជា​សម្បត្តិ​បេ​តិក​ភណ្ឌ​ពិភពលោក កាលពី​វេលា​ម៉ោង៩ និង៤០​នាទី​យប់​ (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃ​ទី​០៨ ​កក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង Krakow ប្រទេស​ប៉ូ​ឡូញ​ ។