ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណើ​ដំបូង​ដក​តំណែង​លោក​ត្រាំ ដាក់​ជា​ផ្លូវការ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មួយ​រូប​របស់​អា​​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១២ កក្កដា បាន​ដាក់​ជា​ផ្លូវការ​នូវ​សំណើ​ដំបូង​គេ​ដែល​សំដៅ​ឱ្យ​អនុវត្ត​នីតិ​វិធីដក​តំណែង​ប្រធានា​ធិបតី​នៃ​

សហរដ្ឋ​អា​មេ​រិ​ក ៖ សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មួយ​រូប​របស់​អា​​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១២ កក្កដា បាន​ដាក់​ជា​ផ្លូវការ​នូវ​សំណើ​ដំបូង​គេ​ដែល​សំដៅ​ឱ្យ​អនុវត្ត​នីតិ​វិធីដក​តំណែង​ប្រធានា​ធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ លោក​ដូ​ណា​ល់ ត្រាំ តែ​ក្នុង​ដំណាក់កាល​នេះ​សំណើ​នោះ​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ ។

លោក BRAD SHERMAN សមាជិក​សភា​នៃ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ជា​ជន​ឆ្វេងនិយម​បាន​ដាក់​សំណើ​ចោទប្រកាន់​ប្រធានាធិបតី​ពី​បទ​រារាំង​ចំណាត់ការ​តុលាការ​ដែល​លោក​ថា អាច​ដកហូត​តំណែង​ប្រធានាធិបតី ។ សហសេវិក​របស់​លោក​ម្នាក់ លោក AL GREEN ក៏​ចូលរួម​ចុះហត្ថលេខា​លើ​សំណើ​នេះ​ដែរ ។

នៅ​សហរដ្ឋ​អា​មេ​រិ​ក សភា​ទាំង​២​មាន​អំណាច​ដកហូត​តំណែង​ប្រធានាធិបតី យោង​ទៅ​តាម​នីតិវិធី​មួយ​មាន​២​ដំណាក់កាល ។ សភា​អនុម័ត​លើ​ការ​ចោទប្រកាន់ បន្ទាប់​មក​ព្រឹទ្ធសភា​ធ្វើការ​វិនិច្ឆ័យ​លើ​ប្រធានាធិបតី ហើយ​បោះ​ឆ្នោត​លើ​ការ​ដាក់ទោស​ដោយ​ទាមទារ​សំឡេង​ភាគច្រើន​២​ភាគ​៣ ។ ក្នុង​ករណី​មានការ​ដាក់ទោស​ប្រធានាធិបតី​ត្រូវ​ដកហូត​តំណែង​ជា​ស្វ័យប្រវត្តិ ។

លោក BRAD SHERMAN ថ្លែង​ថា ការ​ដាក់​ពាក្យបណ្តឹង​ដកហូត​តំណែង​ប្រធានាធិបតី​ជា​ដំណាក់កាល​ដំបូង​ដែល​ប្រើ​ពេលវេលា​យូរ ។ អាច​ប្រើ​ពេល​ច្រើន​ខែ ហើយ​ទាល់តែ​បណ្តា​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​ចូលរួម​ដែរ ទើប​អាច​ទៅ​រួច ។

ពុំ​ធ្លាប់​ដែល​មាន​សោះឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក ដែល​ប្រធានាធិបតី​មួយ​រូប​ត្រូវ​ដកហូត​តំណែង ។ ធ្លាប់​មានការ​ចោទប្រកាន់​ប្រធានាធិបតី​២​រូប​ដែរ បន្ទាប់​មក​ក៏​លុប​ចោលការ​ចោទប្រកាន់​វិញ គឺ​លោក ANDREW JOHNSON ក្នុង​ឆ្នាំ​១៨៦៨ និង​លោក​ប៊ី​ល​គ្លី​ន​តុ​ន ក្នុង​ឆ្នាំ​១៩៩៨ ។ លោក RICHARD NIXON ក្នុង​ឆ្នាំ​១៩៧៤ បាន​សុំ​លាលែង​ចេញពី​តំណែង​ចៀសវាង​សភា​ដក​មក​ពី​រឿងអាស្រូវ WATERGATE ៕