ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​កាត់ទោស​ដាក់គុក​9​ឆ្នាំ​កន្លះ​ពី​បទ​ពុក​រលួយ

6 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ លោក​ល្វី​ស អីុ​ណា​ស៊ី​យ៉ូ​លូ​ឡា ស្ថាបនិក​គណបក្ស​ពលករ PT ប្រេ​ស៊ី​ល និង​ជា​ប្រធានាធិបតី​ពី​ឆ្នាំ​២០០៣ ដល់​២០១០ កាលពី​ថ្ងៃ​ទី​១២ កក្កដា ទទួល​ការ​កាត់ទោស​ដាក់គុក​៩​ឆ្នាំ និង​៦​ខែ ពី​បទ​

ប្រេ​ស៊ី​ល ៖ លោក​ល្វី​ស អីុ​ណា​ស៊ី​យ៉ូ​លូ​ឡា ស្ថាបនិក​គណបក្ស​ពលករ PT ប្រេ​ស៊ី​ល និង​ជា​ប្រធានាធិបតី​ពី​ឆ្នាំ​២០០៣ ដល់​២០១០ កាលពី​ថ្ងៃ​ទី​១២ កក្កដា ទទួល​ការ​កាត់ទោស​ដាក់គុក​៩​ឆ្នាំ និង​៦​ខែ ពី​បទ​ពុក​រលួយ និង​លាងលុយកខ្វក់ និង​ពី​បទ​ទទួល​សំណូក ក្រោម​រូបភាព​ជា​ផ្ទះ​មួយ ។ លោក​សម្រេច​ធ្វើការ​តវ៉ា​នៅ​សាលាឧទ្ធរណ៍​ប្រេ​ស៊ី​ល និង​នៅ អ​.​ស​.​ប ។

លោក​ល្វី​ស អីុ​ណា​ស៊ី​យ៉ូ​លូ​ឡា​ដា ស៊ី​ល​វ៉ា​ជា​តំណាង​ឱ្យ​ក្រុម​ឆ្វេងនិយម​ប្រេ​ស៊ី​ល​នឹង​នៅ​មាន​សេរីភាព​រង់ចាំ​ការ​វិនិច្ឆ័យ​នៅ​សាលាឧទ្ធរណ៍ ។ សាលក្រម​កាត់ទោស​នេះ​ចេញ​មក​ពី​ការិយាល័យ​របស់​លោក SERGIO MORO ចៅក្រម​ពិសេស​នៃ​ប្រតិបត្តិការ​មានឈ្មោះ​ថា «LAVAGE EXPRESS» ដែល​កាត់ក្តី​រួច​ហើយ​អ្នកនយោបាយ​ជា​ច្រើន​សិប​នាក់​ទាក់ទិន​នឹង​រឿងអាស្រូវ​ពុក​រលួយ​ជាមួយ​ក្រុមហ៊ុន​ប្រេង​យក្ស​ប្រទេស PETROBRA ។

ក្នុង​សេចក្តីសម្រេច​មួយ​ចៅក្រម​រូប​នេះ​និយាយ​ថា ដោយសារ​នេះ​ជា​ការ​កាត់ទោស​ដាក់គុក​អតីត​ប្រធានាធិបតី​មួយ​រូប​នោះ​គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​រង់ចាំ​ការ​វិនិច្ឆ័យ​របស់​សាលាឧទ្ធរណ៍​សិន ។

បណ្តា​មេធាវី​របស់​លោក​លូ​ឡា បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ​ចំពោះ​ការ​កាត់ទោស​នេះ ដោយ​មេធាវី​ម្នាក់​អះអាង​ប្រាប់ AFP ថា យើង​តវ៉ា​ទៅ​សាលាឧទ្ធរណ៍ ហើយ​ធ្វើការ​តវ៉ា​បង្ហាញ​ពី​ភាព​ស្លូតត្រង់​នៅ​មុខ​រាល់​តុលាការ​ដែល​គ្មាន​ការ​លម្អៀង ក្នុង​នោះ​មាន​ទាំង​នៅ អ​.​ស​.​ប ផង ។

លោក​លូ​ឡា អាយុ​៧១​ឆ្នាំ នឹង​ពុំ​ត្រូវ​បង្ខំ​ចាប់​ដាក់​ពន្ធនាគារ​ឡើយ​ក្នុង​ពេល​ភ្លាម​ៗ ក៏​ប៉ុន្តែ​ប្រសិនបើ​ការ​កាត់ទោស​នេះ​ត្រូវ​តុលាការ​សាលាឧទ្ធរណ៍​គាំទ្រ​នោះ អតីត​ប្រមុខរដ្ឋ​រូប​នេះ​នឹង​ត្រូវ​ជាប់គុក ហើយនឹង​ពុំ​អាច​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៨​ឡើយ ។ លោក​លូ​ឡា ដែល​ទទួល​ការ​ចោទប្រកាន់​៤​ករណី​ផ្សេង​ទៀត បដិសេធ​ការ​ចោទប្រកាន់​ទាំងនេះ​ប្រឆាំង​រូប​លោក ដោយ​លោក​គូសបញ្ជាក់​ថា ពុំ​មាន​ភស្តុ​តាង​ជាក់ស្តែង​នានា​ឡើយ ។

អតីត​កម្មករ​រោងចក្រ​ស្លដែក​ម្នាក់ លោក​លូ​ឡា ជា​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ពី​ឆ្នាំ​២០០៣ ដល់​២០១០ ហើយ​ជា​អ្នកមាន​ប្រជាប្រិយភាព​ខ្ពស់​បំផុត​រហូត​ពេល​ចាក​ចេញពី​អំណាច ៕