ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​ផ្ងារជើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គូសង្សារ​ជិះ​ម៉ូតូ​មួយ​គ្រឿង​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍ ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​រ៉ឺ​ម៉ក​ផ្ងារជើង ធ្វើ​ឲ្យ​រង​របួសធ្ងន់ និង​ស្រាល ហេតុការណ៍​នេះ កើតឡើង​ការ​ពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវ​២៧១​កែង​និង​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័​ត៏​មាន​ពី​កន្លែង​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រ៉ឺ​ម៉ក​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AM-៨៨៤២ ដឹក​ក្រុម​គ្រួសារ​៥​ទៅ​៦​នាក់ តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ភ្លើង​អត្ថិភាព ពណ៌​បៃតង ក៏​បាន​បត់​ឆ្វេង​ទៅ​ផ្លូវ​១៨២ ខណៈ​ពេល​នោះ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ភូ​ហ្សា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២GG-០៣៥៦ បើកបរ​ដោយ​សង្សារ​មួយគូ តាម​បណ្តោយ​ផ្លូវ​៧២១ ក្នុង​ល្បឿន​លឿន​ទិស​ដៅ​គ្នា​ពី​ត្បូង​ទៅ​ជើង បាន​បើកបរ​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍ ទាំង​ភ្លើង​ក្រហម ក៏​ជ្រុល​ទៅ​បុក​ចំហៀង​រ៉ឺ​ម៉ក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​ក្រឡាប់​ផ្ងារជើង ឬ​ឯ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​រង​របួសស្រាល ចំណែកឯ​ម៉ូតូ​រង​ការ​ខូចខាត​បន្តិចបន្តួច ។ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលរ​ដ្ឋា​ន បាន​ចុះ​មក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង​យក​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាន​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕