ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Conor McGregor សើចចំអក​ថា Floyd គ្មាន​លុយ​ទិញ​អាវធំ​ពាក់​ទេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា Conor McGregor ដែល​ជា​ដៃគូ​ប្រកួត​ជាមួយនឹង Floyd Mayweather នៅ​ពេល​ខាង​មុខ​នេះ​បាន​សើចចំអក​ឲ្យ​ថា Floyd

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា Conor McGregor ដែល​ជា​ដៃគូ​ប្រកួត​ជាមួយនឹង Floyd Mayweather នៅ​ពេល​ខាង​មុខ​នេះ​បាន​សើចចំអក​ឲ្យ​ថា Floyd គ្មាន​លុយ​ទិញ​អាវធំ​ពាក់​ដូច​ខ្លួន​ទេ ដោយសារ​តែ​ត្រូវ​បាន​គេ​ចោទប្រកាន់​រឿង​មិន​បាន​បង់ពន្ធ​ប្រាក់​ចំណូល ។ នៅ​ក្នុង​ថ្ងៃ​ជួប​ឌឺដង​ពាក្យ​សម្តី​គ្នា​ថ្ងៃ​ម្សិលមិញ Conor McGregor បាន​ស្លៀកពាក់​អាវធំ​យ៉ាង​ស្អាតបាត ខណៈ​ដែល Floyd ស្លៀកពាក់​ធម្មតា​បែប​ឌី​ជេ​នៅ Los Angeles ។ 

McGregor បាន​សើចចំអក​ដាក់​កីឡាករ​ប្រដាល់​មិន​ដែល​ចាញ់ Floyd ថា «​គ្មាន​លទ្ធភាព​អាច​ទិញ​អាវធំ​ពាក់​ទៀត​ទេ​» ។ ការ​ថា​ឲ្យ​បែប​នេះ​ដោយសារ​តែ​មាន​ព័ត៌មាន​ថា Floyd ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មិន​បាន​បង់ពន្ធ​ប្រាក់​ចំណូល ។ 

អ្វី​ដែល​កាន់តែ​ហួសចិត្ត​នោះ​គឺ​នៅ​លើ​អាវធំ​របស់ McGregor មាន​ក្រឡា​ឆ្នូត​ៗ​ដែល​យើង​មើលទៅ​ស្មាន​តែ​ជា​ឆ្នូត​ធម្មតា ។ តែ​តាម​ពិត​នោះ​មិនមែន​ទេ​នៅ​ពេល​យើង​មើល​ជិត​ទើប​ឃើញ​អក្សរ​សរសេរ​ថា «Fuck You» ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​រវាង​ជើង​ខ្លាំង​ទាំង​ពីរ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ខាង​មុខ​ឆាប់​ៗ​នេះ ៕