ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពី Cristiano Ronaldo ឥលូវ​នេះ​ដល់​វេន Floyd Mayweather ម្តង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather ដែល​មានឈ្មោះ​ក្រៅ​ហៅ​ថា «​លុយ​»

តាម​ប្រភព​ព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather ដែល​មានឈ្មោះ​ក្រៅ​ហៅ​ថា «​លុយ​» ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​រឿង​មិន​បាន​បង់ពន្ធ​ប្រាក់​ចំណូល​ឲ្យ​តាម​កាលកំណត់ ។ ដោយ​អាស្រ័យ​ហេតុនេះ Floyd ក៏​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​មានការ​ពន្យារពេល​ក្នុង​ការ​បង់ពន្ធ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា នេះ ដើម្បី​ឲ្យ​ខ្លួន​អាច​មាន​ពេល​ខ្លះ​សម្រាប់​រក​លុយ​មក​បង់ ។ កីឡាករ​វ័យ​៤០​ឆ្នាំ​រូប​នេះ​នឹង​អាច​រក​លុយ​ខ្ទង់លាន​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៦ ខែសីហា​ខាង​មុខ ជាមួយនឹង McGregor ។ 

តាម​អង្គភាព​គ្រប់គ្រង​ប្រាក់​ចំ​ណួ​ល​ផ្ទៃក្នុង​របស់​អា​មេ​រិ​ក (IRS) បាន​ប្រាប់​ឲ្យ​ដឹង​ថា កីឡាករ​ប្រកួត​៤៩​ដង​មិន​ដែល​ចាញ់​មួយ​រូប​នេះ​មិន​ទាន់​បាន​បង់ពន្ធ​ប្រាក់​ចំណូល​នៅ​ឆ្នាំ​២០១៥ ដែល​កាលនោះ Floyd រក​លុយ​បាន​ដល់​ទៅ ៧០០​លាន​ដុល្លារ និង​២២០​លាន​ដុល្លារ​ទៀត​បាន​មក​ពី​ការ​ប្រកួត​ជាមួយ Manny Pacquiao ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ Floyd មិន​ព្រម​បង់ពន្ធ​ឲ្យ​រួចរាល់​មុន​ពេល​ប្រកួត​ជាមួយនឹង McGregor ទេ នោះ​ខាង IRS នឹង​ពិន័យ​ជា​ទឹកប្រាក់​បន្ថែម​ប្រមា​ន ០.៥% ក្នុង​មួយ​ខែ​លើ​ទឹកប្រាក់​មិន​ទាន់​បង់ ៕