ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ Facebook អាច​ជួយ​អ្នក​ស្វែងរក Free Wi-Fi បាន​ហើយ

6 ឆ្នាំ មុន

​Facebook ​បាន​ចេញ​កម្មវិធី​ថ្មី​មួយ​ដើម្បី​ស្វែងរក​WiFi (Find Wi-Fi)​សម្រាប់​ទូរស័ព្ទ​iPhone និង​Android ជុំវិញ​ពិភពលោក​។ លក្ខណៈ​ពិសេស​នេះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ស្វែងរក​កន្លែង​ដែល​ផ្តល់​សេវាកម្ម​អីុន​ធើ​រ​ណេ​ត​ដោយ​មិន​គិតថ្លៃ ឬ​

​Facebook ​បាន​ចេញ​កម្មវិធី​ថ្មី​មួយ​ដើម្បី​ស្វែងរក​WiFi (Find Wi-Fi)​សម្រាប់​ទូរស័ព្ទ​iPhone និង​Android ជុំវិញ​ពិភពលោក​។ លក្ខណៈ​ពិសេស​នេះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ស្វែងរក​កន្លែង​ដែល​ផ្តល់​សេវាកម្ម​អីុន​ធើ​រ​ណេ​ត​ដោយ​មិន​គិតថ្លៃ ឬ​ជា​សាធារណៈ​តាម​រយៈ​ទីតាំង​របស់​អ្នក​ប្រើប្រាស់ ។

Facebook​បាន​ឲ្យ​ដឹង​ថា ៖«  ពួក​យើង​បាន​ចាប់ផ្តើម​បញ្ចេញ​កម្មវិធី Find Wi-Fi ក្នុង​ប្រទេស​មួយ​ចំនួន​កាលពី​ឆ្នាំ​មុន និង​ប្រទះ​ឃើញ​ថា វា​មិន​ត្រឹមតែ​អាច​ជួយ​ដល់​មនុស្ស​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​កំពុង​តែ​ប្រញាប់​ទេ តែ​វា​ក៏​អាច​ជួយ​ក្នុង​ពេល​ដែល​អ្នក​ប្រើប្រាស់​ស្ថិត​ក្នុង​តំបន់​ដែល​មិន​អាច​ប្រើប្រាស​អុ​ី​ន​ធើ​រ​ណេ​ត​តាម​សេវាកម្ម​ទូរស័ព្ទ​ផង​ដែរ »​។

ប៉ុន្តែ​ដើម្បី​ប្រើប្រាស់​លក្ខណៈ​ពិសេស​នេះ​បាន អ្នក​ត្រូវ​តែ​ប្រើប្រាស់​Data ពី​ទូរស័ព្ទ​របស់​អ្នកជា​មុន​សិន ដើម្បី​មើលឃើញ​ពី​Wi-Fi Hotspot ដែល​មាន​ក្នុង​តំបន់​របស់​អ្នក សូម​ចុច​លើ​ពាក្យ​ថា More ក្នុង​កម្មវិធី Facebook របស់​អ្នក និង​ស្វែងរក​ពាក្យ​ថា Find Wi-Fi ។ ពេល​នោះ Facebook នឹង​ទាញ​ព័ត៌មាន​ពី Page អាជីវកម្ម​ផ្សេង​ៗ នេះ​មាន​ន័យ​ថា អ្នក​អាច​មើលឃើញ​តែ​កន្លែង​អាជីវកម្ម​ដែល​បង្ហាញ​ថា​ពួក​គេ​មាន​WiFi ដោយ​ឥត​គិតថ្លៃ​លើ​ទំព័រ Facebook របស់​ពួក​គេ​តែ​ប៉ុណ្ណោះ ។

Find Wi-Fi តម្រូវ​ឲ្យ​អ្នក​បើក​Location History ផង​ដែរ ។ ពេល​ដែល​អ្នក​បើក​វា​ហើយ Facebook នឹង​បន្ថែម​ទីតាំង​របស់​អ្នក​ទៅ​កាន់ Activity Log ជា​ប្រចាំ បើ​ទោះជា​អ្នក​មិន​បាន​បើក​ដំណើរការ​កម្មវិធី​នេះ​ក៏​ដោយ ។

ប៉ុន្តែ​វា​សំខាន់​ណាស់​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ពេល​ដែល​អ្នក​ប្រើប្រាស់​អុ​ី​ន​ធើ​រ​ណេ​ត​ជា​សាធារណៈ ព្រោះ​Hacker អាច​នឹង​ប្រើប្រាស់​បណ្តាញ​ដូច​គ្នា​ជាមួយនឹង​អ្នក​ក្នុង​ហាង​កាហ្វេ ឬ​កន្លែង​ណាមួយ​បាន ។

អ្នក​ត្រូវ​តែ​ប្រាកដ​ថា អ្នក​ចែករំលែក​ទិន្នន័យ​របស់​អ្នក តាម​រយៈ​តែ​បណ្តាញ​SSL​តែ​ប៉ុណ្ណោះ មាន​ន័យ​ថា គេហទំព័រ​ដែល​មាន​https​។ អ្នក​ក៏​អាច​បើក HTTPS Everywhere ដើម្បី​ជួយ​បាន​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត VPN អាច​ជួយ​បិទ​បាំង​ការ​ប្រើប្រាស់​របស់​អ្នក​មិន​ឲ្យ​អ្នក​ដទៃ​ឃើញ សូម​សាកល្បង​ទាំងអស់​គ្នា ៕