ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​​ដឹក​​អ្នកដំណើរ​ជាង​៧០​នាក់ ជួបគ្រោះ​​អកុសល​យ៉ាងរន្ធ.ត់​ (វីដេអូ​)

1 ឆ្នាំ មុន

នេ​ប៉ា​ល់ ៖ យោង​តាម​ការ​លើក​ឡើង​ពី​ក្រុម​មន្ត្រី​នៃ​ប្រទេស​នេ​ប៉ា​ល់ បានឱ្យ​ដឹង​ថា យន្តហោះ​ដឹក​អ្នក

នេ​ប៉ា​ល់ ៖ យោង​តាម​ការ​លើក​ឡើង​ពី​ក្រុម​មន្ត្រី​នៃ​ប្រទេស​នេ​ប៉ា​ល់ បានឱ្យ​ដឹង​ថា យន្តហោះ​ដឹក​អ្នកដំណើរ​ចំនួន ៧២​នាក់ បាន​ធ្លាក់​នៅ​ជិត​អាកាសយានដ្ឋាន​មួយ នៅ​កណ្តាល​ប្រទេស​នេ​ប៉ា​ល់ ហើយ​សាកស.ព​ចំនួន ៤០​នាក់ ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​មុន​នេះ​បន្តិច​។

ជើងហោះហើរ Yeti Airlines ពី​ទីក្រុង Kathmandu ទៅ​កាន់​ទីក្រុង​ទេសចរណ៍ Pokhara បាន​ធ្លាក់​នៅ​ពេល​ចុះ​ចត បង្ក​ជា​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។ វី​ដេ​អូ​ដែល​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បង្ហាញ​ពី​យន្តហោះ​មួយ​គ្រឿង បាន​ហោះហើរ​ទាប​ពីលើ​តំបន់ ដែល​មាន​ប្រជាជន​រស់នៅ មុន​ពេល​ជួប​គ្រោះ​អកុសល​។

នៅ​លើ​យន្តហោះ​មាន​អ្នកដំណើរ​ចំនួន ៦៨​នាក់ រួម​ទាំង​ជនបរទេស​យ៉ាងតិច​ចំនួន ១៥​នាក់ និង​សមាជិក​ហោះហើរ​ចំនួន ៤​នាក់​ផង​ដែរ​។ ទាហាន​នេ​ប៉ា​ល់​ប្រហែល ២០០​នាក់ បាន​ចូលរួម​នៅ​ក្នុង​ដំណើរការ​ជួយ​សង្គ្រោះ នៅ​កន្លែង​ធ្លាក់​យន្តហោះ នៅ​ឯ​ជ្រលង​ទន្លេ Seti ដែល​មាន​ចម្ងាយ​ត្រឹម​មួយ​គីឡូម៉ែត្រ​ពី​អាកាសយានដ្ឋាន​។

អ្នកនាំពាក្យ​កងទ័ព​ម្នាក់ បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «​យើង​រំពឹង​ថា នឹង​អាច​រក​ឃើញ​សាកស.ព​បន្ថែម​ទៀត ខណៈ​ដែល​យន្តហោះ​បាន​បាក់បែក​ជា​បំណែក​ៗ»​។

នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់ លោក Pushpa Kamal Dahal បាន​កោះហៅ​កិច្ចប្រជុំ​បន្ទាន់​នៃ​គណៈរដ្ឋមន្ត្រី ហើយ​បាន​ជំរុញ​ឱ្យ​ភ្នាក់ងារ​រដ្ឋ​ធ្វើការ​លើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​។

ប្រភព​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ក្នុង​ចំណោម​អ្នកដំណើរ ៥៣​នាក់ ត្រូវ​បាន​គេ​អះអាង​ថា ជា​ជនជាតិ​នេ​ប៉ា​ល់ និង​មាន​ជនជាតិ​ឥណ្ឌា​៥​នាក់ រុ​ស្ស៊ី​៤​នាក់ និង​កូរ៉េ​២​នាក់ នៅ​លើ​យន្តហោះ​នោះ ហើយ​ក៏​មាន​អ្នកដំណើរ​ដែល​មក​ពី​ប្រទេស​អៀរ​ឡង់​ម្នាក់ អូស្ត្រាលី​ម្នាក់ អា​ហ្ស​ង់​ទី​ន​ម្នាក់ និង​បារាំង​ម្នាក់​ផង​ដែរ នៅ​ក្នុង​ចំណោម​អ្នក​ផ្សេង​ទៀត​៕

នាយករដ្ឋមន្ត្រីនេប៉ាល់ កោះប្រជុំបន្ទាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ