ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាយ​ៗ​ពី​វិធី​សាក​ថ្ម iPhone​ឱ្យ​ឆាប់​ពេញ

6 ឆ្នាំ មុន

តឹងចិត្ត​ណាស់​មែន​ទេ ? ឆាប់​អស់​ថ្ម​តែ​បញ្ចូល​យូរ​មិន​ងាយ​ពេញ មែន​ទេ? បើ​មែន នេះ​គឺជា​ដំណោះស្រាយ សម្រាប់​បង្កើន​ល្បឿន​ក្នុង​ការ​សាក​ថ្ម​ទូរស័ព្ទ​iPhone​របស់​លោក​អ្នក ដែល​សារ​ព័ត៌​មាន​​កោះសន្ដិភាព ផ្នែក​ «​រថយន្ដ និង​បច្ចេកវិទ្យា » បាន​

តឹងចិត្ត​ណាស់​មែន​ទេ ? ឆាប់​អស់​ថ្ម​តែ​បញ្ចូល​យូរ​មិន​ងាយ​ពេញ មែន​ទេ? បើ​មែន នេះ​គឺជា​ដំណោះស្រាយ សម្រាប់​បង្កើន​ល្បឿន​ក្នុង​ការ​សាក​ថ្ម​ទូរស័ព្ទ​iPhone​របស់​លោក​អ្នក ដែល​សារ​ព័ត៌​មាន​​កោះសន្ដិភាព ផ្នែក​ «​រថយន្ដ និង​បច្ចេកវិទ្យា » បាន​ដកស្រង់​តាម​ប្រភព​ពី​គេហទំព័រ Metro​។

-​វិធី​ទី​១ ៖ ប្រើប្រាស់​ឆ្នាំង​សាក និង​ខ្សែ​សាក​ដែល​មានគុណ​ភាពល្អ (​ហ្ស៊ី​ន ឬ​ប្រេ​ន​ៗ)
វិធី​នេះ​លោក​អ្នក​ត្រូវ​ចំណាយ​លុយ​ច្រើន​បន្ដិច​ហើយ ព្រោះថា បើ​ប្រើ​ឆ្នាំង​សាក​២.៥០០​រៀល ពិត​ណាស់​មិនល្អ​ដូច​របស់​ថ្លៃ​ៗ​នោះ​ទេ ។  ចំណែក​ការ​ប្រើ​ឆ្នាំង​សាក​របស់​iPad មក​ជំនួស ក៏​អាច​ឆាប់​ពេញ​លឿន​ដែរ តែ​វា​អាច​ធ្វើ​ឲ្យ​ខូចគុណភាព​ថ្ម​នៅ​ពេល​ប្រើប្រាស់​យូរអង្វែង ។

ជាមួយ​គ្នា​នេះ លោក​អ្នក​គួរ​ដឹង​ដែរ​ថា ការ​សាក​ថ្ម​តាម​រន្ធ​USB​កុំព្យូទ័រ ឬ​Powerbank មិន​អាច​ចូល​លឿន​ដូច​ការ​សាក​ថ្ម​ធម្មតា​ជាមួយនឹង​រន្ធ​ឌុ​យ​ទេ ព្រោះ​កម្លាំង​ចរន្តអគ្គិសនី​របស់​រន្ធ USB មាន​ត្រឹមតែ​២,៥​វ៉ា​ត់​ប៉ុណ្ណោះ ខណៈ​ដែល​កម្លាំង​ចេញពី​រន្ធ​ឌុ​យ​មាន​ដល់​ទៅ​៥​វ៉ា​ត់ ។

-​វិធី​ទី​២ ៖ ដាក់​ទូរស័ព្ទ​នៅ​កន្លែង​ត្រជាក់
ថ្ម​ទូរស័ព្ទ​iPhone​របស់​លោក​អ្នក​ឆាប់​អស់​នៅ​ពេល​ឡើង​កំ​ដៅ ។ ដូច្នេះ​ហើយ នៅ​ពេល​សាក​វា លោក​អ្នក​គួរ​ទុក​ឲ្យ​ឆ្ងាយ​ពី​កំ​ដៅ​ព្រះអាទិត្យ ឬ​ក៏​អាច​ដោះ​ស្រោម​ទូរស័ព្ទ​ចេញ​នៅ​ពេល​សាក​ថ្ម ។ ពាក្យ​ថា ត្រជាក់​នេះ មិនមែន​មាន​ន័យ​ថា យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ទុក​ឲ្យ​កក​ទៅ​ជា​កា​រ៉េ​ម​iPhone នោះ​ទេ ពោល​គឺ​រក្សា​ទុក​នៅ​សីតុណ្ហភាព​បន្ទប់​ធម្មតា ។

-​វិធី​ទី​៣ ៖ ប្រើប្រាស់ Low-Power Mode ឬ​ក៏​ដាក់ Flight Mode
ការ​ដាក់ Low-Power Mode អាច​ជួយ​កាត់​បន្ថយថាមពល​ដែល​ត្រូវ​ចាយ​ទៅ​លើ​ទូរស័ព្ទ iPhone របស់​លោក​អ្នក ។ ជាមួយ​គ្នា​នេះ ការ​បើក​មុខងារ​Flight Mode (​រូបយន្ត​ហោះ​) អាច​ជួយ​កាត់​បន្ថយថាមពល​ផង​ដែរ ។ 

-​វិធី​ទី​៤៖ បិទ Notification
ការ​បិទ​ការ​លោត​នូវ​Notification ក៏​អាច​ជួយ​ធ្វើ​ឲ្យ​ការ​បញ្ចូល​ថ្ម​iPhone ឆាប់​ពេញ​ដែរ​ដោយ​គ្រាន់តែ​ចូល​ក្នុង​Setting ហើយ​ចូល​ទៅ​កំណត់​ក្នុង​Notification ជា​ការ​ស្រេច ។ 

-​វិធី​ទី​៥៖ បិទ​ទូរស័ព្ទ​ចោល​សិន​ទៅ ជា​ការ​ប្រសើរ
ប្រាកដ​ណាស់ ! ការ​បិទ​ទូរស័ព្ទ​ពេល​កំពុង​បញ្ចូល​ថ្ម ពិតជា​វិធី​មួយ​ដ៏​ល្អ ដែល​អាច​ឲ្យ​ថ្ម​ឆាប់​ពេញ​បាន​យ៉ាង​ឆាប់រហ័ស​។ នេះ​មក​ពី​ពេល​យើង​បិទ វា​មិន​ត្រូវការ​ថាមពល​មក​ចាយវាយ​អ្វី​ទេ ។
យោង​តាម Mac World បាន​ឲ្យ​ដឹង​ថា ការ​បិទ​ទូរស័ព្ទ​ពេល​បញ្ចូល​ថ្ម​បែប​នេះ ជួយ​ធ្វើ​ឲ្យ​យើង​បញ្ចូល​ថ្ម​ពេញ​ក្នុង​រយៈពេល​២​ម៉ោង ។

សូម​ចាប់ផ្ដើម​សាកល្បង​ធ្វើ​តាម​វិធី​ងាយ​ៗ​នេះ​ទាំងអស់​គ្នា ដើម្បី​ចំណេញ​ពេលវេលា​ក្នុង​ការ​សាក​ថ្ម ៕