រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នាព្រឹកថ្ងៃទី១៣ កក្កដា នេះ ជនឈ្មោះទូច បូភាព ដែលជាជើងខ្លាំងបាញ់បោះនៅក្នុងខណ្ឌដូនពេញនោះ ឃើញចូលមកសារភាពនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ កក្កដា ព្រះរាជអាជ្ញារងអមសាសាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ បានចេញដីកាបញ្ជាឱ្យឈ្មោះទូច បូភាព អាយុ៣៥ឆ្នាំ ជាជើងខ្លាំងបាញ់បោះនេះ ចូលខ្លួនទៅតុលាការឱ្យបានមុនថ្ងៃទី២២ សីហា ២០១៧ ខាងមុខដើម្បីសាកសួរបំភ្លឺលើករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបាញ់បោះ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០៧ កក្កដា កន្លងមក ស្ថិតតាមបណ្តោយផ្លូវលេខ២៤២ ក្នុងភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ