ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ស្រវឹង​ជោកជាំ​​ដើរទៅ​ផ្ទះ​លែង​ដល់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស្រា​ស្រវឹង​ជោកជាំ​វង្វេងស្មារតី​ដើរទៅ​ផ្ទះ​លែង​ដល់ ដេក​នៅ​មុខ​ក្រុមហ៊ុនកាត់ដេរ​អ៊ី​ហ្វូ​តេ​ហ្គា​មិន​អិ​ល​ធី​ឌី ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ថ្ម​គោ ចំណុច​មុខ​ក្រុមហ៊ុន​អ៊ី​ហ្វូ​តេ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ដើរ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ ដើរ​តាម​ផ្លូវ​ពី​ជើង​ទៅ​ត្បូង មិនដឹង​ថា​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​ទេ លុះ​ដើរមក​ដល់​ចំណុច​ខាងលើ ទៅ​មុខ​លែង​រួច ក៏​បាន​ដើរទៅ​ដេក​លង់លក់​នៅ​មុខ​រោងចក្រ​កាត់ដេរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទះ​ឃើញ​បាន​ប្រាប់​សន្តិសុខ​យាម​មុខ​រោងចក្រ ហើយ​បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ជួយ​អន្តរាគមន៍​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់ ហើយ​បាន​ជួយ​ដាស់​បុរស​ស្រវឹងស្រា​នោះ ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ ៕