ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​រឿង​ស្រែកហៅ​ទៅ​ផឹកស៊ី​ពេក ចាក់សោបន្ទប់មិនឲ្យចេញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខឹង​រឿង​ស្រែកហៅ​ទៅ​ផឹកស៊ី​ឮ​ខ្លាំង​ៗ​ពេក បាន​នាំ​បក្ខពួក​ទៅ​ចាក់សោ​បន្ទប់​ពីរ​នាក់​ប្តី​ប្រពន្ធ ពី​ខាងក្រៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​លេខ​១៧D ជាន់​ទី​៣ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ ខឹង​រឿង​ស្រែកហៅ​ទៅ​ផឹកស៊ី​ឮ​ខ្លាំង​ៗ​ពេក បាន​នាំ​បក្ខពួក​ទៅ​ចាក់សោ​បន្ទប់​ពីរ​នាក់​ប្តី​ប្រពន្ធ ពី​ខាងក្រៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​លេខ​១៧D ជាន់​ទី​៣ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ស ភា​រិ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ សុ​ភណ្ឌ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា ៖ នៅ​មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ រូប​គាត់​ទៅ​បបួល​ជន​បង្ក​ខាងលើ ដែល​ទើបនឹង​ស្គាល់គ្នា មក​ផឹកស្រា​នៅ​បន្ទប់​របស់​ខ្លួន​នៅ​ជាន់​ទី​៣ ចំណែក​ជន​បង្ក​បន្ទប់​ជួល​នៅ​ជាន់​ទី​២ ពេល​ទៅ​ហៅ​ជន​បង្ក បាន​ស្រែកហៅ​មុខ​បន្ទប់​ដែល​ចាក់សោ​ជា​ច្រើន​ដង ស្រាប់តែ​ជន​បង្ក បាន​ស្រែក​ជេរ​ពី​ក្នុង​បន្ទប់​ថា << អា​ចុយ​ម្រា​យ ហ្អែ​ង​ហៅ​អា​ញ់​ក៏​ហៅ​ម្ល៉េះ មើល​អា​ញ់​ទៅ​កាប់​អា​នឹង​ម្តង​មើល >> ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ៖ ខណៈ​ពេល​ដែល​លឺ​សូរ​ថា​កាប់​បែប​នេះ ធ្វើ​ឲ្យ​គាត់​ភ័យ​ហើយរ​ត់ទៅ​បន្ទប់​របស់​ខ្លួន​ជាន់​ទី​៣ បាន​បិទទ្វារ​បន្ទប់ បន្ទាប់​មក​ភាគី​បង្ក​ខាងលើ​បាន​នាំ​បក្ខពួក មាន​គ្នា​ប្រមាណ​១០​នាក់ ប្រដាប់​ដាវ និង​កាំបិត កាប់​ទ្វារ នឹង​បង្អួច បណ្តាល​ឲ្យ​ខូច​អស់​មួយ​ចំនួន ទើប​ត្រលប់​ទៅ​វិញ​បាត់​អស់ ។ លុះ​បន្ទាប់ នៅ​យប់​ថ្ងៃ​កើតហេតុ​ខាងលើ ម៉ោង​០៨​យប់ ថ្ងៃ​ទី​១២ ខែកក្កដា បានលឺ​សូរ​សំឡេង​ជន​បង្ក​ស្រែក​នៅ​ក្រៅ​បន្ទប់​ថា កឹ​ប​សោ​ពី​ខាងក្រៅ​ទៅ ពេល​នោះ​ជន​រង​គ្រោះ មិន​បាន​ចាប់​អា​រម​ណ៍​បាន​ដេក​លង់លក់​បាត់​ទៅ​លុះ​នៅ​ម៉ោង​កើតហេតុ រូប​គាត់​ចេញ​មក​ក្រៅ ហើយ​បាន​បើកទ្វារ ស្រាប់តែ​ទ្វារ​ជាប់​សោ​ខាងក្រៅ ទើប​ទូរស័ព្ទ ហៅ​សមត្ថកិច្ច​មក​ជួយ​អន្តរា​គន៍ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​និយាយ​ថា ៖ ពេល​ពួក​គាត់​មក​ដល់​បាន​ហៅ​ម្ចាស់ផ្ទះ ហើយ​នាំ​គ្នា​ទៅ​កាន់​បន្ទប់​ជន​រង​គ្រោះ ដែល​ជាប់​សោ​ពី​ខាងក្រៅ ហើយ​ម្ចាស់ផ្ទះ​បាន​យក​ពូថៅ​វាយ​សោ​ឲ្យ​ជន​រង​គ្រោះ​ចេញ​មក​ខាងក្រៅ ធ្វើការ​សួរនាំ​ទៅ​ដឹង​ថា ជន​បង្ក​នៅ​បន្ទប់​ជាន់​ទី​២ បន្ទប់​លេខ​៩C សមត្ថកិច្ច​ក៏​ទៅ​សួរនាំ​ជន​បង្ក ស្រាប់តែ​ឃើញ​បន្ទប់​ជន​បង្ក​បាន​ចាក់សោ​ពី​ខាង ក្រៅ​ដែរ ដោយ​ទុក​ប្រពន្ធ​របស់​គេ​នៅ​ក្នុង​បន្ទប់ ។ លុះ​សមត្ថកិច្ច​ចាក់សោ​ហៅ​ប្រពន្ធ​ជន​បង្ក​ចេញ​មក​ខាងក្រៅ ប្រពន្ធ​ជន​បង្ក​ប្រាប់​ថា​អត់​ដឹង​ទេ ប្តី​របស់​គេ​ចេញ​ទៅ​ក្រៅ​បាត់​ហើយ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ប្តី​ប្រពន្ធ​ខាងលើ​បាន​ទៅ​សម្រាក​នៅផ្ទះ​បងប្អូន​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​មួយ​យប់​សិន រង់ចាំ​ថ្ងៃស្អែក​ទើប​ទៅ​ដាក់​ពាក្យបណ្តឹង ៕