សេវាកម្ម » ពាណិជ្ជកម្ម

តើ​ជា​នរណា​ក្នុង​ចំណោម​បេក្ខ​ជន​ឆ្នើម​ទាំង​១៥​នាក់​នេះ?

ដោយ ៖ សហការី   

ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ០៩:០៥   (13-07-2017 09:05)

នៅ​ទីបំផុត​កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​បាន​ជ្រើសរើស​បេក្ខជន​ចំនួន​១៥​នាក់ ដើម្បី​យក​ទៅ​ប្រកួតប្រជែង​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ពេល​ឆាប់​ខាង​មុខ​នេះ​ពោល​គឺ​ថ្ងៃ​ទី ២៩ ខែ កក្កដា ឆ្នាំ​២០១៧​។ ទម្រាំ​តែ​មាន​ឲ​កាស​អាច​ឈាន​មក​ដល់​ការ​ប្រកួត​នា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ បេក្ខជន​ទាំង​១៥​នាក់​នេះ​ត្រូវ​បាន​ឆ្លងកាត់​ការ​វាយតម្លៃ និង​ដាក់​ពិន្ទុរ​យ៉ាង​ស្វិតស្វាញ​ជាទី​បំផុត ដោយ​ផ្អែក​ទី​លើ​លក្ខ​ខ័​ណ្ឌ​នៃ​ការ​ប្រកួតប្រជែង​ដែល​បាន​ធ្វើការ​កំណត់​យ៉ាង​ច្បាស់លាស់​ដោយ​គណៈ​ក​ម្មា​ការ​នៃ​កម្មវិធី​នេះ​។ គួរ​ជម្រាប​ជូន​ថា សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី ប្រកួតប្រជែង​ពានរង្វាន់ សហគ្រិន​វ័យក្មេង​កម្ពុជា​(CYEA) នឹង​ជ្រើសរើស​បេក្ខជន​ឆ្នើម​ចំនួន​៥​រូប​។ ក្នុង​នោះ​ដែរ បេក្ខជន​ជ័យ​លា​ភី​នីមួយ​ៗ​នឹង​ទទួល​បាន​ពានរង្វាន់​ផ្សេង​ៗ​គ្នា​រួម​មាន ពានរង្វាន់​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ​២០១៧, ពាន់រង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម​, ពានរង្វាន់​សហគ្រិន​ឆ្នើម​ស្ដ្រី​, ពានរង្វាន់​សហគ្រិន​វៃឆ្លាត​ផ្នែក​បច្ចេកវិទ្យា និង​ពានរង្វាន់​អ្នក​ដែល​ទើប នឹង​ចាប់ផ្ដើម​អាជីវកម្ម (Start Up Award)​។

ស្វែង​យល់​អំពី​បេក្ខជន​ទាំង​១៥​នាក់​បាន​ជាប់​នៅ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ខាងក្រោម​៖

​១.) ឈ្មោះ​បេក្ខជន  ៖ លោក ឆាយ ឡូ
- ឈ្មោះ​អាជីវកម្ម ៖ ទឹក​ស្អាត​១០០១
- អំពី​អាជីវកម្ម ៖ សហគ្រាស​សង្គម​ដែល​ផ្គត់ផ្គង់​ប្រព័ន្ធ​ចម្រោះ និង​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​ដល់​ប្រជាជន​កម្ពុជា​រស់នៅ​ជនបទ​។

២.) ឈ្មោះ​បេក្ខជន  ៖ លោក អែម ចាន់​រិ​ទ្ធី​គុល
- ឈ្មោះ​អាជីវកម្ម ៖ ដូ​យ ដូ​យ
- អំពី​អាជីវកម្ម ៖ Doy Doy បង្កើត​ប្រដាប់ប្រដា​ហ្គេ​ម​ក្មេង​លេង  និង​ហ្គេ​ម​អប់រំ​ដល់​កុមារ​ចាប់ពី​អាយុ​៤​ឆ្នាំ​ឡើង​ទៅ​។

៣.) ឈ្មោះ​បេក្ខជន  ៖ លោក ជា ឡា​ង​ដា
- ឈ្មោះ​អាជីវកម្ម ៖ BookMeBus
- អំពី​អាជីវកម្ម ៖ ក្រុមហ៊ុន​កក់​សំបុត្រ​ឡានក្រុង​តាម​រយៈ​អ៊ី​ន​ធ័​រ​ណែ​ត​(online) ដែល​ផ្តល់​ភាព​ងាយស្រួល​បំផុត​នៅ​កម្ពុជា​។

៤.) ឈ្មោះ​បេក្ខជន  ៖ លោក ហ៊ុន ចាន់​សាង
- ឈ្មោះ​អាជីវកម្ម ៖ Re-Edge Architecture & Design
- អំពី​អាជីវកម្ម ៖ ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​ឌី​ស្សាញ​ដែល​មាន​ឆ​ន្ទះ​សាងសង់​នូវ​ទំនើប​កម្ម​ដ៏​អស្ចារ្យ​នានា​នៅ​ប្រទេស​កម្ពុជា​។

៥.) ឈ្មោះ​បេក្ខជន  ៖ លោក ហាវ គង់​ជី
- ឈ្មោះ​អាជីវកម្ម ៖ My Dream Home
- អំពី​អាជីវកម្ម ៖ សហគ្រាស​ដែល​មាន​បេសកកម្ម​ផ្គត់ផ្គង់ សាងសង់​ផ្ទះ​បរិស្ថាន​សម្រាប់​ប្រជាជន​ខ្មែរ​ជាមួយនឹង​តម្លៃ​ទាប និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​រស់នៅ​។

៦.) ឈ្មោះ​បេក្ខជន  ៖ លោក ឃួ​ន សុ​ផាត
- ឈ្មោះ​អាជីវកម្ម ៖ មរកត តិច​ណូ​ឡូ​ជី
- អំពី​អាជីវកម្ម ៖ មរកត​ជា​ក្រុមហ៊ុន​បង្កើត​ប្រព័ន្ធ Core Banking សម្រាប់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដែល​បង្កើត​ដោយ​សហគ្រិន​ខ្មែរ​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ប្រព័ន្ធ​អន្តរជាតិ​។

៧.) ឈ្មោះ​បេក្ខជន  ៖ លោកស្រី ឡាយ មួយ
- ឈ្មោះ​អាជីវកម្ម ៖ Maximum Business Information Technology
- អំពី​អាជីវកម្ម ៖ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​អ៊ី​ន​ធ័​រ​ណែ​ត ដែល​ផ្តល់​ភាព​ងាយស្រួល និង​បត់បែន​តាម​តម្រូវការ និង​បញ្ហា​របស់​អ្នក​ប្រើប្រាស់​។

៨.) ឈ្មោះ​បេក្ខជន  ៖  លោកស្រី ភិ​រម្យ ឌី​ផា​ន
- ឈ្មោះ​អាជីវកម្ម ៖ MUCH Home Healthcare Cambodia
- អំពី​អាជីវកម្ម ៖ ផ្តល់​សេវាកម្ម​ថែទាំ​សុខភាព​ដល់​គេហដ្ឋាន និង​ចល័ត​។

៩.) ឈ្មោះ​បេក្ខជន  ៖  លោក ទិ​ត្យ ហុង​យឺ
- ឈ្មោះ​អាជីវកម្ម ៖ ពេទ្យធ្មេញ​រំ​ចង់
- អំពី​អាជីវកម្ម ៖ ពេទ្យធ្មេញ​ជាតិ​ដែល​មាន​កិត្តិនាម​ទទួលស្គាល់​ពី​ប្រជាជន​ខ្មែរ និង​អន្តរជាតិ​។

១០.) ឈ្មោះ​បេក្ខជន  ៖  លោក សេង ពិសិដ្ឋ
- ឈ្មោះ​អាជីវកម្ម ៖ ANUSSA Event Planner
- អំពី​អាជីវកម្ម ៖ ផ្តល់​សេវាកម្ម​រៀបចំ ផែនការ កម្មវិធី​កំសាន្ត​ដែល​លេចធ្លោ​នៅ​កម្ពុជា​។

១១.) ឈ្មោះ​បេក្ខជន  ៖  លោកស្រី សូត្រ ចាន់​ថា
- ឈ្មោះ​អាជីវកម្ម ៖ Daily Transport Car Rental Service
- អំពី​អាជីវកម្ម ៖ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​លើ​រថយន្ត​ជូ​ល​ដែល​ផ្តោត​ទៅ​លើ​ជនបរទេស និង​អ្នក​វិនិយោគ​ដែល​មានបទពិសោធន៍​មួយ​ទស​វត្ស​មក​ហើយ​។

១២.) ឈ្មោះ​បេក្ខជន  ៖  លោកស្រី អូ សុ​ភ័​ក្រ
- ឈ្មោះ​អាជីវកម្ម ៖ រស្មី​សុភមង្គល​រៀបចំ​ពិធី​មង្គលការ
- អំពី​អាជីវកម្ម ៖ ផ្តល់​សេវាកម្ម​រៀបចំ​ពិធី​អា​ពា​ពិពាហ៍​ម ដោយ​ប្រើប្រាស់​ភាព​ច្នៃប្រឌិត និង​បច្ចេកវិទ្យា​ដើម្បី​បង្កើត​ភាព​លេចធ្លោ​ក្នុង​ទីផ្សារ​។

១៣.) ឈ្មោះ​បេក្ខជន  ៖  លោក ទិ​ត្យ សុ​ធ៉ា​រ៉ា
- ឈ្មោះ​អាជីវកម្ម ៖ ណ កាហ្វេ
- អំពី​អាជីវកម្ម ៖ ម៉ាក​សញ្ញា​ហាង​កាហ្វេ​ដែល​ទទួលស្គាល់​ខ្ពស់​បំផុត​នៅ​ខេត្តសៀមរាប​ដែល​បង្កើត​ឡើង​ដោយ​ផ្ទាល់​ដោយ​សហគ្រិន​ខ្មែរ​។

១៤.) ឈ្មោះ​បេក្ខជន  ៖  លោកស្រី ឃី មុនី
- ឈ្មោះ​អាជីវកម្ម ៖  អេ​ម​រ៉ុ​រាយ​ស៍ ខេ​ម​បូ​ឌា
- អំពី​អាជីវកម្ម ៖ ក្រុមហ៊ុន​ដែល​នាំមុខ​គេ​នៅ​ក្នុង​ការ​នាំ​អង្ករ​ខ្មែរ​ទៅ​កាន់​ទីផ្សារ​ពិភពលោក ហើយ​ជួយ​សម្រួល​ដល់​ជីវភាព​កសិករ​ខ្មែរ​សម្រាប់​រាប់​ពាន់​គ្រួសារ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

១៥.) ឈ្មោះ​បេក្ខជន  ៖  លោកស្រី សម លី​ណា
- ឈ្មោះ​អាជីវកម្ម ៖ ក្រុមហ៊ុន​អេ​លី​ស គ្រឿង​សង្ហា​រឹម
- អំពី​អាជីវកម្ម ៖ អេ​លី​ស មាន​ប្រឹក្សា​ផ្គត់ផ្គង់ និង​ចែកចាយ​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ​សម្រាប់​គេហដ្ឋាន អគារ និង​សំណង់​ទំនើប​។

https://www.facebook.com/cyeawards/