ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រឿងៗ ទៅរកសេវា ត្រូវពួកនារីម៉ាស្សាលួចលុយអស់ជាង១១០០ដុល្លារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ចេញពី​ខារ៉ាអូខេ ស្រវឹង​ស្រឿង​ៗ​បែកគំនិត​ទៅ​រក​សេវា​បម្រើ​ផ្លូវភេទ ត្រូវ​នារី​បម្រើសេវា​ផ្លូវភេទ​ឆ្លៀតឱកាស​លួច​យក​លុយ​អស់​ចំនួន​១១០០​ដុល្លារ ជា​ប្រាក់​ទើបនឹង​លក់​ម៉ូតូ​បាន​ថ្មី​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ដែល​ស្ថិត​នៅផ្ទះ​អត់លេខ​ម្តុំ​ត្រឡោក​បែក ផ្លូវ​រថភ្លើង ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ចេញពី​ខារ៉ាអូខេ ស្រវឹង​ស្រឿង​ៗ​បែកគំនិត​ទៅ​រក​សេវា​បម្រើ​ផ្លូវភេទ ត្រូវ​នារី​បម្រើសេវា​ផ្លូវភេទ​ឆ្លៀតឱកាស​លួច​យក​លុយ​អស់​ចំនួន​១១០០​ដុល្លារ ជា​ប្រាក់​ទើបនឹង​លក់​ម៉ូតូ​បាន​ថ្មី​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ដែល​ស្ថិត​នៅផ្ទះ​អត់លេខ​ម្តុំ​ត្រឡោក​បែក ផ្លូវ​រថភ្លើង ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​ទី​១.​ឈ្មោះ សួ​ស ពុ​យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​បឹង​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​បាត់​លុយ​អស់​ចំនួន​១១០០​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​៣​ម៉ឺន​រៀល ។ ជន​រង​គ្រោះ​ទី​ពីរ​.​ឈ្មោះ ណា រុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​ជាង​ធ្វើ​តុទូ ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បាត់​លុយ​អស់​ចំនួន​៤០​ដុល្លារ ហើយ​អ្នក​ទាំង​ពីរ​មានស្រុក​កំណើត​នៅ​ភូមិ​បឹង​រ៉ៃ ឃុំ​ក្រ​គោល ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយ​វៀង ។

បើ​តាម​សម្តី​សមត្ថកិច្ច​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ៖ នៅ​មុខ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ទើបតែ​ចេញ​មក​ពី​កន្លែង​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ជាមួយ​មិត្តភក្តិ​បួន​ប្រាំ​នាក់​ទៀត នៅ​ម្តុំ​ស្ពាន​ព្រែក​ព្នៅ លុះ​ពេល​ផឹកស៊ី​ស្រវឹងស្រា​ស្រឿង​ៗ ក៏​បាន​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​បបួល​គ្នា​ទៅ​រក​សេវា​ម​ប្រើ​ផ្លូវភេទ នៅ​ម្តុំ​កន្លែង​កើតហេតុ​ខាងលើ ។ ខណៈ​ពេល​មក​ដល់​កន្លែង​កើតហេតុ មាន​នារី​ម​ប្រើ​ផ្លូវភេទ​ចំនួន​ពីរ បាន​ហៅ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ឲ្យ​ចូល​ទៅ​កន្លែង​របស់​ពួក​គេ ម្នាក់​ក្នុង​តម្លៃ​១៥០០០​រៀល ។

ពេល​នោះ​ជន​រង​គ្រោះ​ទាំង​ពីរ ក៏​បាន​ព្រមព្រៀង​ចូល លុះ​ពេល​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ចូល​បន្ទប់​រៀង​ៗ​ខ្លួន ។ ជន​រង​គ្រោះ​ឈ្មោះ សួ​ស ពុ​យ ត្រូវ​បាន​នារី​បម្រើ​ផ្លូវភេទ​ម្នាក់​ឲ្យ​ដោះ​ខោអាវ​ដាក់​នៅ​លើ​តុ ហើយ​ឲ្យ​ដេក​ផ្កាប់មុខ​ដើម្បី​ធ្វើការ​ម៉ាស្សា ខណៈ​ពេល​ដែល​កំពុង​ម៉ាស្សា ស្រាប់តែ​លឺ​សំឡេង​ផុស គាត់​ក៏​សង្ស័យ​បម្រុង​នឹង​ងើប​មើល តែ​ត្រូវ​នារី​រូប​នោះ សង្កត់​មិន​ឲ្យ​ងើប ហើយ​គាត់​ក៏​បាន​ច្រាន​នារី​រូប​នោះ​ចេញ ហើយ​ក៏​ឃើញ​ខោ​និង​ទូរស័ព្ទ​ដៃ​របស់​គាត់​បាន​ជ្រុះ​ទៅ​ដី ក៏​ប្រញាប់ប្រញាល់​លើក​ខោ​យក​មក​ឆែក​មើល ស្រាប់​បាត់​លុយ​អស់​១១០០​ដុល្លា និង​លុយ​ខ្មែរ​៣​ម៉ឺន​រៀល ដែល​ជា​លុយ​ទើបតែ​លក់​ម៉ូតូ​បាន​ថ្មី​ៗ បង្ក​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ដល់​ជន​រង​គ្រោះ​ឈ្មោះ ណា រុង ក៏​បាន​លូក​ហោប៉ៅ​បើក​កាបូប​លុយ​មើល ទើប​ដឹង​ថា​បាត់​លុយ​អស់​៤០​ដុល្លា​ដែរ ។

ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ តែ​ខណៈ​ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​បិទទ្វារ​ចាក់សោ​របា​ត់ទៅ​ហើយ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ត្រលប់​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ទៅ​តាម​នីតិវិធី ៕