ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​សត្វ​ខេត្ត​ជាប់​ជាយ​ដែន​ធ្លាក​ថ្លៃ ខណៈ​ឈ្មួញ​នាំ​ចូល​ពី​ថៃ និង​វៀតណាម

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​កំពុង​ជួប​បញ្ហា​ទីផ្សារ​សត្វ​ខេត្ត​ជាប់​ជាយ​ដែន នៅ​ពេល​ដែល​ឈ្មួញ​នាំ​ទា​ចូល​ពី​ថៃ និង​នាំ​ចូល​ពី​វៀតណាម​កំពុង​ដង្ហោយ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​កំពុង​ជួប​បញ្ហា​ទីផ្សារ​សត្វ​ខេត្ត​ជាប់​ជាយ​ដែន នៅ​ពេល​ដែល​ឈ្មួញ​នាំ​ទា​ចូល​ពី​ថៃ និង​នាំ​ចូល​ពី​វៀតណាម​កំពុង​ដង្ហោយ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បិទ​ការ​នាំ​ចូល​សត្វ​ពី​ប្រទេស​ជិតខាង​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ប្រជា​កសិករ​ខេត្តបន្ទាយមានជ័យ កំពុង​ប្រឈម​ការ​បោះបង់​ការ​ចិញ្ចឹមសត្វ​ព្រោះតែ​គ្មាន​ទីផ្សារ​ដែល​បណ្តាល​មក​ពី​ឈ្មួញ​នាំ​ចូល​ដូច​ជា​សត្វ​ទា​នាំ​ចូល​១​ថ្ងៃ​រាប់​ពាន់​ក្បាល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​ណ​ង​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែល​គ្រប់គ្រង​ដោយ​ឈ្មោះ ចាន់ (​ជា​យោធា​យោធភូមិ​ភាគ​ទី​៥)​។

និង​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀតណាម​១​ថ្ងៃ​មិន​តិច​ជាង​៥០០​ក្បាល ចូល​លក់​ចែកចាយ​ក្នុង​ខេត្តបន្ទាយមានជ័យ លក់​ក្នុង​តម្លៃ​ទាប​ជាង​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​ទើប​ទីផ្សារ​សត្វ​មាន​តម្លៃ​ទាប​រហូត​រក​ទីផ្សា​លក់​គ្មាន​។ ប្រជាពលរដ្ឋ​សំណូមពរ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សុំ​ឲ្យ​បិទ​អាជ្ញា​ប័នការ​នាំ​ចូល​សត្វ​ពី​ប្រទេស​ជិតខាង​ដូច​ជា​ឈ្មួញ​នាំ​ទា មាន់​ចូល​ពី​ប្រទេស​ថៃ និង​ជ្រូក​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​។ ដើម្បី​បង្កើន​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ឲ្យ​មាន​តម្លៃ​កាត់​បន្ថយ​ចំណាកស្រុក និង​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។

លោក ហ៊ុយ តូច ប្រធាន​ការិយាល័យ​ផលិតកម្ម​ប​សុ​ព្យា​ខេត្ត​បាន​ប្រាប់​ថា ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​ខេត្តបន្ទាយមានជ័យ​មាន​២​ក្រុមហ៊ុន​ដែល​នាំ​លក់​ចែកចាយ​១​ថ្ងៃ​ចំនួន​២០០​ក្បាល ហើយ​ទា​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​ដូច​ជា​គ្មាន​នាំ​ចូល​តែ​ទា​ដែល​នៅ​ក្បែរ​ច្រករបៀង​ណ​ង់​ចាន់ ឃុំ​អូរ​បី​ជាន់ គឺជា​ទា​ក្នុងស្រុក​ដែល​ប្រជា​កសិករ​យក​ទៅ​ដាក់​ឲ្យ​ស៊ី​ចំណី​ព្រោះ​កន្លែង​នោះ​សម្បូរ និង​មាន់​ដូច​ជា​មិនឃើញ​មាន​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​។ ព័ត៌មាន​បានដឹង​ថា ការ​នាំ​ចូល​មាន់​ទា​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​តាម​បន្ទាត់​ព្រំដែន និង​ជ្រូក​នាំ​ចូល​នាំ​ចូល​ពី​វៀតណាម​គឺ​មានច្បាប់ តែ​ការ​ដឹក​គឺ​លើស​ការ​កំណត់​ជាង​ពាក់កណ្តាល ដែល​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ខេត្ត​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​បាន​គិត​ពី​ប្រជាពលរដ្ឋ​ឡើយ​៕