ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rooney លាក់​រឿង​មួយ​យ៉ាង​ជិត​អស់​រយៈពេល​១៣​ឆ្នាំ​នៅ Man Utd

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ដើរ​ចេញពី​ក្រុម​បិសាច​ក្រហម Manchester United ហើយ Wayne Rooney

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ដើរ​ចេញពី​ក្រុម​បិសាច​ក្រហម Manchester United ហើយ Wayne Rooney បាន​ទម្លាយ​រឿង​សម្ងាត់​មួយ​ដែល​ខ្លួន​មិន​ដែល​ប្រាប់​នរណា​សោះ​កាលពី​មិន​ទាន់​ត្រឡប់​ចូល​ក្រុម Everton ។ កីឡាករ​ជើង​ចាស់​ប្រចាំ​នៅ​ក្រុម​បិសាច​ក្រហម Wayne Rooney បាន​ចុះ​កិច្ចសន្យា​ជាមួយនឹង​ក្រុម Everton រយៈពេល​២​ឆ្នាំ ក្រោយ​ពី​ចាកចេញ​អស់​រយៈពេល​១៣​ឆ្នាំ ។ 

ក្រោយ​ពី​បាន​ចូល​ក្រុម​ចាស់​របស់​ខ្លួន​កាលពី​វ័យក្មេង​មក បុរស​វ័យ​៣១​ឆ្នាំ​ម្នាក់​នេះ​បាន​ទម្លាយ​រឿង​សម្ងាត់​មួយ​ដែល​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​លោក​មក​លើ​ក្រុម Everton ដែល​ជា​ក្រុម​លោក​ចូល​ដំបូង​គេ ។​លោក​សរសេរ​ប្រាប់​នៅ​លើ​វេ​ប​សាយ​របស់​ក្រុម Everton ថា «​និយាយ​ឲ្យ​ត្រង់​ទៅ គឺ​ខ្ញុំ​តែងតែ​ពាក់អាវ​ដេក​យប់​របស់ Everton នៅផ្ទះ​ជាមួយនឹង​កូន​ៗ​របស់ខ្ញុំ​រាល់​យប់ ។ ខ្ញុំ​មិន​ដែល​ប្រាប់​នរណា​ម្នាក់​ទេ​ហើយ​ទុក​រឿង​នេះ​អស់​រយៈពេល​១៣​ឆ្នាំ​ហើយ​» ។

លោក​បាន​បន្ថែម​ទៀត​ថា លោក​នា​ពេល​នេះ​មាន​អារម្មណ៍​រំភើប​ដូច​កាលពី​១៣​ឆ្នាំ​មុន​អ​ញ្ចឹ​ង ដែល​បាន​មក​លេង​នៅ​ក្នុង​ក្រុម​ចាស់​របស់​ខ្លួន ។ លោក​ពិតជា​ចង់​ចូល​លេង​ឲ្យ​បាន​ឆាប់​ៗ ៕