ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នេះ​សាហា.វ​គួរ​ឱ្យ​រន្ធត់​ណាស់…

6 ឆ្នាំ មុន

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៍រ​ន្ឋ​ត់​មួយ​បាន​បង្ក​ឡើង​ដោយ​ម៉ូតូ​នឹង​ម៉ូតូ​ដែល​បើកបរ​ដោយ​ក្មេង​ស្ទាវ​ទាំង​សងខាង​បុក​គ្នា​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​នៅ

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៍រ​ន្ឋ​ត់​មួយ​បាន​បង្ក​ឡើង​ដោយ​ម៉ូតូ​នឹង​ម៉ូតូ​ដែល​បើកបរ​ដោយ​ក្មេង​ស្ទាវ​ទាំង​សងខាង​បុក​គ្នា​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​នៅ តាម​បណ្តោយ​ផ្លូវ​មាត់​ព្រែក​មុខ​សាលាខេត្ត​កំពត​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៧ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ធ្លាយ​ខួរ​ស្លាប់ នៅ​កន្លែង​កើតហេតុ និង​ភាគី​ម្ខាង​ទៀត​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​បង្អែក​ខេត្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ភ្លាម​ៗ ។

សមត្ថកិច្ច​នគរបាល​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ករណី​ម៉ូតូ​ពីរ​គ្រឿង​ដែល​គ្រោះថ្នាក់​ចរាចរ​ខាងលើ​គឺ​បង្ក​ឡើ ង​ដោយ​អ្នក​បើក​ម៉ូតូ​ឈ្មោះ សើ ស៊ូ​រី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ម៉ាក់​ប្រាង្គ ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត បាន​ស្លា ប់​នៅ​កន្លែង​កើតហេតុ ។ រីឯ​ភាគី​ម្ខាង​ទៀត​ជា​អ្នក​រង​គ្រោះ​ជិះ​ម៉ូតូ​ដូច​គ្នា​មានឈ្មោះ ឡាយ មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រង​របួសធ្ងន់ មាន​ទីលំនៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។ 

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​គឺ​ជន​ដែល​បង្ក​បើកបរ មិន​គោរព​ច្បាប់​ចរាចរ​នោះ​ទេ​គឺ​ផ្លូវ​តាម​បណ្តោយ​ឆ្នេរ​ព្រែក​នេះ​រាល់​យានយន្ត​ទាំងអស់​មិន​អាច​អនុញ្ញាត​ឲ្យ​បើកបរ​ក្នុង​ល្បឿន​លឿន​ហួសកំណត់​នោះ​ទេ តែ​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ខាងលើ​បើ​តាម​អ្នក​ឃើញ​ហេតុ​ការ​ថា បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ទើប​បណ្តាល​ឲ្យ​បាត់​ម្ចាស់​ការ​ទៅ​បុក​ម៉ូតូ​ម្ខាង​ទៀត​ដែល​បើកបរ​យឺត​ៗ​តាម​បណ្តោយ​ឆ្នេរ​ព្រែក​ក្នុង​ទិស​ដៅ​ញ្ជ្រា​ស​គ្នា ។ ក្រោយ​ពី​ការ​វាស់វែង​រួច​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​រៀប​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​សមត្ថ​កិច្ច​​បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​ក្រុម​គ្រួសារ​ជន រង​គ្រោះ​ទាំង​សងខាង​ដោះស្រាយ​គ្នា ៕