ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​ថា​! មនុស្ស​ស្លា.ប់​ទៅ​ចាប់ជាតិ​មក​ជា​សត្វ​គោ

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បន្ទាប់​ពី​មានការ​ជឿ​តាម​បែប​អប្បិយ​ជំនឿ​ថា ក្រោយ​មរណភាព​របស់ ឱ​ពុក​ដែល​ឈឺ​ស្លា.ប់​ទៅ​ហើយ​នោះ ក៏​ចាប់កំណើត​ថ្មី​មក​វិញ​ជា​សត្វ​គោ ទើប​ធ្វើ​ឲ្យ​គ្រួសារ​មួយ​រស់នៅ​ឃុំ​កញ្ជរ ស្រុក​ឆ្លូង គោរព​ស្រឡាញ់​

ខេត្តក្រចេះ ៖ បន្ទាប់​ពី​មានការ​ជឿ​តាម​បែប​អប្បិយ​ជំនឿ​ថា ក្រោយ​មរណភាព​របស់ ឱ​ពុក​ដែល​ឈឺ​ស្លាប់​ទៅ​ហើយ​នោះ ក៏​ចាប់កំណើត​ថ្មី​មក​វិញ​ជា​សត្វ​គោ ទើប​ធ្វើ​ឲ្យ​គ្រួសារ​មួយ​រស់នៅ​ឃុំ​កញ្ជរ ស្រុក​ឆ្លូង គោរព​ស្រឡាញ់​មើលថែ​រក្សា​កូន​គោ​ដែល​ទើប​កើត​៣​ខែ​តាម​គន្លង​ព្រហ្ម​វិហារធម៌​ដូច​មើលថែ​ឱ​ពុក​កាល​គាត់​នៅ​រស់​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

ស្ត្រី​ម្នាក់​ឈ្មោះ ឃឹម ហង្ស អាយុ​៧៤​ឆ្នាំ ត្រូវជា​ម្តាយ និង​ជា​ប្រពន្ធ​របស់​បុរស​ឈ្មោះ តុល ឃុ​ត អាយុ​៧៧​ឆ្នាំ ដែល​ស្លាប់​ទៅ​ហើយ​នោះ​រៀបរាប់​ថា ប្តី​របស់​គាត់​បាន​ស្លាប់​ជាង​១​ឆ្នាំ​ហើយ ដោយ​ជំងឺ​ឈឺ​ចាស់​។ ដើម​ឡើយ​គាត់​មិនដឹង​ថា ប្តី​គាត់​ចាប់ជាតិ​ជា​ថ្មី​ជាមួយ​មេគោ​គាត់​ទេ ប៉ុន្តែ​ថ្ងៃមួយ​កាលពី​ជាង​២​ខែ​មុន មេគោ​គាត់​កើត​បានកូន​គោ​ឈ្មោល​១​ក្បាល ក្រោយមក​កូន​គោ​នោះ​ទើប​កើត​ជាង​១០​ថ្ងៃ ស្រាប់តែ​រត់ឡើង​កាំជណ្តើរ​ទៅ​លើ​ផ្ទះ​ម​កលិត​ថើប​គាត់ និង​កូនចៅ ព្រមទាំង​បញ្ចេញ​អាកប្បកិរិយា និង​មាន​វិញ្ញាណ​ស្តាប់​តាម​ការ​និយាយ​ស្តី​ដូច​ខ្មោច​ប្តី​គាត់​ចឹ​ង ។ ដោយ​សង្ស័យ​គាត់​និង​កូន​បាន​ទៅ​រក​គ្រូ​មើល​និង​ប្រាប់​ថា  គោ​នេះ​ជា​ប្តី​គាត់​មក​ចាប់ជាតិ ហើយ​ខ្មោច​ប្តី​គាត់​មិន​ចង់​ចាប់ជាតិ​ជា​គោ​នោះ​ទេ គឺ​ចង់ទៅ​ចាប់ជាតិ​ជាមួយ​កូនស្រី តែ​ដោយ​កូនស្រី​ពន្យា​កំណើត​មិន​អាច​ចាប់ជាតិ​បាន ក៏​មក​ចាប់ជាតិ​ជា​គោ ឬ​ជា​សត្វ​អី្វ​ក៏​ដោយ​ឲ្យ​តែ​បាន​នៅ​ជាមួយ​គ្រួសារ​ដូច​ពី​មុន​វិញ​។

ហើយ​កូន​ៗ​និង​អ្នក​ភូមិ​មាន​ជំនឿ​១០០%​ថា គោមួយ​ក្បាល​នេះ​ជា​ខ្មោច​តា​ឃុ​ត​ចាប់ជាតិ ដោយ​ពួក​គាត់​ហៅ​គោ​នេះ​ថា តា​ឃុ​ត ឬ​ក៏​ពុក​ៗ​ពេញមាត់ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​២​ខែ​ហើយ​។ រាល់​ល្ងាច​ស្ត្រី​ជា​ប្រពន្ធ​និង​កូន​តែង​ហៅ​កូន​គោ​នោះ​ឡើងផ្ទះ ដោយ​ហៅ​ថា «​ពុក​ឡើង​មក​លើ​ផ្ទះ​សំ​រាន ឬ​ពិសា​របាយ​»​។ នៅ​ពេល​ឡើង​ទៅ​លើ​ផ្ទះ កូន​ៗ​រៀបចំ​កន្ទេល ពូក ខ្នើយ កង្ហា និង​ចង់​មុង​ឲ្យ​ដេក​យ៉ាង​ស្រួល​ទៀត​ផង តែ​អ្វី​ដែល​ចម្លែក​នោះ គឺ​កូន​គោ​នេះ​តែង​ឡើង​តាម​ការ​ហៅ​របស់​កូន​ៗ និង​ប្រពន្ធ​។ ពេល​ឡើង​ទៅ​ដល់ គឺ​តម្រង់​រក​ពូក​ដេក​កើយ​លើ​ខ្នើយ​ដណ្តប់ភួយ​ដូច​ជា​មនុស្ស​ចឹ​ង​។

ក្រោយ​មានការ​ភ្ញាក់ផ្អើល​ពី​ភាព​ខុស​ប្រក្រតី​របស់​សត្វ​គោ គឺ​មាន​អ្នក​ភូមិ​ជា​ច្រើន ជា​ពី​សេស​ពេល​ល្ងាច​បាន​នាំ​គ្នា​ទៅ​មើល​គោ​នោះ​ឡើង​ទៅ​ដេក​លើ​ផ្ទះ ហើយ​អ្នក​ភូមិ​លើក​ឡើង​ថា «​អ្វី​ដែល​គាត់​ចាប់អារម្មណ៍ និង​ចង់​ឃើញ​នោះ គឺ​សត្វ​គោ​នេះ ពិតជា​មាន​វិញ្ញាណ​ដូច​មនុស្ស​» ៕