ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ ! Ronaldo ព្រម​បន្ត​នៅ Real Madrid បើ​ទោះបីជា​ត្រូវ​ឡើង​តុលាការ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី Cristiano Ronaldo បាន​សម្រេចចិត្ត

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី Cristiano Ronaldo បាន​សម្រេចចិត្ត​ថា​នឹង​នៅ​ក្រុម​អធិរាជ​ស Real Madrid បន្ត​ទៀត ។ 

ម្ចាស់​ក្លឹ​ប​អធិរាជ​ស លោក Florentino Perez បាន​បង្ហើប​ថា Ronaldo ពិតជា​មាន​កំហឹង​ខ្លាំង​មែន ក្រោយ​ពី​មានការ​ចោទប្រកាន់​ពី​រឿង​គេច​មិន​បង់ពន្ធ​ប្រាក់​ចំនូល​ជូន​រដ្ឋ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ដែល​មាន​ចំនួន​ទឹកប្រាក់​១៦​លាន​ដុល្លារ ។ លោក​ប្រាប់​ទៀត​ថា ពេល​នោះ Ronaldo ខឹង​ដល់​ថ្នាក់​ថា​លែង​ចង់​ជាន់​ដី​អេ​ស្ប៉ា​ញ​ទៀត​ហើយ​ចាក​ចេញពី​ក្លឹ​ប ។ 

តែ​នៅ​ពេល​នេះ ក្រោយ​ពី​មានការ​បញ្ចុះបញ្ចូល​ពី​សំណាក់​មនុស្ស​ជុំវិញ​ខ្លួន​រួច​មក​ជើង​ខ្លាំង​ម្នាក់​នេះ​ក៏​សម្រេចចិត្ត​នៅ​លេង​ឲ្យ​ក្រុម​របស់​ខ្លួន​បន្ត​ទៅ​ទៀត​ទោះបីជា​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ខាង​មុខ​នេះ​ក៏​ដោយ ៕