ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល Manny Pacquiao នៅ​តែ​ប្រដាល់​គឺ​ដោយសារ​តែ​…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា តំណាងរាស្ត្រ Manny Pacquiao នៅ​តែ​មិន​ព្រម​បោះបង់រ​បរជា​អ្នក​ប្រដាល់​គឺ​ដោយសារ​តែ

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា តំណាងរាស្ត្រ Manny Pacquiao នៅ​តែ​មិន​ព្រម​បោះបង់រ​បរជា​អ្នក​ប្រដាល់​គឺ​ដោយសារ​តែ​លោក​ចង់​បន្ត​ជួយ​អ្នក​ក្រីក្រ ។ ដោយសារ​តែ​លោក​ធ្លាក់ដៃ​បន្តិច​ក្នុង​ពេល​មួយ​រយៈ​នេះ​មាន​មនុស្ស​មួយ​ចំនួន​ប្រាប់​លោក​ឲ្យ​ឈប់​ធ្វើ​ជា​អ្នក​ប្រដាល់​ទៀត​ទៅ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ដែល​ធ្លាប់តែ​គាំទ្រ​ថ្វីដៃ​ប្រដាល់​របស់​លោក​ក៏​ចាប់ផ្តើម​ធុញទ្រាន់​នឹង​ការ​ប្រដាល់​របស់​លោក​ហើយ ។ តែ​នេះ​មិន​បញ្ឈប់​លោក​ពី​ការ​ប្រដាល់​ឡើយ ទោះបីជា​លោក​មាន​តួនាទី​ធំ​មួយទៀត​ជា​តំណាងរាស្ត្រ​ក៏​ដោយ ។ 

លោក​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា «​រាល់​ប្រាក់​ចំណូល​បាន​មក​ពី​ការ​ប្រដាល់​ម្តង​ៗ ខ្ញុំ​តែងតែ​យក​វា​ស្ទើរតែ​ពាក់កណ្តាល​ទៅ​ជួយ​ដល់​ជន​ក្រីក្រ ។ តែ​ខ្ញុំ​មិន​ចូល​ចិត្ត​ប្រកាស​ឲ្យ​គេឯង​ដឹង​» ។

ស្នាដៃ​ជា​ច្រើន​ដែល​លោក​ធ្លាប់​បាន​សាង​កន្លង​មក​ដូច​ជា​ការ​សង់ផ្ទះ​១.៥០០​ខ្នង​ជូន​អ្នក​ក្រីក្រ​នៅ​លើ​កោះ Mindanao និង​ការ​ជួយ​ទិញ​ទូក​ថ្មី​សម្រាប់​អ្នកនេសាទ​ត្រី​នៅ​តំបន់ឆ្នេរ​ជាដើម ។ សម្រាប់​អ្នក​ក្រីក្រ​នៅ​ប្រទេស​ហ្វី​លី​ពី​ន លោក Pacquiao ហាក់បីដូចជា​វីរបុរស​អ​ញ្ចឹ​ង​ព្រោះ​លោក​បាន​ជួយ​ដល់​ពួក​គេ​ច្រើន ។ សម្តី​ដ៏​មាន​តម្លៃ​របស់​លោក​មួយ​ឃ្លា​ថា «​ខ្ញុំ​ចង់​ឲ្យ​គេ​ចង់​ចាំ​ថា ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ជួយ​មនុ​ស្ស មិនមែន​ត្រឹមតែ​ស្គាល់​ខ្ញុំ​ជា​អ្នក​ប្រដាល់​នោះ​ទេ​» ៕