ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​អាង​ហែល​ទឹក​មាន​ទឹកនោម​ឡូ​កឡំ
លទ្ធផល​ស្រាវជ្រាវ​នៅ​កា​ណា​ដា ឃើញ​ថា​អាង​ហែល​ទឹក​ដែល​មាន​ចំណុះ​៨៣០.០០០​លី​ត្រ ឬ​ប្រហែល​១​ភាគ​៣​នៃ​អាង​ហែល​ទឹកអូ​ឡាំ​ពិ​ក​មាន​ទឹកនោម​នៅ​ឡូ​កឡំ​ប្រហែល​៧៥​លី​ត្រ ចំណែក​អាង​ដែល​មាន​ទំហំ​តូច​ជាង​នេះ​មាន​ប្រហែល​៣០​លី​ត្រ ។

១-​អាង​ហែល​ទឹក​មាន​ទឹកនោម​ឡូ​កឡំ
លទ្ធផល​ស្រាវជ្រាវ​នៅ​កា​ណា​ដា ឃើញ​ថា​អាង​ហែល​ទឹក​ដែល​មាន​ចំណុះ​៨៣០.០០០​លី​ត្រ ឬ​ប្រហែល​១​ភាគ​៣​នៃ​អាង​ហែល​ទឹកអូ​ឡាំ​ពិ​ក​មាន​ទឹកនោម​នៅ​ឡូ​កឡំ​ប្រហែល​៧៥​លី​ត្រ ចំណែក​អាង​ដែល​មាន​ទំហំ​តូច​ជាង​នេះ​មាន​ប្រហែល​៣០​លី​ត្រ ។

២-​សត្វ​ភេ​ឃើញ​តុក្កតា​ស្មានថា​កូន
កាយវិការ​របស់​ភេ ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​ភ្ញាក់ផ្អើល​ព្រោះ​វា​ចាប់​តុក្កតា​ទៅ​អោប​បី រួម​ទាំង​ឱ្យ​ជិះ​លើ​ខ្នង​ប្រកបដោយ​ទឹកមុខ​រីករាយ ព្រោះ​នឹក​ស្មានថា​ជា​កូន​របស់​វា ។

៣-​ហត់​ពេក​ដេក​កណ្តាលផ្លូវ
សេះ​អូស​រទេះ​មួយ​នៅ​ក្រុង​ញូ​វ​យ៉​ក ដោយ​ហត់​ខ្លាំង​ពេក​ក៏​ដេក​ក្រោ​ប​លើ​ផ្លូវ​នៅ​បរិវេណ​«​សង់​ត្រា​ល់​ផាក​» ។

៤-​បុរស​ម្នាក់​ត្រូវ​ចរន្ត​ភ្លើង​តង់ស្យុង​ខ្ពស់​ឆក់ ប៉ុន្តែ​អាច​ដើរ​បាន
បុរស​ម្នាក់​ឡើង​លើ​បង្គោល​ភ្លើង​តង់ស្យុង​ខ្ពស់ ត្រូវ​ចរន្ត​ភ្លើង​ឆក់​ធ្លាក់​មក​ដី ប៉ុន្តែ​នៅ​រស់រាន​មានជីវិត អាច​ក្រោកឈរ និង​ដើរ​បាន ។

៥-​ជនជាតិ​សូ​ម៉ា​លី​១១០​នាក់​ជួប​គ្រោះ​អត់ឃ្លាន
សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស​១១០​នាក់ ជួប​គ្រោះ​អត់ឃ្លាន​ដោយសារ​គ្រោះ​រាំង​ស្ងួត​នៅ​ទូ​ទាំង​ប្រទេស ។

៦-​ស្ត្រី​អូ​ស្រា្ត​លី​មាន​ជើងវែង​បំផុត​នៅ​លើ​ពិភពលោក
ស្ត្រី​អូស្ត្រាលី​ម្នាក់​មាន​ជើង​ប្រវែង​៦​ហ៊្វូត និង​២​អីុ​ង អាច​បំបែក​ឯតទគ្គ​កម្ម​អ្នក​ដែល​មាន​«​ជើងវែង​បំផុត​នៅ​លើ​លោក​»​ក្នុង​ពេល​បច្ចុប្បន្ន​ជា​អតីត​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​អា​ល្លឺ​ម៉​ង់ ដែល​វាស់​ពី​ត្រឹម​ត្រគាក​ដល់​កែងជើង​មាន​កម្ពស់​ប្រវែង​៥១,៥​អីុ​ង ឬ​ប្រហែល​១,៣​ម៉ែត្រ ។

៧-​អ្នកទេសចរ​ប្រើ​ដុំ​ថ្ម​គប់​ក្រពើ​ងាប់​នៅ​សួនសត្វ
ក្រពើ​មួយ​ក្បាល​ងាប់​ដោយសារ​អ្នកទេសចរ​គប់​នឹង​ដុំ​ថ្ម​ត្រូវ​ក្បាល ។

៨-​ភ្លើង​ឆេះ​ព្រៃ​នៅ​កាលី​ហ្វ៊័​រ​នី​ញ៉ា
ភ្លើង​ឆេះ​ព្រៃ​នៅ​កាលី​ហ្វ៊័​រ​នី​ញ៉ា កាលពី​ថ្ងៃ​ទី​៨ កក្កដា ២០១៧ ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​នាក់​ត្រូវ​ជម្លៀស​ចេញ ។

៩-​កាត់​លិង្គ​ចេញ​ចង់​ធ្វើ​ជា​មនុស្ស​ពិភព​ផ្កាយ
បុរស​ជនជាតិ​អា​មេ​រិ​កម្នា​ក់កាត់​លិង្គ​ចេញ ដើម្បី​ប្តូរ​សម្រស់​របស់​ខ្លួន​ទៅ​ជា​មនុស្ស​ពិភព​ផ្កាយ ។

១០-​ដឹក​ក្ងាន​ចង​ពីក្រោយ​រថយន្ត
ចាត់​ទុក​ថា​ជា​រឿង​ចម្លែក​មួយ ព្រោះ​ដឹក​ក្ងាន​ទៅ​ស្រុក​កំណើត​ដោយ​ដាក់​នៅ​ពីក្រោយ​រថយន្ត ដើម្បី​កុំឱ្យ​ប្រឡាក់ ។ រឿង​នេះ​កើតឡើង​នៅ​ប្រទេស​ចិន ៕