ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹម​ទា​៥​ពាន់​ក្បាល​រីករាយ​ពេល​ទា​ផ្តល់​ផល​ពងដែលមាន​ទីផ្សារ​​ល្អ

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ បុរស​អ្នក​ចិញ្ចឹមសត្វ​ទាច​ល័ត​ម្នាក់​រីករាយ​ពេល​ទា​របស់​គាត់​ពង ហើយ​មាន​ទីផ្សារ​ដែល​គាត់​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​ទាយក​ពង​នេះ ​រយៈពេល​៥​ឆ្នាំ​មក​ហើយ ​គឺ​ពង​ទា​មាន​ទីផ្សារ​ល្អ ជា​ពិសេស ​អំឡុង​ឆ្នាំ​ផ្ទុះ​កូ​វី​ដ​១៩ គ្មាន​ការ​នាំ​ចូល​ពង​ទា​ពី​ប្រទេស​ជិតខាង​ ។…

ខេត្តស្វាយរៀង​ ៖​ បុរស​អ្នក​ចិញ្ចឹមសត្វ​ទាច​ល័ត​ម្នាក់​រីករាយ​ពេល​ទា​របស់​គាត់​ពង ហើយ​មាន​ទីផ្សារ​ដែល​គាត់​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​ទាយក​ពង​នេះ ​រយៈពេល​៥​ឆ្នាំ​មក​ហើយ ​គឺ​ពង​ទា​មាន​ទីផ្សារ​ល្អ ជា​ពិសេស ​អំឡុង​ឆ្នាំ​ផ្ទុះ​កូ​វី​ដ​១៩ គ្មាន​ការ​នាំ​ចូល​ពង​ទា​ពី​ប្រទេស​ជិតខាង​ ។

កាលពី​រសៀល​ថ្ងៃ​ទី​១៣ ​មក​រា ​២០២៣ អ្នក​ចិញ្ចឹម​ទាយក​ពង​ម្នាក់​បាន​គៀងទា​មក​លែង​នៅ​តាម​ព្រំដែន​ស្ថិត​ក្នុងភូមិ​ក្រសាំង​ ជ្រំ​ឃុំ​គ្រួ​ស ​ស្រុក​ស្វាយ​ជ្រំ ​បាន​ប្រាប់ឱ្យ​​ដឹង​ថា គាត់​ឈ្មោះ​ចាន់ ថា ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ក្រចាប់​លើ​ ឃុំ​ពាម​ទា ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង បាន​ចិញ្ចឹមសត្វ​ទាយក​ពង​ចំនួន​៥​ពាន់​ក្បាល ដោយ​ចិញ្ចឹម​ច​ល័ត​តាម​ទីកន្លែង​ដែល​មាន​ស្រែ​ទើប​និង​ច្រូតកាត់​ថ្មី​ៗ​និង​មាន​ប្រឡាយ​ទឹក​​នោះ​គាត់​ត្រូវ​ដឹក​ទា​តាម​រថយន្ត​មក​ទម្លាក់ ដើម្បី​ឲ្យ​ទា​ស៊ី​ចំណី​។

​ហើយ​ទីតាំង​​លែង​ទា​នេះ ​ត្រូវ​ជួល​ស្រែ​គេ​និង​ប្រឡាយ​ទឹក​គេ ទើប​ម្ចាស់​ស្រែ​និង​​ម្ចាស់ប្រឡាយ​គេ​ឲ្យ​ទីតាំង​​លែង​ទា ហើយ​ពេល​អស់​ចំណី​ត្រូវ​ច​ល​ត្រ័​ទៅ​ទីតាំង​ថ្មី ​។​ លោក​ចាន់ ថា បន្ត​ថា ក្នុង​សត្វ​ទា​៥​ពាន់​ក្បាល​នេះ ក្នុង​១​ថ្ងៃ​ពង​បាន​៤​ពាន់​គ្រាប់ ក្នុង​១​គ្រាប់​លក់​បាន​៤១០​រៀល គឺ​មាន​ម៉ូយ​មក​ប្រមូល​ទិញ​ដល់ទី​តាំង​តែ​ម្តង​។​ហើយ​កាលពីដើម​ឆ្នាំ​២០២២ ​មាន​ចំណី​ច្រើន​ទា ចំនួន​៥​ពាន់​ក្បាល​គឺ​ពង​បាន​៤៩០០​គ្រាប់ ​គឺ​បាត់​តែ​១​ក្បាល​ប៉ុណ្ណោះ​ ។ ​

ប្រភព​បន្ត​ទៀត​ថា ជា​ទូទៅ​គាត់​ទិញ​ទា ដែល​ជំទង់​ចិញ្ចឹម​១​ខែ​ពង ហើយ​ទា​គឺ​ពង​រយៈពេល​៦​ខែ ទើប​អស់​ពង ដូច្នេះ​នៅ​ពេល​ទា ជិត​អស់​ពង​ត្រូវ​ទិញ​ទា​ជំទង់​១​ខែ​មុន​ដើម្បី​ត្រៀម​ទា​ថ្មី​ សម្រាប់​ឲ្យ​ពង​បន្ត កុំ​ឲ្យ​ដាច់​ម៉ូយ​។​ការ​ចិញ្ចឹម​ទាយក​ពង​នេះ​គឺ​ទទួល​ចំណូល​បាន​ល្អ​ប្រសើរ ជីវភាព​គ្រួសារ​ធូរ​ធាមាន​ប្រាក់​ឲ្យ​កូន​ៗ​ទៅ​រៀនសូត្រ​ចប់​ដល់​មហាវិទ្យាល័យ​ ។​

អត្ថបទសរសេរ ដោយ