ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​មាន​មហិច្ឆតា​ចង់​ក្លាយជា​មជ្ឈមណ្ឌល​ដែនសមុទ្រ​អាស៊ី

6 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អាជ្ញាធរ​ដឹក​ជញ្ជូន​បាន​និយាយ​ថា ខណៈ​ពេល​ដែល​បណ្តា​ប្រទេស​អាស៊ាន​ដាក់​អាទិភាព​លើ​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​ក្នុង និង​ក្រៅ​តំបន់​នោះ មី​យ៉ា​ន់​ម៉ា​គ្រោង​នឹង​ទាញ​យក​អត្ថប្រយោជន៍​ពី

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អាជ្ញាធរ​ដឹក​ជញ្ជូន​បាន​និយាយ​ថា ខណៈ​ពេល​ដែល​បណ្តា​ប្រទេស​អាស៊ាន​ដាក់​អាទិភាព​លើ​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​ក្នុង និង​ក្រៅ​តំបន់​នោះ មី​យ៉ា​ន់​ម៉ា​គ្រោង​នឹង​ទាញ​យក​អត្ថប្រយោជន៍​ពី​ទីតាំង​យុទ្ធសាស្ត្រ​របស់​ខ្លួន​រវាង​ប្រទេស​ដែល​មាន​ប្រជាប្រិយភាព​២​គឺ ចិន និង​ឥណ្ឌា ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែនសមុទ្រ​នៅ​អាស៊ី ។

លោក Kyaw Myo អនុរដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន និង​ទូរគមនាគមន៍ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ដឹក​ជញ្ជូន​តាម​កប៉ាល់ និង​កំពង់​ផែ​អាស៊ាន លើក​ទី​១៥ ឆ្នាំ​២០១៧ ថា ការ​អភិវឌ្ឍ​កំពង់​ផែ និង​ឧស្សាហកម្ម​ដឹក​ជញ្ជូន​តាម​កប៉ាល់ នឹង​ក្លាយជា​កម្លាំង​ច​លករ​មួយ​សម្រាប់​សមាហរណកម្ម​មី​យ៉ា​ន់​ម៉ា​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ។

លោក​និយាយ​ថា ៖ « ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​របស់​មី​យ៉ា​ន់​ម៉ា បាន​ឈាន​ដល់​កម្រិត​ទាប​នៃ​ស្តង់ដា​អាស៊ី ដោយសារ​តែ​ការ​កំណត់​ការ​វិនិយោគ​មិន​បាន​ល្អ​របស់​យើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ឥឡូវនេះ វា​គឺជា​ពេលវេលា​ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​របស់​យើង​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រព័ន្ធ​ជាមួយ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្តរជាតិ » ។

លោក Kyaw Myo និយាយ​ថា ការ​ដឹក​ជញ្ជូន​ដោយ​មាន​ភាព​រលូន អាច​រួមចំណែក​ដល់​ពាណិជ្ជកម្ម​ក្នុងស្រុក​និង​កំណើនសេដ្ឋកិច្ច កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុង​តំបន់ និង​ពង្រឹង​ទំនាក់ទំនង​និង​ការ​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ។

« រដ្ឋាភិបាល​របស់​យើង​ទទួលស្គាល់​ថា ការ​ដឹក​ជញ្ជូន គឺជា​វិស័យ​សំខាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​របស់​យើង ហើយ​កំណើន​ប្រកបដោយ​និរន្តរភាព​របស់​ប្រទេស​យើង នឹង​ពឹងផ្អែក​លើ​ការ​បង្កើត​ប្រព័ន្ធ​ដឹក ជញ្ជូន​ប្រកបដោយ​ប្រសិទ្ធភាព និង​រួម​បញ្ចូល គ្នា​ដែល​ការ​អភិវឌ្ឍ​កំពង់​ផែ គឺជា​ធាតុ​ផ្សំ​ដ៏សំខាន់ »​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Kyaw Myo ។

លោក Ni Aung នាយក​គ្រប់គ្រង​នៃ​អាជ្ញាធរ​កំពង់​ផែ​មី​យ៉ា​ន់​ម៉ា​(MPA)​បាន​និយាយ​ថា ពាណិជ្ជកម្ម​តាម​ដែនសមុទ្រ​នៅ​តែ​មាន​សារសំខាន់​ចំពោះ​ការ​ដេញថ្លៃ​របស់​ប្រទេស​នេះ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន ។

លោក​បាន​និយាយ​ថា និយ័ត​ករ​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ជំរុញ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​កំពង់​ផែ​ថ្នាក់​តំបន់ និង​អន្តរជាតិ និង​សមាគម​ពាក់ព័ន្ធ​នឹង​កំពង់​ផែ​នានា ដើម្បី​ស្វែងរក​មធ្យោបាយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​មាន​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ។​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​សង្កត់ធ្ងន់​លើ​ទិដ្ឋភាព​ពហុភាគី​ដែនសមុទ្រ ដូច​ជា ការ​ការពារ​បរិស្ថាន សុវត្ថិភាព ផ្លូវ​នាវាចរ និង​បញ្ហា​ប្រឈម​ទាក់ទង​នឹង​សន្តិសុខ​ផ្សេង​ទៀត ។

លោក​ថ្លែង​ថា ៖« ក្នុង​នាម​ជា​រដ្ឋ​សមាជិក​មួយ យើង​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​អាស៊ាន​សម្រាប់​ការ​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច ដំណើ​ការ​សង្គម និង​ការ​អភិវឌ្ឍ​វប្បធម៌​នៅ​ក្នុង​តំបន់​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​ពង្រឹង​មូលដ្ឋាន​គ្រឹះ​នៃ​សហគមន៍​ប្រកបដោយ​វិបុលភាព និង​សន្តិភាព​ដោយ​លើកកម្ពស់​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ការ​ដឹក​ជញ្ជូន ហើយ​លោក​ក៏​បាន​បញ្ជាក់​ពីសារ​សំខាន់​នៃ​ការ​អភិវឌ្ឍន៍​កំពង់​ផែ​ផង​ដែរ »​។

បច្ចុប្បន្ន ប្រទេស​មី​យ៉ា​ន់​ម៉ា មាន​កំពង់​ផែ​ចំនួន​៩ កំពុង​បំពេញការងារ​ជា​ចម្បង​លើ​ពាណិជ្ជកម្ម​តាម​សមុទ្រ និង​ឈូង​សមុទ្រ ។ កំពង់​ផែ​យ៉ាំ​ង​ហ្គោ​ន គឺជា​ច្រក​ទ្វារ​សំខាន់​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​សមុទ្រ ដោយ​គ្រប់គ្រង​នូវ​ការ​នាំ​ចេញ និង​នាំ​ចូល​ទំនិញ​តាម​ដែនសមុទ្រ ៩៥%​។

លោក Myo Nyein Aye អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៃ MPA បាន​និយាយ​ថា ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​បាន​បម្រើ​ជាង​៨៥%​នៃ​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ ។

លោក​បាន​និយាយ​ថា ៖« កា​រត​ភ្ជាប់​ក្នុង​តំបន់ គឺជា​គន្លឹះ​នៃ​ការ​រីក​ចម្រើន​របស់​យើង នៅ​ពេល​ដែល​ក្រុមហ៊ុន​ពហុ​ជាតិ​ស្វែងរក​ទីផ្សារ​ថ្មី​នៅ​ទូ​ទាំង​តំបន់ ។ យើង​ជឿជាក់​ថា យើង​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ថ្មី​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដោយសារ​ទីតាំង​យុទ្ធសាស្ត្រ​របស់​យើង​ដែល​ត​ភ្ជាប់​ច្រក​សេដ្ឋកិច្ច​ក្នុង​តំបន់ » ។

« ខណៈ​ដែល​ចរាចរ​ទំនិញ​តាម​ដង​សមុទ្រ​នៅ​កំពង់​ផែ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថានីយ​និង​កន្លែង​ផ្សេង​ៗ​ទៀត​ជា​ច្រើន​បាន​បង្កើត​ឡើង​នៅ​តំបន់​យ៉ាំ​ង​ហ្គោ​ន​និង Thilawa​ផង​ដែរ » ៕