ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បុក​គេ​ពីក្រោយ​ពេញទំហឹង រួញ​មួយ​កំណាត់​មុខ

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ រថយន្ត​ឡង់​គ្រី​ស័​រ ស៊េរី​ទំនើប មួយ​គ្រឿង​បាន​បើក​បុក​ជាមួយ​រថយន្ត​ដឹក​ដើមឈើ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ពីក្រោយ​ពេញទំហឹង

ខេត្តកណ្តាល ៖ រថយន្ត​ឡង់​គ្រី​ស័​រ ស៊េរី​ទំនើប មួយ​គ្រឿង​បាន​បើក​បុក​ជាមួយ​រថយន្ត​ដឹក​ដើមឈើ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រួញ​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​៧ និង​១០​នាទី យប់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២ ស្ថិត​ក្នុងភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដកណ្ដាល​។

ប្រភព​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ម៉ាក់​ឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-1123 មួយ​គ្រឿង​បើកបរ​ដោយ​ឈ្មោះ ណូ សំបុក​ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រីរាជការ មាន​ទីលំនៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចម្ការមន​ក្នុង​ទិស​ដៅ (​អ្នក​លឿង​-​ភ្នំពេញ​) លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​ចំ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ដ​ម៉ាក​HYUNDAI ពណ៌​សលាយ​បៃតង​ពាក់​ស្លាក់ ភ្នំពេញ 3C-1092 ដឹក​ដើមឈើ​(​ដើម​ជ្រៃ​)​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ឡង់​គ្រឺ​ស័​រ​ស៊េរី​ទំនើប​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខតែ​ម្តង​។ ទោះ​យ៉ាងណា​ករណី​នេះ​មិន​មាន​មនុស្ស​រង​របួស​ទេ​។ ចំណែក​អ្នកបើកបរ​រថយន្ដ​ដឹក​ដើមឈើ​បើកទ្វារ​ឡាន​រត់គេច​ខ្លួន​បាត់​។ ក្រោយ​កើតហេតុ​មន្ត្រី​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី​៕