ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែពង្រោះ​រាប់រយ​ហិ​កតា​ រង​ការ​គំរាមកំហែង​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ

6 ឆ្នាំ មុន

ខេត្ត​កែប ៖ បងប្អូន​ប្រជា​កសិករ​រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ភ្នំ​លាវ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ជា​ច្រើន​គ្រួសារ មានការ​ព្រួយបារម្ភ និង​កើតក្តី​កង្វល់​ពី​បញ្ហា​ស្រែពង្រោះ

ខេត្ត​កែប ៖ បងប្អូន​ប្រជា​កសិករ​រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ភ្នំ​លាវ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ជា​ច្រើន​គ្រួសារ មានការ​ព្រួយបារម្ភ និង​កើតក្តី​កង្វល់​ពី​បញ្ហា​ស្រែពង្រោះ បងប្អូន​រាប់រយ​ហិ​កតា​កំពុង​រង​ការ​ក្រៀម​ស្វិត ជា​បណ្តើរ​ៗ ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ​នៅ​ដើមខែ​មិថុនា និង​ពាក់កណ្តាល​ខែកក្កដា​នេះ គឺ គ្មាន​ភ្លៀង​មួយ​មេ​សោះ​នៅ​ក្នុងភូមិ​ដែល​ធ្វើស្រែ​ពង្រោះ​មួយ​នេះ​។

ជួប​ជាមួយ​លោកពូ​ឈ្មោះ សុខ លី អាយុ​៦០​ឆ្នាំ ជា​កសិករ​ធ្វើស្រែ​ពង្រោះ​នៅ​ក្នុងភូមិ​ភ្នំ​លាវ​នេះ​បាន​ឲ្យ​អ្នក​យក​ព​ត៌​មាន​យើង​ដឹង​ថា ប្រជា​កសិករ​នៅ​ក្នុងភូមិ​ភ្នំ​លាវ​នេះ​ជា​ច្រើន​គ្រួសារ ដែល​បាន​ធ្វើស្រែ​ពង្រោះ​លើ​ផ្ទៃដី​ប្រមាណ​ជាង​១០០​ហិ​កតា តាំងពី​ដើមខែ​ឧសភា ឆ្នាំ​២០១៧​នេះ ដោយសារ​ឆ្នាំ​នេះ​នៅ​ក្នុង​កំឡុង​ខែឧសភា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បង្ក​លក្ខណៈ​ឲ្យ​បងប្អូន​អាច​ភ្ជួរ​រាស់​ធ្វើស្រែ​ព​ង្រួ​សបាន​។

លោកពូ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ស្រូវពង្រោះ​របស់​បងប្អូន​ទាំងអស់​មាន​អាយុកាល​បាន​ជាង​មួយ​ខែ ធាតុអាកាស​ក៏​បាន​អូស​បន្លាយ​នូវ​គ្រោះ​រាំង​ស្ងួត​យូរ​ខែ ដែល​ធ្វើ​ឲ្យ​ស្រូវពង្រោះ​របស់​បងប្អូន​កំពុង​រង​ការ​ក្រៀម​ស្វិត​ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​នេះ​។ លោកពូ​បាន​បន្ត​ថា នៅ​ក្បែរ​ស្រែពង្រោះ​នេះ​ក៏​មាន​ប្រឡាយ​មេ​មួយ​ខ្សែ​ដែរ ប៉ុន្តែ​ការ​បូមទឹក​ប្រឡាយ​ដាក់​ស្រែ​ទាំងនោះ បាន​តែ​ស្រែ​ដែល​នៅ​ជាប់​ប្រឡាយ​ទេ ចំពោះ​ស្រែ​ដែល​នៅ​ឆ្ងាយ​ពី​ប្រឡាយ​នេះ​គឺ​មិន​អាច​បូម និង​នាំ​ទឹក​ទៅ​ដល់​នោះ​ទេ​។ ដូច្នេះ​ប្រជា​កសិករ​ម្ចាស់​ស្រែពង្រោះ​ដែល​គ្មាន​លទ្ធភាព​នាំ​ទឹក​ទៅ​ស្រោចស្រព​ស្រូវ​របស់​ពួក​គាត់​នោះ​នៅ​រង់​ចាំតែ​អំណោយផល​ពី​ធម្មជាតិ​ផ្តល់​ឲ្យ​តែ​ប៉ុណ្ណោះ​៕