ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ​ចំណីអាហារ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ផ្ទុក​សារធាតុ​គីមី

6 ឆ្នាំ មុន

ខេត្តកំពត ៖ ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ​ដែល​ស្ថិត​តាម​តំបន់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម កំពុង​មានការ​ព្រួយបារម្ភ​ពី​ហា​និ​ភ​យ័​ចំពោះ​ចំណីអាហារ​ដែល​ឈ្មួញ​

ខេត្តកំពត ៖ ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ​ដែល​ស្ថិត​តាម​តំបន់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម កំពុង​មានការ​ព្រួយបារម្ភ​ពី​ហា​និ​ភ​យ័​ចំពោះ​ចំណីអាហារ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ដែល​ភាគច្រើន​គឺ​ទំនិញ​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី​ដូច​ជា​បន្លែ ផ្លែ​ឈើ គ្រឿង​សមុទ្រ​មាន ត្រី​សាច់ មឹក បង្គា ក្តាម ។​ល​។ រីឯ​គ្រឿង​សមុទ្រ​ជា​ងៀត​ក្រៀម ដូច​ជា​បបែល ងៀត មឹក​ងៀត និង​ចំណីអាហារ​គ្រឿង​សមុទ្រ​ជា​ច្រើន​ទៀត​ដែល​កន្លង​មក​មន្ត្រី​ជំនាញ​កាំកុងត្រូល​ធ្លាប់​យក​ទៅ​ធ្វើតេស្ត​រកសារ​ធាតុគីមី គឺ​មាន​ផ្ទុក​ស្ទើរតែ​ទាំងអស់ ចំពោះ​គ្រឿង​ងៀត​ទាំងអស់​ដែល​នាំ​ចូល​មក​ដាក់​តាំង​លក់​ក្នុង​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

នេះ​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​គ្រប់​ស្រទាប់ ខណៈ​មាន​ហានិភ័យ​កើតឡើង​ដោយសារ​ការ​បរិភោគ​ចំណីអាហារ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី ពិសេស​ការ​ចរាចរណ៍​មុខទំនិញ​ផ្សេង​ៗ​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការ​ពិនិត្យ​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​ជំនាញ​។ ជាមួយនឹង​ការ​ឃ្លាំមើល​របស់​ជំនាញ​ពាក់ព័ន្ធ​នានា ពិសេស​កាំកុងត្រូល​ស្ថិត​ក្នុង​តំបន់​ដែល​មាន​ភារកិច្ច​ត្រួតពិនិត្យ​រាល់​ការ​នាំ​ចូល​មុខទំនិញ​គ្រប់​ប្រភេទ មាន​បន្លែ ត្រី សាច់​ជាដើម​នោះ ហាក់​មាន​កម្រិត​ទាប​នៅឡើយ​។

ហើយក​ក្តា​ខាងលើ​ក៏​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​ពី​សុវត្ថិភាព​ចំណីអាហារ ដែល​ចាត់ទុកជា​រឿង​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​សុខភាព​ប្រជាពលរដ្ឋ​ផង​ដែរ​។ ដោយ​មាន​សភាព​ដូច​ខាងលើ នេះ​ទើប​មហាជន​មានការ​រិះគន់​ថា ការ​នាំ​ចូល​បន្លែ ត្រី សាច់ ឬ​គ្រឿង​សមុទ្រ​គ្រប់​ប្រភេទ ដូច​ជា​បង្គា ក្តាម មឹក មក​ពី​ប្រទេស​ជិតខាង​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ ហើយ​ការ​នាំ​ចូល​នេះ​ក៏​ត្រូវការ​ឃ្លាំមើល ឬ​ពិនិត្យ​ហ្មត់ចត់​ពី​សមត្ថកិច្ច​ជំនាញ​ទៀត​ផង ចុះ​ហេតុ​អ្វី​បានជា​នៅ​តែ​មានការ​ដឹក​ជញ្ជូន​មុខទំនិញ​គ្មាន​គុណភាព​ចូល​មក​ប្រទេស​កម្ពុជា បាន​យ៉ាង​រលូន​បែប​នេះ ឬ​មួយ​ស្ថាប័ន​ខាងលើ​មានការ​ឃុបឃិត​ជាមួយ​អ្នក​រកស៊ី​ដឹក​បទល្មើស​នេះ ឬ​យ៉ាងណា​។​ការ​លើក​ឡើង​ខាងលើ បន្ទាប់​ពី​មានការ​បង្ក្រាប រថយន្ត​ដឹក​មឹក ក្តាម បង្គា ដែល​មាន​ចាក់​បញ្ចូល​សារធាតុ​គីមី ប្រភេទ​CMC​កាលពី​ពេល​កន្លង​មក និង​ក៏​មានការ​លេចឮ​ពី​ករណី​បន្លែ បង្កា​ដែល​នាំ​មក​ពី​ប្រទេស​ជិតខាង​សុទ្ធតែ​ប្រើ​ដោយសារ​ធាតុគីមី​ដ៏​សម្បើម​នោះ​។

មហាជន​ក៏​បាន​រិះគន់​ទៀត​ថា កន្លង​មក​គេ​កត់សម្គាល់​ឃើញ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​តំបន់​មាន​ភារកិច្ច​អង្គុយតែ​ក្នុង​ស្នាក់​ការ​ដោយ​រង់​ចាំតែ​ទទួល​ប្រាក់​សំណូក​ពី​ក្រុម​អ្នក​រកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​ទ្វារ បើ​ទោះជា​អ្នក​ណា​ចង់​ដឹក​ទំនិញ​អ្វី​ក៏​គ្មាន​ឈឺក្បាល​វិលមុខ​ដែរ សំខាន់​យក​តែ​លុយ​ដាក់​ក្រោម​តុ​ទៅ​ជា​ការ​ស្រេច​ដែល​ធ្វើ​តាម​ទម្លាប់​ដឹក​តិច​បង់​តិច ដឹក​ច្រើន​បង់​ច្រើន​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៧ កោះសន្តិភាព​ពុំ​អាច​សុំ​ការ​បកស្រាយ​ពី​សំណាក់​លោក​ប្រធាន​កាំកុងត្រូល ប្រចាំ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​បាន​ទេ ដោយសារ​ទូរ​សព្ទ័​មិន​អាច​ទាក់ទង​បាន​៕