ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ជំទង់​អសកម្ម​ប្រឈម​នឹង​ការ​ប្រេះ​ឆ្អឹង

6 ឆ្នាំ មុន

ការ​លើកទឹកចិត្ត​កុមារ​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ គឺ​មិនមែន​ជា​រឿង​ធម្មតា​ដូច​អ្នក​រាល់គ្នា​ធ្លាប់​គិត​ទេ ។ ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា មាន​តម្រូវការ​ពិត​ប្រា​ដ​មួយ​ដើម្បី​ទាញ​ពួក​គេ​ចេញពី​ការ​លេង​ទូរស័ព្ទ​ដៃ និង​ធ្វើ​

ការ​លើកទឹកចិត្ត​កុមារ​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ គឺ​មិនមែន​ជា​រឿង​ធម្មតា​ដូច​អ្នក​រាល់គ្នា​ធ្លាប់​គិត​ទេ ។ ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា មាន​តម្រូវការ​ពិត​ប្រា​ដ​មួយ​ដើម្បី​ទាញ​ពួក​គេ​ចេញពី​ការ​លេង​ទូរស័ព្ទ​ដៃ និង​ធ្វើ​លំ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ម្តង ហើយ​វា​មិនមែន​គ្រាន់តែ​ដើម្បី​ការពារ​ភាពធាត់​ប៉ុណ្ណោះ​ទេ ។

អ្នក​វិទ្យាសាស្ដ្រ​បាន​អះអាង​ថា ក្មេងជំទង់​ទំនងជា​នឹង​មាន​បញ្ហា​ប្រេះ និង​បាក់ឆ្អឹង​ញឹកញាប់ និង​ប្រសិនបើ​ពួក​គេ​មិន​មាន​សកម្មភាព​ច្រើន ។ ការ​សិក្សា​មួយ​របស់​ប្រទេស​កា​ណា​ដា​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​សកម្មភាព​តិច​មាន​បញ្ហា​ឆ្អឹង​ច្រើន​ជាង​មិត្តភក្តិ​របស់​ពួក​គេ ។ ឆ្អឹង​ខ្សោយ​នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ដែល​វា​ជា​ជំងឺ​ប៉ះពាល់​ដល់​មនុស្ស​ពេញវ័យ​នៅ​ប្រទេស​អង់គ្លេស​ចំនួន​ជាង​៣​លាន​នាក់ ។

សាស្ត្រាចារ្យ Heather McKay ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នេះ​បាន​និយាយ​ថា ៖ «​វា​ជា​រឿង​សំខាន់​សម្រាប់​កុមារ និង​វ័យ​ជំទង់​ក្នុង​ការ​នៅ​ឲ្យ​ឆ្ងាយ​ពី​អេ​ក្រង់​ទូរស័ព្ទ​របស់​ពួក​គេ និង​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន » ។

ការ​សិក្សារ​នេះ​កើតឡើង​បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​អេ​ស្ប៉ា​ញ​បាន​រក​ឃើញ​ថា កុមារ​ដែល​ធ្វើ​លំ​ហាត់ប្រាណ​តិច​ជាង​មួយ​ម៉ោង​ជា​រៀងរាល់ថ្ងៃ​អាច​នឹង​មាន​ជំងឺ​បេះដូង​នា​ពេល​អនាគត ។

ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា អ្នក​ដែល​មាន​អាយុ​ក្រោម​ដប់​ឆ្នាំ​ត្រូវការ​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាងតិច​បំផុត​រយៈពេល​ប្រហែល ៦០​នាទី​ដើម្បី​រក្សា​សុខភាព​បេះដូង ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រក​ឃើញ​ដែរ​ថា វ័យ​ជំទង់​ដែល​ធ្វើ​លំ​ហាត់ប្រាណ​បាន​ទៀងទាត់​មាន​ភាគរយ​តិច​ក្នុង​កា​រវិ​វ​ឍ្ឍ​ជា​ជំងឺ​ទាក់ទង​នឹង​អារម្មណ៍​ជាង​មនុស្ស​ពេញវ័យ ៕