ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧០ឆ្នាំកន្លងមក កម្ពុជា និងជប៉ុន រក្សាបាននូវទំនាក់ទំនង​ដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិ​ការប្រកបដោយផ្លែផ្កា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងឱកាស​នៃ​ខួប​អនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និងប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អស់រយៈពេល…

ភ្នំពេញ៖ ក្នុងឱកាស​នៃ​ខួប​អនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និងប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អស់រយៈពេល ៧០ឆ្នាំ​កន្លងមកនេះ កម្ពុជា និងជប៉ុន រក្សាបាននូវ​ទំនាក់ទំនង​ដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា ទាំងនៅក្នុងក្របខណ្ឌ​ទ្វេភាគី និងពហុភាគី បើទោះបី​ជាតំបន់​របស់​យើង និងពិភពលោក បាន និងកំពុង​ប្រឈមមុខ​នឹងភាព​មិនប្រាកដប្រជា និងបញ្ហា​ដ៏ស្មុគស្មាញ​ក្តី​។

ក្នុងសារលិខិត​ជូននាយករដ្ឋមន្ត្រីជប៉ុន សម្តេចតេជោ ហ៊ុន សែន លើកឡើងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែ​ផ្តល់តម្លៃខ្ពស់​ចំពោះការចូលរួម​ចំណែក​ដ៏សំខាន់​របស់ជប៉ុន ក្នុងដំណើរការ​ស្វែងរកសន្តិភាព និងការបន្តគាំទ្ររបស់ជប៉ុនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ