ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​អូស្ត្រាលី​ប្រមូល​កាំភ្លើង​ពី​ពលរដ្ឋ​ដោយ​ស្របច្បាប់
រដ្ឋាភិបាល​អូស្ត្រាលី​ប្រកាស​លើកលែងទោស​លើ​ការ​កាន់កា.ប់​កាំភ្លើង​រយៈពេល​៣​ខែ ប្រសិនបើ​ប្រគល់​កាំភ្លើង​ជូន​សមត្ថកិច្ច ។

២-​សាច់​ម្នាស់​ពណ៌​ស៊ី​ជម្ពូ​សម្រាប់​តាំង​លម្អ

១-​អូស្ត្រាលី​ប្រមូល​កាំភ្លើង​ពី​ពលរដ្ឋ​ដោយ​ស្របច្បាប់
រដ្ឋាភិបាល​អូស្ត្រាលី​ប្រកាស​លើកលែងទោស​លើ​ការ​កាន់កាប់​កាំភ្លើង​រយៈពេល​៣​ខែ ប្រសិនបើ​ប្រគល់​កាំភ្លើង​ជូន​សមត្ថកិច្ច ។

២-​សាច់​ម្នាស់​ពណ៌​ស៊ី​ជម្ពូ​សម្រាប់​តាំង​លម្អ
ម្នាស់​ស៊ី​ជម្ពូ សាច់​ផ្អែម​កើត​ពី​ការ​បង្កាត់​ពូជ​របស់​អា​មេ​រិ​ក ទោះបីជា​រសជាតិ​ផ្អែម ក៏​មិន​គួរ​ទទួលទាន ប៉ុន្តែ​ប្រើ​សម្រាប់​ការ​តែង​លម្អ ។

៣-​ស្ត្រី​រដ្ឋមន្ត្រី​ការ​បរទេស​លើក​ដំបូង​របស់​កូរ៉េ​ខាងត្បូង
កូរ៉េ​ខាងត្បូង​បាន​តែងតាំង​លោកស្រី​ឃាំង ឃ្យុ​ង​វ៉ា អាយុ​៦២​ឆ្នាំ ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​មនុស្ស​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េ​ខាងត្បូង ដើម្បី​ជួយ​កាត់​បន្ថយ​គម្លាត​យេ​ន​ឌ័​រ​រវាង​បុរស និង​ស្ត្រី ។

៤-​អ្នកទោស​បរទេស​៤​នាក់​ជីក​រូង​ក្នុង​គុក​គេចខ្លួន​នៅ​បាលី
មន្ត្រី​ឥណ្ឌូ​ណេ​ស៊ី​បញ្ជាក់​ថា ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​អ្នកទោស​បរទេស​៤​នាក់ ដែល​ជីក​រូង​ខាងក្រោម​កំផែង​ដើម្បី​គេចខ្លួន​នៅ​ក្នុង​គុក​កោះ​បាលី ។

៥-​រលក​យក្ស​ស៊ូ​ណា​មី​នៅ​កោះ​ហ្គ្រី​ន​លែ​ន
រលក​ស៊ូ​ណា​មី​បាន​បោកបក់​លើ​ភូមិ​ជា​ច្រើន​នៅ​តំបន់ឆ្នេរ​ខាងលិច​កោះ​ហ្គ្រី​ន​លែ​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​ផ្ទះសម្បែង​ជា​ច្រើន​ខូចខាត ។

៦-​ផ្លែ​ជម្ពូ​«​ពេជ្រ​ទេពអប្សរ​»​គ្មាន​គ្រាប់
ជា​ធម្មតា​ផ្លែ​ជម្ពូ​តែង​មាន​គ្រាប់ ប៉ុន្តែ​ជម្ពូ​ពេជ្រ​ទេពអប្សរ​ពូជ​ថ្មី​គ្មាន​គ្រាប់​ទេ ។ ក្នុង​មួយ​ចង្កោមមាន​ផ្លែ​ប្រហែល​ពី​១០​ទៅ​១៥ ។

៧-​ចិន​យក​យន្តហោះ​ប្រដេញ​ទៅ​បង្ហាញ​ម​ហិ​ឫទ្ធិ​នៅ​បារាំង
«J-31»​ជា​យន្តហោះ​ប្រដេញ​របស់​ចិន បាន​បង្ហាញ​សមត្ថភាព​នៃ​ការ​ហោះហើរ​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង ជា​ផ្នែក​មួយ​បង្ហាញ​សក្កា​នុ​ពល​ឧស្សាហកម្ម​យន្តហោះ​របស់​ប្រទេស​ចិន ។

៨-​ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រ​ទុ​យ​ហ្គា​ល់​ថយ​ចុះ
បុគ្គលិក​ពន្លត់​អគ្គិភ័យ​របស់​ព័រ​ទុ​យ​ហ្គា​ល់​ជាង​២០០០​នាក់ ព្យាយាម​ពន្លត់ភ្លើង​ឆេះ​ព្រៃ ដោយ​សម្លាប់​ពលរដ្ឋ​ជាង​៦០​នាក់ កាលពី​ពេល​ថ្មី​ៗ កន្លង​មក​បច្ចុប្បន្ន​បាន​ទទួល​ជោគជ័យ ។

៩-​កូន​ដំរី​ត្រូវ​រថយន្ត​បុក​ស្លាប់​នៅ​ម៉ា​ឡេ​ស៊ី
អាជ្ញាធរ​សួនសត្វ​ម៉ា​ឡេ​ស៊ី បាន​ប្រទះ​ឃើញ​កូន​ដំរី​ត្រូវ​រថយន្ត​បុក​ងាប់​នៅ​លើ​ផ្លូវ​មួយ ត​ភ្ជាប់​រវាង​រដ្ឋ​ក្លា​ន​តុ​ន​ជាមួយ​ក្រុង​ហ្គ្រើក រដ្ឋ​ប៉េ​រ៉ា ប្រទេស​ម៉ា​ឡេ​ស៊ី ។

១០-​ដំរី​ធំ​២​ក្បាល​ជួយ​កូន​ដំរី​ឈ្លក់ទឹក
ដំរី​ធំ​២​ក្បាល​នៅ​សួនសត្វ​មួយ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ជួយ​កូន​ដំរី​តូច​មួយ​ដែល​ភ្លាត់ស្នៀត​ធ្លាក់​ចូល​អាង​ទឹក​រហូត​រួច​ផុត​ពី​គ្រោះថ្នាក់ ៕