ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​​អនុម័តជា​ឯកច្ឆន្ទ លោក​សម រង្ស៊ី ចប់

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ សេចក្តី​ស្នើ​វិ​សោ​ន​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ត្រូវ​បាន​សមាជិកសភា​ មក​គណបក្ស​ប្រជាជន​កម្ពុជា​​លើ​ដៃ​អនុម័ត​ជា​ឯក​ឆន្ទ​ដោយ​សម្លេង​៦៦ នៃ​ចំនួន​សមាជិកសភា​ទាំងមូល ​ដោយ​គ្មាន​ការ​ចូលរួម​ពី​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ​។

​រាជធានី​ភ្នំពេញ​ ៖ សេចក្តី​ស្នើ​វិ​សោ​ន​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ត្រូវ​បាន​សមាជិកសភា​ មក​គណបក្ស​ប្រជាជន​កម្ពុជា​​លើ​ដៃ​អនុម័ត​ជា​ឯក​ឆន្ទ​ដោយ​សម្លេង​៦៦ នៃ​ចំនួន​សមាជិកសភា​ទាំងមូល ​ដោយ​គ្មាន​ការ​ចូលរួម​ពី​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ​។

សេចក្តី​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ ត្រូវ​រដ្ឋសភា​យក​មក​ពិភាក្សា ​និង​អនុម័ត​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា​ ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​មាន​សមាជិក​សភា​ចូលរួម​សរុប​ចំនួន ៦៦ រូប​ក្នុង​ចំណោម​សមាជិក​ទាំង​មូល​​ ដោយសម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ មែន សំ​អន អវត្តមាន​។  សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​ ត្រូវ​បាន​តំណាងរាស្ត្រ​ចំនួន​៤១រូប ​បាន​ចុះហត្ថលេខា​ប្រគល់​មក​រដ្ឋសភា​នៅ​ថ្ងៃ​ទី​៦  កក្កដា ឆ្នាំ​២០១៧ ​។ 

មាត្រា​៦​ថ្មី​(​ពីរ​)​នៃ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ បាន​បន្ថែម​មាន​បី​ចំណុច​ដូច​ជា​ ៖ ចំណុច​ទី​៦ ចែង​ថា
«​ប្រើប្រាស់​សារ​ជា​សម្លេង​រូបភាព ឯកសារ​ជា​លាយ​លក្ខ​ណ​អក្សរ ឬ​សកម្មភាពរ​សប់​ទណ្ឌិត​របស់​ជាប់​ទោស​ពី​បទឧក្រិដ្ឋ​ឬ​ពី​បទ​មជ្ឈិម​ឱ្យ​​​ធ្វើសកម្មភាព​ណាមួយ​ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន​» ។

​លោក​ហ៊ុន ម៉ា​នី សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ប្រកាស​គាំទ្រ​ចំពោះសេចក្តី​ស្នើរ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោ​បាយ​នេះ​ ។

​លោក ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់​ថា​៖ «​ប្រសិនបើ​មាន​សំដី ឬ​ទ​ង្វើ​មួយ​ចំនួន​ដែលអាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេស​ជាតិ ឬ​ក៏​សន្តិសុខ​ប្រទេស​ជាតិ​យើង​គួរ​ពិចារណា ។ មិន​របស់​បុគ្គល​ទេ តែ​យើង​គួរ​វាយតម្លៃ​ឲ្យ​បាន​ច្បាស់​»​ ។

​ទាក់ទិន​នឹង​ការ​សេចក្តី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ដែរ គណបក្សប្រឆាំង​បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​ជំហរ​ពិការ​មិន​ចូលរួម​សម័យប្រជុំ​នៅ​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ថា «​វា​មាន​ច​រិ​ត​នយោបាយ​» និង​ប្រកាស​មិន​គាំទ្រ ​។

សេចក្តី​ថ្លែង​ការ​បញ្ជាក់​ថា «វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ ច្បាប់​ស្តី​ពី​គណបក្ស​នយោ​បាយ ​ដោយ​មូល​ល​ហេតុ​ដូច​ជា ​៖ សេចក្តី​ស្នើ​ច្បាប់​នេះ មាន​ចរិត​នយោបាយ គាបសង្កត់​ទៅ​លើ​សិទ្ធិ​បុគ្គល និង​គាបសង្កត់​មក​លើ​គណបក្ស​ន​យោបាយ​ ក្នុង​ន័យ​កម្ចាត់​ខ្មែរ​គ្នា​ឯង ​និង​គាបសង្កត់​ប្រជែង​នយោបាយ​តែ​ប៉ុណ្ណោះ​ ។ សេចក្តី​ស្នើច្បាប់​នេះ​ មិន​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ  ហើយ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យសេរី​ពហុបក្ស​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​ ។

​សូម​ជម្រាប​ថា ​នៅ​ពេល​រដ្ឋសភា​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយនេះ ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​លោក​សម រ​ង្ស៊ី និង​មិន​មានការ​ពាក់ព័ន្ធ​គ្នា​ទៀត​ទេ រួម​ទាំង​រូប​លោក​សម រ​ង្ស៊ី​ និង​លែង​មាននៅ​ក្នុង​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ហើយ​ ។