ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចុះតម្លៃ​សំបុត្រ​កុន​៥០% នៅ Major Cineplex

6 ឆ្នាំ មុន

ភ្នំពេញ — រាល់​ការ​ទិញ​ទឹក​ផ្លែ​ឈើ Joop Combo ដោយ​ផ្គួប​ជាមួយ Popcorn ឬ Hotdog​នៅ​រោង​ភាពយន្ត Major Cineplex អតិថិជន​ទាំងអស់​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​50% សម្រាប់​សំបុត្រ​កុន​ប្រភេទ

ភ្នំពេញ — រាល់​ការ​ទិញ​ទឹក​ផ្លែ​ឈើ Joop Combo ដោយ​ផ្គួប​ជាមួយ Popcorn ឬ Hotdog​នៅ​រោង​ភាពយន្ត Major Cineplex អតិថិជន​ទាំងអស់​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​50% សម្រាប់​សំបុត្រ​កុន​ប្រភេទ 2D និង 3D ចាប់ពី​ថ្ងៃ​ទី​៧ រហូត​ដល់​ចុងខែ​កក្កដា​នេះ​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ផលិត​ទឹក​ផ្លែ​ឈើ Joop  បាន​ប្រកាស​បែប​នេះ ក្នុង​កម្មវិធី​សហការ​ជា​ផ្លូវការ​ជាមួយ​រោង​ភាពយន្ត Major Cineplex និង​កន្លែង​លេង​បូ​លីង Blue-O នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ ២០១៧​នេះ​។

ក្រៅពី​សហការ​ជាមួយ Major Cineplex ដែល​មា​នទី​តាំងនៅ​ផ្សារ​អ៊ី​អន​ម៉​ល​ទី​១ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​នឹង​សហការ​ជាមួយ​រោង​ភាពយន្ត​ពីរ​ផ្សេង​ទៀត​របស់ Major Cineplex ដែល​ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​២ និង​ផ្សារ​ទំនើប​សូ​រិ​យ៉ា ដែល​គ្រោង​នឹង​សម្ពោធ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

លោក​លាង ពៅ (​ភី​ធើ​រ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍​ថា «​ការ​ចាប់ដៃ​គូរ​ជា​ផ្លូវការ​ជាមួយ​រោង​ភាពយន្ត​ដ៏​ធំ​ជាងគេ និង​ទំនើប​ជាងគេ​នៅ​កម្ពុជា​ក្នុងថ្ងៃនេះ បង្ហាញ​ថា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រំកិល​ខ្លូ​ន​មួយ​កម្រិត​ទៀត ទៅ​កាន់​ភាព​ទាន់សម័យ និង​ភាព​ពេញ​និយម​របស់​យុវវ័យ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​»​។

លោក​អគ្គនាយក​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​សង្ឃឹមថា បងប្អូន​ទាំងអស់​នឹង​គាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ខណៈ​រីករាយ​ជាមួយ​ខ្សែភាពយន្ត​ថ្មី​ៗ​របស់​រោង​ភាពយន្ត Major Cineplex ឬ​ខណៈ​ពេល​កំពុង​លេង​បូ​លីង​នៅ Blue-O»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា  ចាប់ពី​ដើមខែ​កក្កដា ឆ្នាំ​២០១៧​នេះ​តទៅ រោង​ភាពយន្ត Major Cineplex និង​កន្លែង​លេង​បូ​លីង Blue-O នឹង​ចាប់​ដាក់​លក់​ផលិតផល​ចំនួន​បួន​ប្រភេទ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​រួម​មាន ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត​បាលី​ប្ល៊ែ​ក ទឹក​ផ្លែ​ឈើ​Joop និង​ទឹក​សុទ្ធ​កម្ពុជា​៕