ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ចាប់​ហើយ​… ​​នៅ​តែផ្ទុះការ​​​រិះគន់​​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បា.ញ់​ត្រី​មួយ​កន្លែង ស្ថិត​នៅ​ខាងក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ កក្កដា នេះ ឃាត់ខ្លួន​មនុស្ស​បាន​២​នាក់

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង ស្ថិត​​នៅ​ខាងក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ កក្កដា នេះ ឃាត់​មនុស្ស​បាន​២​នាក់ និង​ទូ​ហ្គេ​ម​១​គ្រឿង​​ផង​ដែរ ។ ទោះបីជា​យ៉ាងណា មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួននោះ ​មិន​ស្គាល់ឈ្មោះ​ទេ ។

សេចក្តីរាយការណ៍បន្តថា ខណៈ​ពេល​ដែល​កម្លាំង​កំពុង​បង្ក្រាប​នោះ ស្រាប់តែ​​មាន​ប្រជាពលរដ្ឋមួយចំនួន ​បាន​ធ្វើការ​​​​​រិះគន់​យ៉ាង​ខ្លាំងៗថា សូម​មេត្តា​​បង្ក្រាប​ឱ្យ​បាន​​អស់​​ផង មិនមែនតែនៅទីនេះទេ មាន​​ច្រើន​កន្លែង​ណាស់ ជា​ពិសេស​មួយ​កន្លែង​​នៅ​ចំហៀង​ខាង​ជើង​ប៉ុស្តិ៍ CTN នោះ កំពុង​បើក​សប្បាយ​ដៃ​បំផុត ​​គ្មាន​ឃើញ​ខាង​ណា​ ចុះមក​បង្ក្រាប​នោះ​ទេ ។