ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ឆ្កែ​ក្លែមស្រា ​ខ្លា​សម្តី​កា.ប់​គ្នា​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ អ្នកក្លាហាន​មួយ​ក្រុម​មាន​៤​ទៅ​៥​នាក់ នាំ​គ្នា​កា.ប់​ឆ្កែ​ផឹកស៊ី​តាំងពី​ពេល​រសៀល​រហូត​ដល់​យប់ ទាស់សម្តី​គ្នា​មួយ​ប្រាវ​ជន​ដៃដល់​ដើរទៅ​យក​ពូថៅ​ត្រលប់​មក​វិញ​កា.ប់​ស្លា.ប់​ម្នាក់ ។

ខេត្តកំពង់ធំ ៖ អ្នកក្លាហាន​មួយ​ក្រុម​មាន​៤​ទៅ​៥​នាក់ នាំ​គ្នា​កាប់​ឆ្កែ​ផឹកស៊ី​តាំងពី​ពេល​រសៀល​រហូត​ដល់​យប់ ទាស់សម្តី​គ្នា​មួយ​ប្រាវ​ជន​ដៃដល់​ដើរទៅ​យក​ពូថៅ​ត្រលប់​មក​វិញ​កាប់​ស្លាប់​ម្នាក់ ។

លោក​ឧត្តមសេនីយ៍ត្រី កែ ខាន់​ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្តកំពង់ធំ ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៧ នេះ​ថា ៖ ករណី​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ក្រោមផ្ទះ​របស់​ឈ្មោះ មែក ស៊ុ​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ​សំរោង ឃុំ​ដូង ស្រុក​បារាយណ៍ ។ លោកស្នងការ​រង​បន្ត​រថា ៖ បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​កន្លែង​កើតហេតុ ករណី​ខាងលើ​នេះ ដំបូង​ឡើយ​ពួក​គេ​មួយ​ក្រុម​មាន​គ្នា​បួន​ប្រាំ​នាក់ នៅ​រសៀល​មុន​ពេល​កើតហេតុ បាន​នាំ​គ្នា​កាប់​ឆ្កែ​មួយ​ក្បាល​ធ្វើ​ម្ហូប​ក្លែម បន្ទាប់​ពី​ផឹកស៊ី​អស់​រយៈពេល​ជា​យូរ​រហូត​ដល់​យប់ ក៏​បាន​បង្ករ​ជា​ទំនាស់​ពាក្យ​សម្តី​រវាង​ជន​រង​គ្រោះ​ឈ្មោះ ស៊ុន ធួ​ក ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នឹង​ជន​ដៃដល់​ឈ្មោះ ពេ​ជ លី​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា ។

បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ទាស់សម្តី​គ្នា​យ៉ាង​តឹង​សរសៃ​.​ករួច ជន​ដៃដល់​ឈ្មោះ ពេ​ជ លី​ន ក៏​ដើរ​ចេញពី​វង់​ផឹកស៊ី​ទៅ​ផ្ទះ​របស់​ខ្លួន យក​ពូថៅ​មក​កាប់​ជន​រង​គ្រោះ​ឈ្មោះ ស៊ុន ធួ​ក ពីក្រោយ ខណៈ​កំពុង​អង្គុយ​ផឹក​មិនដឹង​ខ្លួន​ចំ​ក​ញ្ចឹ​ង​.​ក ចំនួន​២​ពូថៅ ធ្លាក់​ពីលើ​គ្រែ រួច​រត់គេច​ខ្លួន​បាត់ ពេល​នោះ​សាច់ញាតិ​ក៏​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ  តែ​ដោយសារ​មុខរបួស​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ ។

សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ។