ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស​៤​នៅ​កន្លែងធ្វើការ​រារាំង​ការ​សម្រក​ទម្ងន់

6 ឆ្នាំ មុន

តើ​អ្នក​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​បន្ទាប់​ពី​ចេញពី​ធ្វើការ ប៉ុន្តែ​នៅ​តែ​ឡើង​ទម្ងន់​មែន​ទេ? ការ​ឡើង​ទម្ងន់​របស់​អ្នក​អាច​ដោយសារ​តែ​សកម្មភាព​មួយ​ចំនួន​ដែល​អ្នក​បាន​ធ្វើ​នៅ​កន្លែងធ្វើការ ។

ខាងក្រោម​នេះ គឺជា​រឿង​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​នៅ​កន្លែងធ្វើការ ៖

តើ​អ្នក​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​បន្ទាប់​ពី​ចេញពី​ធ្វើការ ប៉ុន្តែ​នៅ​តែ​ឡើង​ទម្ងន់​មែន​ទេ? ការ​ឡើង​ទម្ងន់​របស់​អ្នក​អាច​ដោយសារ​តែ​សកម្មភាព​មួយ​ចំនួន​ដែល​អ្នក​បាន​ធ្វើ​នៅ​កន្លែងធ្វើការ ។

ខាងក្រោម​នេះ គឺជា​រឿង​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​នៅ​កន្លែងធ្វើការ ៖

១-​អ្នក​ញ៉ាំ​ស្ករ​គ្រាប់​តិចតួច​រាល់ថ្ងៃ
ស្ករ​សូកូឡា ឬ​ស្ករ​គ្រាប់​បន្តិចបន្តួច​ប្រហែលជា​មិនមែន​ជា​បញ្ហា​សម្រាប់​អ្នក​ទេ ប៉ុន្តែ​បរិមាណ​ស្ករ​គ្រាប់​តិចតួច​ទាំងនេះ​អាច​បន្ថែមចំនួន​កាឡូរី​ដែល​អ្នក​ទទួលទាន​ក្នុង​មួយ​ថ្ងៃ ។ បើ​ទោះបីជា​អ្នក​ញ៉ាំ​ស្ករ​គ្រាប់​តិចតួច​រៀងរាល់ថ្ងៃ អ្នក​នឹង​កើន ១០០​កាឡូរី​ក្នុង​១​ស​ប្តា​ហ៍ ។

២-​អ្នក​រំលង​អាហារ​ពេល​ព្រឹក​ដើម្បី​ឆាប់​ទៅ​ដល់​កន្លែងធ្វើការ
ការ​ទៅ​ដល់​កន្លែងធ្វើការ​ទាន់​ពេល អាច​ធ្វើ​ឲ្យ​អ្នក​សម្រេច​ការងារ​បាន​ទាន់​ពេល​ពិតមែន ប៉ុន្តែ​ការ​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ថាមពល​ពេល​ព្រឹក បន្ទាប់​មក​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ឃ្លាន​អាហារ​សម្រន់​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ និង​ជាតិ​កាបូ​អី​ុ​ដ្រា​ត ។ ដូច្នេះ​សូមកុំ​ភ្លេច​បរិភោគ​អាហារ​ពេល​ព្រឹក ។

៣-​ទទួលទាន​កាហ្វេ​ច្រើន​ពេក
ការ​មាន​ម៉ាស៊ីន​ឆុង​កាហ្វេ​នៅ​កន្លែងធ្វើការ​នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ទទួលទាន​កាហ្វេ ភ្លាម​ៗ​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ឃ្លាន ។ ដើម្បី​បន្ថយ​ចំនួន​កាឡូរី រឿង​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​កំណត់​ការ​ទទួលទាន​កាហ្វេ​ត្រឹមតែ ២ ពែង​ក្នុង​១​ថ្ងៃ ។

៤-​មិន​មាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​នៅ​លើ​តុ
អ្នក​នឹង​មាន​អារម្មណ៍​ថា​ឃ្លាន​នៅ​ពេល​ល្ងាច ប៉ុន្តែ​នៅ​ពេល​ដែល​ក្រពះ​របស់​អ្នក​ទាមទារ​អាហារ វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​ក្នុង​ការ​ទទួល​អាហារ​សម្រន់​ដែល​មិនល្អ​ចំពោះ​សុខភាព ។ សូម​រក្សា​ទុក​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ដូច​ជា​ផ្លែ​ឈើ​ក្រៀម នំ​ស្រូវ​សាលី​សុទ្ធ ឬ​លាយ​ផ្លែ​ឈើ​នៅ​កន្លែងធ្វើការ​របស់​អ្នក ៕