ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎! អត់​ខ្លាច​ទេអី លេង​បណ្តើរ​តាមមាត់​សមុទ្រ​អញ្ចឹង

6 ឆ្នាំ មុន

«RIA NOVOSTI» ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​បង្ហាញ​រូបភាព​បុរស​ម្នាក់​បណ្តើរ​ក្រពើ​ទៅ​លេង​សមុទ្រ​ខ្មៅ​របស់​រុ​ស្ស៊ី ។

វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​ជា​លើក​ដំបូង​

«RIA NOVOSTI» ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​បង្ហាញ​រូបភាព​បុរស​ម្នាក់​បណ្តើរ​ក្រពើ​ទៅ​លេង​សមុទ្រ​ខ្មៅ​របស់​រុ​ស្ស៊ី ។

វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៧ ហើយ​អ្នកលេង​អីុ​ន​ធើ​រ​ណេ​ត​សន្និដ្ឋាន​ថា ​ស្ថិត​នៅ​មាត់សមុទ្រ​មួយ​ក្នុង​ទីក្រុង​អាណា​ប៉ា ភាគ​ខាងត្បូង​ប្រទេស​រុ​ស្ស៊ី​។ ប៉ូលិស​ជំនាញ​បាន​ចាប់ខ្លួន​បុរស​ម្ចាស់​ក្រពើ​កាលពី​ថ្ងៃ​ទី​៣ កក្កដា ហើយ​គេ​អះអាង​ថា ទិញ​វា​នៅ​ឆ្នាំ​២០១២ និង​ចិញ្ចឹម​នៅ​ក្នុង​ទូ​ត្រី​នៅផ្ទះ​របស់​ខ្លួន ។

លោក​អាន់​តុ​ន ឡូ​ប៉ា​ទី​ន អយ្យការ​រង​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ចោទប្រកាន់​បុរស​នោះ​ពី​បទ​ធ្វើ​ទារុណកម្ម​លើ​សត្វ និង​ល្មើស​លើ​សុវត្ថិភាព​នៅ​ទី​សាធារណៈ ។

ក្រពើ​នោះ​ត្រូវ​បញ្ជូន​ទៅ​សួនសត្វ​នៅ​ក្នុង​ទីក្រុង​ដើម្បី​ថែរក្សា ៕