ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ថៃ​បោះទុន​អភិវឌ្ឍន៍​លើ​ដំណាំ​សណ្ដែក​ផ្កាយ​នៅ​ខេត្តបាត់ដំបង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​អ្នកបច្ចេកទេស​បាន​ចំណាយពេល​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​៤​ឆ្នាំ អំពី​ដី​កសិកម្ម​នៅ​ខេត្តបាត់ដំបង រួច​មក ក្រុមហ៊ុន​វិនិយោគ​ថៃ​មួយ​បាន​សម្រេចចិត្ត​បោះ​វិនិយោគ​លើ​ដំណាំ​សណ្ដែក​ផ្កាយ ដោយ​សង្ឃឹមថា

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​អ្នកបច្ចេកទេស​បាន​ចំណាយពេល​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​៤​ឆ្នាំ អំពី​ដី​កសិកម្ម​នៅ​ខេត្តបាត់ដំបង  រួច​មក ក្រុមហ៊ុន​វិនិយោគ​ថៃ​មួយ​បាន​សម្រេចចិត្ត​បោះ​វិនិយោគ​លើ​ដំណាំ​សណ្ដែក​ផ្កាយ ដោយ​សង្ឃឹមថា នឹង​ជួយ​បង្កើន​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជា​កសិករ​ក្នុង​ខេត្ត ។

លោក ឌី​ណា ដា​ណាយ ខម​ខា​យ ឃឿ​ន នាយក​ក្រុមហ៊ុន ដា​ណាយ ខម​ខា​យ ខេ​ម​បូ​ឌា ឯ​.​ក បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្ងៃ​ទី​៧ កក្កដា ថា ការ​សម្រេច​បោះទុន​វិយោគ​លើ​ទឹកដី​ខេត្តបាត់ដំបង​ទាំង​ការ​ដាំ​ដុះ និង​ការ​កែ​ច្នៃ​ផលិតផល​សណ្ដែក​ផ្កាយ ដោយសារ​តែ​ទឹកដី​នៃ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ​មាន​អំណោយផល​ខ្លាំង​ដល់​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ ហើយ​ថែម​ទាំង​មាន​បរិយាកាស​ល្អ​ប្រសើរ​ទៀត​ផង ។

លោក​គិត​ថា ដី​កសិកម្ម​នៅ​ខេត្ត​នេះ​ស​កិ្ត​សម​នឹង​ដំណាំ​សណ្ដែក​ផ្កាយ និង​សម​ស្រប​បំផុត​ជាមួយ​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ ។ ដូច្នេះ​ការ​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ​នា​ពេល​នេះ គឺជា​រឿង​ល្អ​បំផុត ថែម​ទាំង​ជួយ​បង្កើន​ការងារ និង​បង្កើន​ចំណូល​ដល់​ពលរដ្ឋ​ទៀត​ផង ។

លោក មិន លី​ហួរ អគ្គនាយក​ក្រុមហ៊ុន អិ​ម អិ​ល អេ​ច ត្រេ​ឌី​ង ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ខាងលើ បាន​ពន្យល់​ថា សណ្ដែក​ផ្កាយ ឬ​ផលិតផល​ដែល​ផលិត​ចេញពី​សណ្ដែក​ផ្កាយ គឺ​វា​មាន​អត្ថប្រយោជន៍​ជា​ច្រើន សម្រាប់​ជួយ​ដល់​សុខភាព​មនុស្ស ។ លោក​បញ្ជាក់​ថា ៖«​ប្រេងសណ្ដែក​ផ្កាយ​ប្រៀប​ដូច​ជា​ឱសថ​ធម្មជាតិ ដែល​អាច​ព្យាបាល​ជំងឺ​បាន​ច្រើន​យ៉ាង និង​ជួយ​ព្យាបាល​មុខរបួស​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត » ។

ដោយ​បាន​គិតគូរ​បំផុត​ពី​សុខភាព​របស់​មនុស្សជាតិ ជួយ​បង្កើន​ការងារ​ដល់​ពលរដ្ឋ និង​ជួយ​កាត់​បន្ថយ​លំហូរ​ប្រាក់​ចេញ​ទៅ​ក្រៅប្រទេស តាម​រយៈ​ការ​ជ្រើសរើស​យក​សេវា​ថែទាំ​សុខភាព​នៅ​ក្រៅប្រទេស​របស់​ពលរដ្ឋ​កម្ពុជា ទើប​ក្រុមហ៊ុន​លោក​បាន​សហការ​ដើម្បី​អភិវឌ្ឍន៍ និង​កែ​ច្នៃ​ផលិត​នេះ​សម្រាប់​បម្រើ​ឲ្យ​សុខភាព​ពលរដ្ឋ ។

លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នូវ​គម្រោង​ដែល​បាន​ដាក់​វិនិយោគ​លើ​ដំណាំ​នេះ​នៅ​ក្នុង​កម្ពុជា ពិសេស​ការ​ជ្រើសរើស​យក​ទឹកដី​ខេត្តបាត់ដំបង ជាទី​តាំង​ប្រមូលផ្ដុំ​ទាំង​ការ​ដាំ​ដុះ​និង​ផលិត ។

លោក​ថ្លែង​ថា ៖« នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន ដោយហេតុ​ថា​ទី​១​ដី​មាន​ជីវជាតិ​សម្រាប់​ដំណាំ​កសិកម្ម និង​ទី​២ ខេត្តបាត់ដំបង​បច្ចុប្បន្ន ជា​ខេត្ត​ដែល​សម្បូរ​ប្រភព​ទឹក​សម្រាប់​ស្រោច​ស្រប ដែល​រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​បង្កើត​ឡើង និង​ប្រព័ន្ធ​ស្រោចស្រព​ស្ទើរ​គ្រប់​ទីកន្លែង »​។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា បើ​តាម​គម្រោង​របស់​ក្រុមហ៊ុន​ដែល​បាន​លើក​ឡើង គឺ​ក្រៅពី​កែ​ច្នៃ​ផលិត​សណ្ដែក​ផ្កាយ​ឱ្យទៅ​ជា​ឱសថ​សម្រាប់​ថែទាំ​សុខភាព ឬ​ផលិតផល​ផ្សេង​ៗ ហើយ ក្រុមហ៊ុន​នេះ​ក៏​អាច​ជួយ​បង្កើន​ការងារ​ដល់​ពលរដ្ឋ​បាន​មួយ​ផ្នែក​ធំ​ដែរ តាម​រយៈ​ការ​ជំរុញ​ឱ្យ​កសិករ​ដាំ​ដំណាំ​សណ្ដែក​ផ្កាយ​នេះ ដើម្បី​លក់​ឱ្យ​ក្រុមហ៊ុន​វិញ ។

បើ​តាម​លោក ឌី​ណា ដា​ណាយ ខម​ខា​យ ឃឿ​ន បាន​បញ្ជាក់​ថា បន្ទាប់​ពី​ដំណើរការ ក្រុមហ៊ុន​នឹង​ជំរុញ​ឱ្យ​កសិករ​ដាំ​ដំណាំ​សណ្ដែក​ផ្កាយ​នេះ ដោយ​ក្រុមហ៊ុន​នឹង​មាន​អ្នកបច្ចេកទេស​ចុះ​ជួយ​ណែនាំ​ដោយ​ផ្ទាល់ ទាំង​បច្ចេកទេស​ដាំ​ដុះ និង​ការ​ថែទាំ ។

លោក​អះអាង​ថា ៖« ក្រោយ​ពី​ដាំ​បាន​ផល​ហើយ ក្រុមហ៊ុន​ធានា​ទទួល​ទិញ​ពី​កសិករ​ទៅ​តាម​តម្លៃ​ទីផ្សារ​យ៉ាង​សមរម្យ ហើយ​ខ្ញុំ​សង្ឃឹមថា តាម​រយៈ​ការ​វិនិយោគ​នេះ អាច​ជួយ​ឱ្យ​ជីវភាព​របស់​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្តបាត់ដំបង​កាន់តែ​ប្រសើរ​ឡើង ដែល​ជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ស្រប​ទៅ​តាម​គោ​លន​យោ​បាល​របស់​រាជរដ្ឋាភិបាល​កម្ពុជា » ៕