ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​ម្នាក់​តូចចិត្ដ​បងស្រី​ស្ដីបន្ទោស លេបថ្នាំ​សំលាប់​កណ្ដៀរ​ប្រល័យ​ជីវិត​ទាំងវ័យក្មេង

13 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ យុវតី​ម្នាក់​បានធ្វើ​អត្ដឃាត​សំលាប់​ខ្លួន​ទាំង​វ័យក្មេង គឺ​លេបថ្នាំ​សំលាប់សត្វ​កណ្ដៀរ កាលពី​នៅ​វេលាម៉ោង​៩​យប់​ថ្ងៃ​ទី​២៧ មេ​សា ឆ្នាំ​២០១០ នៅភូមិ​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះ​នេត្រព្រះ ។ លោក​អនុសេនីយ៍ឯក កែវ ប៊ុ​ន​យឿ​ន អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះបានឱ្យដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​នឿ​ម ជួន អាយុ២២​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ខេត្ដបន្ទាយមានជ័យ ៖ យុវតី​ម្នាក់​បានធ្វើ​អត្ដឃាត​សំលាប់​ខ្លួន​ទាំង​វ័យក្មេង គឺ​លេបថ្នាំ​សំលាប់សត្វ​កណ្ដៀរ កាលពី​នៅ​វេលាម៉ោង​៩​យប់​ថ្ងៃ​ទី​២៧ មេ​សា ឆ្នាំ​២០១០ នៅភូមិ​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះ​នេត្រព្រះ ។ លោក​អនុសេនីយ៍ឯក កែវ ប៊ុ​ន​យឿ​ន អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះបានឱ្យដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​នឿ​ម ជួន អាយុ២២​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុនារី​រង​គ្រោះ​បាន​យក សំលៀក​បំពាក់​របស់​បងស្រី​មក​ពាក់ ដើម្បីដើរ​លេង​នៅ​វត្ដ​ស្រះ​ឈូក ក្នុងភូមិ​ដូន​ឡឹ​ក ឃុំ​សំបួរ ស្រុក​មង្គលបុរី ពេល​ស្លៀក​រួច បងស្រី​ឃើញ​ក៏​ស្ដីឱ្យ​ថា “​ស្លៀក​តែ​របស់​អញរបស់​វា​មិន​ស្លៀក​” ពេល​នោះ​មាន​ទំនាស់​សំដីគ្នា​បន្ដិចបន្ដួចធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ស្ដីបន្ទោស​ថា “​ពួក​វា​ឈ្លោះ​តែ​គ្នា​” ។ ស្ងាត់​បន្ដិច​យុវតី​រូបនេះ​ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ដេកមួយសន្ទុះ ក្រោយមក​ស្រាប់តែ​ឮ​សូរ​ប្រកាច់ ពេល​ឪពុកម្ដាយ​បងប្អូន​ស្ទុះ​ទៅ​មើលឃើញ​បែក​ពពុះ មាត់​ស្កុលក្រឡេក​មើល​ជិត​ខ្លួន​ឃើញ​ថ្នាំសំលាប់សត្វ​កណ្ដៀរ​នៅ​ក្បែរ​ខ្លួន​នាង ក៏​បាននាំ​គ្នា​ព្យាយាម​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក មិត្ដភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គលបុរី ភ្លាម​ៗ​ផង​ដែរ តែ​អកុសលដោយ​នាង​ផឹកថ្នាំ អស់​ច្រើន​ពេក ក៏​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត នៅ​តាម​ផ្លូវ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​សំបួរ​តែ​ម្ដង ។

លោក​អនុសេនីយ៍ឯក កែវ ប៊ុ​ន​យឿ​ន បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារនិយាយ​ប្រាប់​សមត្ថកិច្ច មុន​លេបថ្នាំ​សំលាប់ខ្លួន នារី​រង​គ្រោះ​មាន​ទំនាស់​សំដី​គ្នា​ជាមួយបងស្រី​របស់​នាង​បន្ដិចបន្ដួច​ពី​រឿង​ខោអាវ ។ ពេល​ឪពុក​ម្ដាយ​ស្ដីឱ្យនាង​ក៏​តូចចិត្ដ​លេបថ្នាំសំលាប់​ខ្លួន​តែ​ម្ដង ។ សព​នារី​រង​គ្រោះ​ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​ត្រឡប់​ទៅ​លំនៅ​ឋានវិញ ហើយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕