ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​​គាត់​ចង់សុំរក្សាតម្លៃដូចដើម…

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​អាជីវករ​នៅ​ផ្សារ​រ៉ា​ ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត ​​សង្កាត់​ប៉ោយ​ប៉ែ​ត ​ជាច្រើន​​នាក់​បាន​​លើក​​​ប​ដា​​តវ៉ានៅ​​មុខ​ផ្សារ​ និង​ក្នុង​ផ្សារ​ដោយ​ចោទ​ថា​ ម្ចាស់​ផ្សា​រដំឡើង​​ថ្លៃ​អាណត្តិ​ថ្មី​​ខ្ពស់​ហួសហេតុ ​ដែល​​ឱ្យឱ្យ​​ពួក​គាត់​មិន​អាច​ទទួលយក​បាន​ទេ ដែលការតវ៉ានេះ​កើតឡើង​ នៅព្រឹកថ្ងៃទី​១០ កក្កដា នេះ ។

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​អាជីវករ​នៅ​ផ្សារ​រ៉ា​ ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត ​​សង្កាត់​ប៉ោយ​ប៉ែ​ត ​ជាច្រើន​​នាក់​បាន​​លើក​​​ប​ដា​​តវ៉ានៅ​​មុខ​ផ្សារ​ និង​ក្នុង​ផ្សារ​ដោយ​ចោទ​ថា​ ម្ចាស់​ផ្សា​រដំឡើង​​ថ្លៃ​អាណត្តិ​ថ្មី​​ខ្ពស់​ហួសហេតុ ​ដែល​​ឱ្យឱ្យ​​ពួក​គាត់​មិន​អាច​ទទួលយក​បាន​ទេ ដែលការតវ៉ានេះ​កើតឡើង​ នៅព្រឹកថ្ងៃទី​១០ កក្កដា នេះ ។

សេចក្តី​រាយការណ៍បន្តថា ក្រុម​អាជីវករ​​លក់ទំនិញ​ផ្សេង​ៗ​និយាយ​ថា​ អាណត្តិ​មុន​៥​ឆ្នាំ​ តម្លៃ​២​ម៉ឺន​បាត​ គិត​ជា​ប្រាក់​ខ្មែរ​ជាង២​លាន​រៀល​ ឬ​ស្មើ​និង​700$​អា​មេ​រិ​ក ។ ប៉ុន្តែ​លុះ​អាណត្តិ​ជិត​ចូល​មក​ដល់​ម្ចាស់​ផ្សារ​ បែ​រជាដំឡើងមួយ​​អាណត្តិ​(5​ឆ្នាំ​)1200$​ ។ ​ចំណែក​អាជីវករ​លក់​បន្លែ​ត្រី​សាច់​អះអាង​ថា​ តូប​ពួក​គាត់​១​អាណត្តិ​ 5000​បាត​(​ប្រាំ​ពាន់​បាត​) ​ពី​មុន​អាណត្តិ​ថ្មី​នេះ​ ម្ចាស់​ផ្សារ​គ្រោង​​យក១​តូប​២ម៉ឺន​បាត​ ។​ ពួក​គេថា ​អាណត្តិ​ថ្មី​ដែល​​ចាប់​ផ្តើម​នៅ​ដើម​ខែ​​ក្រោយ ​នេះ​ម្ចាស់​ផ្សារ​​មិន​រក្សា​​តម្លៃ​ដើម​ ​ពួក​គាត់​​និង​​តវ៉ា​រហូត​ដល់​សាលាក្រុង​ ឬ​សាលាខេត្ត​ ឬ​អាច​ដល់​ភ្នំពេញ ដើម្បី​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ ។ ​

ជុំវិញរ​ណី​ខាង​លើ ​ម្ចាស់​ផ្សារ​ទាំង​ប្តី​ប្រពន្ធ​មិន​ព្រម​ចេញ​មុខ​ធ្វើ​ការ​បកស្រាយ​ជូ​នអា​ជីវ​ករ​ទេ បើ​​ទោះជា​ពួក​គាត់​លើក​គ្នា​ទៅ​ដល់​មុខ​បន្ទប់​​ការិយាល័យ​របស់​ផ្សារ​នោះ​ ក៏​ដោយ​ ។ ​ផ្ទុយ​ទៅ​វិញ ​បុរស​ឈ្មោះ​ទិ​ត្យ ​ឡេ​ក​ ជាម្ចាស់​ផ្សារ​បាន​ចេញ​មក​និយាយ​​បន្តិចបន្តួច​ដោយ​ប្រាប់​ក្រុម​អាជីវក​រថា ​តវ៉ា​ទៅ​សាលាក្រុង​ប៉ោយ​ប៉ែ​តទៅ​ហើយ​និយាយ​ថា​ ម៉េច​ចង់​លក់​ក្នុង​ផ្សារ​នេះ​ទទេ​ឬ?​ ​។ ​

ជួប​សម្ភាសន៍​​ផ្ទាល់​ម្ចាស់​ផ្សារ​អះ​អា​ថថា​ កា​រ​ពិត​គាត់​មិន​បាន​ដំឡើង​​តម្លៃ​តូប​ទេ​ គឺ​អាណត្តិ​មុន​ក្នុង​១​តូប​តម្លៃ​2500$​ ហើយ​ថា​អាណត្តិ​ថ្មី​នេះ​ គាត់​បញ្ចុះ​នៅ​ត្រឹម​1200$​ ។ ​គាត់​ថា​ សម្រាប់​អ្នកមាន​ប្រាក់​បងគ្រប់១​អាណត្តិ​2500$​ គាត់​មិន​បាន​តម្រូវ​ឲ្យ​បង់​រំលស់​ ឬ​បង់​ជា​ខែ​1​ខែ​10​ម៉ឺន​រៀលឡើយ ​។ ​ក្រុម​អាជីវក​រ​លើកឡើង​​ថា ​ដំបូង​ឡើយ​​មាន​​តែ​បាត​តូប ​លុះ​ពួក​គាត់​ខំ​ក​សា​ងជញ្ជាំង​ឬ​បង្អួច​ ពេល​គិត​ថា​ បើ​អាណត្តិ​ថ្មី​ម្ចាស់​ផ្សា​រដំឡើង​​ថ្លៃ​ពួក​គាត់​នឹ​​ង​ឈប់​ល​ក់​តែ​ចង់រើសយក​ជញ្ជាំង​ ឬ​បង្អួច​តូច​វិញ​ ត្រូវ​ម្ចាស់​ផ្សា​រ
ប​ដិសេធ​​មិន​ឲ្យ​រុះ​រើ​នោះ​ទេ​។

​មក​ទល់​​នឹងវេលាម៉ោង​១០ព្រឹកថ្ងៃដដែល ​ករណី​តវ៉ា​នៅ​តែ​បន្ត​ ប៉ុន្តែ​មិន​បាន​រំខាន​ដល់​អាជ្ញាធរ ​ឬ​សមត្ថកិច្ច​ឡើយ ​​ហើយ​ក៏​​មិន​ទាន់​ឃើញ​​វត្តមាន​អាជ្ញាធរ ​ឬ​សមត្ថកិច្ច​មក​ដល់​កន្លែង​កើត​​ហេតុ​នោះ​ដែរ ។