ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយឯក ម៉ៅ សុ​ផា​ន់ នាំ​យក​ទៀនវស្សា និង​ទ័យ​វត្ថុ​ប្រគេន​ព្រះសង្ឃ​៤​វត្ត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៧០ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​នាំ​យក​ទៀនវស្សា

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៧០ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​នាំ​យក​ទៀនវស្សា និង​ទ័យ​វត្ថុ ប្រគេន​ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះ​វស្សា​ចំនួន​៤​វត្ត មាន​វត្ត​ជម្ពូ​វ័​ន្ត វត្ត​ស្វាយ​ផ្អែម វត្ត​ជន្លង់ម្លូរ និង​វត្ត​អង្គ​ត្រកៀត​។

ពិត​ណាស់ សាសនាព្រះពុទ្ធ គឺជា​សាសនា​រដ្ឋ ដែល​ប្រជាពលរដ្ឋ​ខ្មែរ ភាគច្រើន​បាន​ប្រកាន់ខ្ជាប់ ស្រប​ពេល​នៃ ពិធីបុណ្យ​ចូល​ព្រះ​វស្សា បាន​ឈាន​មក​ដល់ លោក​ឧត្តមសេនីយឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៧០ រួម​ទាំង​នាយទាហាន នាយទាហានរង និង​ពល​ទាហាន ក្រោម​ឱវាទ បាន​នាំ​យក​ទៀនវស្សា និង​ទ័យ​វត្ថុ ប្រគេន ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះ​វស្សា ចំនួន​៤​វត្ត ដោយ​ក្នុង​នោះ ១​វត្ត​ៗ​ទទួល​បាន អង្ករ​១០០​គីឡូ​, មី​១​កេស​ធំ​, ទឹក​សុទ្ធ​៤​កេស​, ទឹកក្រូច​ទឹក​ផ្លែ​ឈើ​៤​កេស​, ត្រីខ​កេស​ធំ ១​កេស និង​ទឹកដោះគោ​១​កេស​, ស្ករស​១០​គីឡូ​, ទៀនវស្សា​១​គូ បច្ច័យ​៥០​ម៉ឺន​រៀល​។

សូម​រំលឹក​ដែរ​ថា ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ពិធីបុណ្យ​ចូល​ព្រះ​វស្សា បាន​ចាប់ផ្តើម​ពី​ថ្ងៃ​១​រោ​ជ ខែ​អាសាធ ដល់​ថ្ងៃ​១៥​កើត ខែ​អស្សុ​ច មាន​រយៈពេល​៣​ខែ ដែល​ពុទ្ធ​បរិ​ស័​ទ្ធ ចំណុះ​ជើងវត្ត ក៏​ដូច​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បំពេញ​កិច្ច​ជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះ​វស្សា អស់​កាល​ត្រីមាស អា​ស្រ​យ័​ដោយ​រដូវ​នេះ​ជា​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ ធ្វើ​ឲ្យ​ភិក្ខុសង្ឃ​មានការ​លំបាក ក្នុង​ការ​និមន្ត​បិណ្ឌ​បាត្រ ក៏​ដូច​ជា​ការ​រួមចំណែក លើកកម្ពស់​វិ​ស​យ័​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា របស់​រដ្ឋ​ឲ្យ​ថ្កុំ​ថ្កើ​ន​រុងរឿង​តរៀង​ទៅ​៕